ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ស្មាតហ្វូន Asus ZenFone នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍ CES 2017 ជាមួយ​ការ​ប្រើ​បន្ទះ​ឈីប Snapdragon 835 មុនគេ!

ស្មាតហ្វូន Asus ZenFone នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍ CES 2017 ជាមួយ​ការ​ប្រើ​បន្ទះ​ឈីប Snapdragon 835 មុនគេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពត៌មានច្បាស់ការបានចេញពីព្រឹត្តិការណ៍របស់ Asus ដែលនឹង តាំងទី ក្នុងព្រឹត្តិការណ៍ ដ៏ធំ CES ឆ្នាំ 2017 នេះ ដោយចាប់ផ្តើម នៅថ្ងៃទី 4 គឺប៉ុន្មានថ្ងៃ ទៀតប៉ុណ្ណោះ ដោយរបាយការណ៍ ចេញមកខ្លះៗ ជាមុន ថា Asus នឹងដាក់បង្ហាញ ស្មាតហ្វូនស៊េរី ZenFone របស់ពួកគេ ដែលអាចនឹង បំពាក់មកជាមួយ បន្ទះឈីប Snapdragon 835 មុនគេ។

cover final-1000x150-copy

កាលពីប៉ុន្មានសប្តាហ៍មុន Qualcomm ក៏បានបញ្ជាក់ថា ថាខ្លួនបានផលិត បន្ទះឈីបជំនាន់ថ្មី ចុងក្រោយមួយ ម៉ូឌែលទៀត រួចរាល់ ហើយគឹ Snapdragon 835 ដែលមិនបាន បញ្ជាក់ថានឹង បំពាក់លើ ស្មាតហ្វូនណាមុនគេ នៅឡើយទេ តែមកដល់ ពេលនេះ Asus បានចេញមក អះអាង ថាស្មាតហ្វូន របស់ខ្លួន ដែលនឹងដាក់ បង្ហាញនៅថ្ងៃ 4 ខាងមុខនេះ នឹងប្រើប្រាស់ បន្ទះឈីប ដែលមាន ល្បឿនលឿន ជាងគេបង្អស់ នាពេលនេះ ដូចនេះមាន ន័យថាស្មាតហ្វូន របស់ពួកគេ អាចនឹងបំពាក់នូវ បន្ទះឈីប Snapdragon 835 មុនគេក៏ ថាបាន។

1

ចំពោះរូបរាងរបស់ស្មាតហ្វូននេះ មិនទាន់មានពត៌មាន បែកធ្លាយ នៅឡើយទេ តែ Asus បានអោយ តំរុយច្រើន ថាស្មាតហ្វូននេះ អាចមានកាមេរ៉ា ក្រោយភ្លោះ និងប្រើប្រាស់ បន្ទះឈីប ដែលមាន ល្បឿនលឿន ជាងគេបង្អស់ លើលោក នាពេលនេះ ដូចនេះ យើងចាំតាមដាន បន្តទៀត ទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:20 AM, 03 January
  • ប្រភព: ASUS
  • Tag: ទូរស័ព្ទ