ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Laptop Dell XPS ស៊េរី 2017 ប្រកាស​ចេញ​ជា​ផ្លូវ​ការ អាច​ប្រើ​ជា​ថេប្លេត​ផង​និង​កុំព្យូទ័រ​ផងដែរ

Laptop Dell XPS ស៊េរី 2017 ប្រកាស​ចេញ​ជា​ផ្លូវ​ការ អាច​ប្រើ​ជា​ថេប្លេត​ផង​និង​កុំព្យូទ័រ​ផងដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់អតិថិជន ដែលស្រលាញ់ និងគាំទ្រផលិតផល កុំព្យូទ័រម៉ាក Dell ប្រាកដជាបាន ស្គាល់ម៉ូឌែល XPS ជាក់ជា មិនខាន ដោយវាមាន ទាំងម៉ូឌែល ជាម៉ាស៊ីន Desktop និងម៉ាស៊ីនជា Laptop តែសម្រាប់ ម៉ាស៊ីនប្រភេទ Desktop មិនសូវជា ទទួលបាន ជោគជ័យខ្លាំងនោះ ទេនៅ ស្រុកយើង រីឯម៉ាស៊ីន Laptop វិញឃើញថាវា មានប្រជាប្រិយភាព ច្រើនផងដែរ។ ជាក់ស្ដែងដើម្បី ដេញតាម បច្ចេកវិទ្យា ក៏ដូចជាទុក ប្រកួតប្រជែង ជាមួយនឹង ម៉ាកផ្សេងៗ ទៀត Dell បានប្រកាសចេញ កុំព្យូទ័រយួរដៃ XPS របស់ខ្លួន ស៊េរីឆ្នាំ 2017 ថ្មី ដែលដើរតួ ជាថេប្លេតផង និងកុំព្យូទ័រផងដែរ ព្រោះស៊េរី 2017 នេះត្រូវបាន រចនាឡើង ដេញទៅ តាមសម័យកាល ដើម្បីបំពេញ ទៅដល់សេចក្ដី ត្រូវការ របស់ អតិថិជនខ្លួន។

2cover final-1000x150-copy

Dell XPS 13 ស៊េរី 2017 ត្រូវបានឲ្យងារជាម៉ាស៊ីន 2-in-1 ដូចខ្ញុំបានប្រាប់ ខាងដើមអញ្ចឹង ម៉ាស៊ីន របស់វាអាចប្រើ ជាថេប្លេត ក៏បាននិង ជាម៉ាស៊ីន កុំព្យូទ័រក៏បាន អរគុណទៅដល់ អេក្រង់មាន សមត្ថភាព បង្ហាញរូបភាព បានដល់កម្រិត FullHD និង Quad HD ឬស្មើនឹង កម្រិត 2K ទៅតាមជម្រើស ដែលអតិថិជន ជ្រើសរើស ដែលអាចកាច់ បត់បែនបាន ដល់ទៅ 360 ឌឺក្រេ ថែមទាំងមាន គែមស្ដើងបំផុត មើលទៅ ពិតជា ស្រស់ស្អាត ពិសេសមាន បច្ចេកវិទ្យា Touchscreen ភ្ជាប់មករួច ជាស្រេច។ Dell XPS 13 ឆ្នាំនេះ ត្រូវបាន បំពាក់មក ជាមួយឈីប CPU ជំនាន់ទី 7 ថ្មីរបស់ Intel ឈ្មោះថា Kaby Lake ដែលអតិថិជន អាចជ្រើសរើស យក CPU ជាប្រភេទ Core i5 ក៏បាន ឬចង់បាន ម៉ូឌែលមាន CPU Core i7 ក៏បានទៅ តាមកម្លាំង ខ្លួនចង់បាន។ លក្ខណៈពិសេស នោះគឺថា ឈីប CPU របស់វា គឺជាប្រភេទ Edition បែប vPro ធ្វើឲ្យការ ប្រើប្រាស់ទូទៅ កាន់តែរហ័ស ស៊ីភ្លើងតិច និងមិនងាយ ឡើងកម្ដៅខ្លាំង។

2cover 3

សំបកតួខ្លួនខាងក្រោយរបស់ XPS 13 ស៊េរី 2017 ស្រោបឡើងពី លោហៈធាតុ និងផ្នែកខាងក្នុង ត្រង់ក្ដារចុច ការពារដោយ ជ័រស្វិត មានគុណភាព ខ្ពស់មិនបន្សល់ ស្នាមក្រយ៉ៅដៃ ពិសេសមិនឆាប់ ឡើងកម្ដៅ ដូច្នេះ ទោះបីប្រើប្រាស់ វាយូរកម្រិតណា ក៏យើងនៅតែ ទទួលបានអារម្មណ៍ ថាវាដំណើរការ បានត្រជាក់ ដដែល។ និយាយដល់រន្ធ តំណរភ្ជាប់វិញ Dell មិនបានបោះបង់ រន្ធសំខាន់ៗ ចោលដូច MacBook Pro 2016 ឡើយ ដោយនៅ តែរក្សារន្ធ USB ធម្មតាចំនួន 2, រន្ធ USB ប្រភេទ C ចំនួន 2 ដែលដើរតួ ជារន្ធសាកថ្ម និងរន្ធសម្រាប់ ភ្ជាប់ទៅ កាន់អេក្រង់ ឬបំបែក ប្រើជារន្ធ HDMI ជាដើម ដែលមានសមត្ថភាព ដាក់ប្រើប្រាស់ ជាមួយនឹងអេក្រង់ មានទំហំ 4K ថែមទៀតផង តែគួរ ឲ្យស្ដាយរន្ធ Card Reader ត្រូវបាន លុបបំបាត់ចោល ដោយជំនួស មកវិញ ជាមួយរន្ធ MicroSD កាត ដូច្នេះអ្នក ថតរូប Photographer នឹងត្រូវ ប្រើ Card Reader ក្រៅមួយ ផ្សេងទៀត ផងដែរ។

4 5

ខេមបូរីផតសូមបញ្ជាក់ផងដែរថា XPS 13 ឆ្នាំ 2017 ចេញពីរោងចក្រ ដោយមាន Windows 10 Pro 64-bit តម្លើងរួច ជាស្រេច ដោយវា មានទំហំ RAM ចាប់ពី 4GB ឡើងទៅ 16GB ជាប្រភេទ LPDDR3 នៅឡើយ មិនមែន DDR4 នោះទេ អមមកជាមួយ SSD ប្រភេទ PCIe ទំហំ 128GB ឡើងអស់ត្រឹម 256GB ដែលអតិថិជន Dell អាចជ្រើសរើស ទៅតាម ទឹកលុយ និងកម្លាំង ដែលខ្លួន ចង់បាន។ XPS 13 សម្រាប់ម៉ូឌែល មានអេក្រង់ បង្ហាញរូបភាព 1080p អាចប្រើប្រាស់ ថ្មបាន 15 ម៉ោង រីឯអេក្រង់ QuadHD បានជាង 10 ម៉ោងប៉ុណ្ណោះ ដោយវានឹង ចាប់ផ្ដើម Ship ចេញលក់ក្នុង ទីផ្សារអន្តរជាតិ នាខែមករា នេះតែម្ដង ជាមួយនឹង តម្លៃចាប់ផ្ដើម 999$ សម្រាប់ស៊េរីទាប ជាងគេបំផុត ឡើងរហូតដល់ 1399$ សម្រាប់ម៉ូឌែល កប់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:42 AM, 03 January
  • ប្រភព: The Verge
  • Tag: កុំព្យូទ័រ