ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ស្មាតហ្វូន​ត្រកូល A3, A5, A7 (2017) ស៊េរី​ថ្មី បំពាក់​នូវ​បច្ចេក​វិទ្យា​មិន​ងាយ​ជ្រាប​ទឹក និង​មាន​រូប​រាង​ឌីហ្សាញ​បែបថ្មី!

ស្មាតហ្វូន​ត្រកូល A3, A5, A7 (2017) ស៊េរី​ថ្មី បំពាក់​នូវ​បច្ចេក​វិទ្យា​មិន​ងាយ​ជ្រាប​ទឹក និង​មាន​រូប​រាង​ឌីហ្សាញ​បែបថ្មី!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Samsung បានប្រកាសជាផ្លូវការ នូវម៉ូឌែលត្រកូល Galaxy A ស៊េរីឆ្នាំ 2017 ដែលមានដូចជា Galaxy A3, A5 និង A7 ។ ស្មាតហ្វូនទាំង 3 ម៉ូឌែលនេះ នឹងដាក់លក់ ដំបូងគេនៅរូស្ស៊ី បន្ទាប់នឹងបន្ត ទៅកាន់ទីផ្សារ ផ្សេងទៀត។ តម្លៃពិត របស់ស្មាតហ្វូន ទាំងនេះ នៅមិនទាន់ បានបញ្ជាក់ច្បាស់ នៅឡើយទេ តែតាមរបាយការណ៍ មួយចំនួន ទទួលបាន សម្រាប់ ម៉ូឌែល Galaxy A5 អាចតម្លៃខ្ទង់ 378 ដុល្លារ, និង Galaxy A7 តម្លៃខ្ទង់ 424 ដុល្លារ ហើយម៉ូឌែល Galaxy A3 នឹងកាន់តែ មានតម្លៃថោក ជាងនេះ ទៅទៀត។

cover final-1000x150-copy

ចំពោះរចនាបថរបស់ស្មាតហ្វូនទាំង 3 ម៉ូឌែលនេះ មានរូបរាង ស្រដៀងគ្នា ដោយប្តូរទីតាំង Speaker បំពាក់នៅផ្នែក ខាងស្តាំ លើប៊ូតុង Power បន្តិច, ផ្នែកខាងឆ្វេង មានប៊ូតុង សំលេង និងរន្ធដាក់ស៊ីម, ផ្នែកខាងក្រោម មានរន្ធ ដោតកាស និងរន្ធសាក បញ្ចូលថាមពល ជាប្រភេទរន្ធ USB Type-C ។ វាមានជម្រើស ពណ៌ខ្មៅ, ពណ៌ទឹកមាស, ពណ៌ខៀវ និងពណ៌ស។   

Galaxy A3 (2017) អេក្រង់ 4.7 អ៊ីញ, កញ្ចក់ប្រភេទ Super AMOLED display, បង្ហាញរូបភាព បានដល់ កម្រិត HD (720 ភិចសែល), ទ្រនាប់ស្គេន ម្រាមដៃ នៅក្រោមប៊ូតុង Home ។ ប្រើបន្ទះឈីប រត់បានល្បឿន 1.6GHz អមជាមួយ ស៊ីភីយូ 8 គ្រាប់, រ៉េម 2GB, អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 16GB អាចបន្ថែមមេម៉ូរី ក្រៅបានដល់ 256GB, ថាមពលថ្ម 2,350mAh, កាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខ 8 មេហ្គាភិចសែល។

Galaxy A5 (2017) អេក្រង់ 5.2 អ៊ីញ, កញ្ចក់ Super AMOLED display, បង្ហាញរូបភាព ដល់កម្រិត Full HD (1080 ភិចសែល), កាមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែល, កាមេរ៉ាមុខទំហំ 16 មេហ្គាភិចសែល ដូចគ្នា មាន Aperture f/1.9 ។ ប្រើបន្ទះឈីប Exynos 7880 អមជាមួយ ស៊ីភីយូ 8 គ្រាប់ រត់បានល្បឿន 1.9 GHz, ជីភីយូ Mali-T830MP2, អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 32GB អាចបន្ថែមមេម៉ូរី ក្រៅបានដល់ 256GB, រ៉េមទំហំ 3GB, ថាមពលថ្ម 3,000mAh ។

Galaxy A7 (2017) អេក្រង់ 5.7 អ៊ីញ, កញ្ចក់ Super AMOLED display, បង្ហាញរូបភាពបាន ដល់កម្រិត Full HD (1080 ភិចសែល), កាមេរ៉ាខាងក្រោយ និងកាមេរ៉ាខាងមុខ ទំហំ 16 មេហ្គាភិចសែល ដូចគ្នា, បន្ទះឈីបរត់ បានល្បឿន 1.9GHz, រ៉េមទំហំ 3GB, អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 32GB អាចបន្ថែមមេម៉ូរី ក្រៅបានដល់ 256GB, ថាមពលថ្ម 3,600mAh ។

1 2

សម្រាប់ម៉ូឌែល Galaxy A5 (2017) និង Galaxy A7 (2017) មានបំពាក់មក ជាមួយបច្ចេកវិទ្យា សាកបញ្ចូល ថ្មលឿន (Fast Charging Technology) និងទាំង 3 ម៉ូឌែលនេះ មាន បំពាក់នូវបច្ចេកវិទ្យា មិនងាយ ជ្រាបទឹក IP68 និងដំនើរការ Android Marshmallow ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:29 AM, 03 January
  • ប្រភព: Samsung
  • Tag: ទូរស័ព្ទ