ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទី​បំផុត Android Nougat ជំនាន់ 7.1.1 បើក​ឲ្យ Update នៅ​លើ Xperia X ហើយ

ទី​បំផុត Android Nougat ជំនាន់ 7.1.1 បើក​ឲ្យ Update នៅ​លើ Xperia X ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រីករាយឆ្នាំថ្មី 2017 ដូចបានសន្យាអញ្ចឹង SONY ទីបំផុតបាននាំ យកកំណែ Update ដ៏ធំមួយប្រចាំ ដើមឆ្នាំ សម្រាប់ ឲ្យអតិថិជន ខ្លួនធ្វើការ Update ជាផ្លូវការហើយ អរគុណទៅ ដល់ការ ខិតខំប្រឹងប្រែង ពីក្រុមការងារ របស់ SONY ទាំងអស់ ដែលបាន នាំយក Android Nougat ជំនាន់ 7.1.1 សម្រាប់ម្ចាស់ Xperia X ទាំងអស់។ ជាក់ស្ដែងកំណែ Update ថ្មីនេះ គឺមិនមែនជា Android ជំនាន់ 7.0 ឡើយ គឺ 7.1.1 តែម្ដង ដោយបាន បើកជាផ្លូវការ កាលពីថ្ងៃទី 2 ខែមករា ឆ្នាំ2017 ម្សិលមិញនេះ ធ្វើឡើង តាមរយៈ OTA ឬ Over The Air តាម Settings > About Phone > System Update តែម្ដង។

1 2

final-1000x150-copy

កំណែ Update ដ៏ធំមួយនេះមាន Firmware ជាលេខសំគាល់ 38.3.A.0.41 ដែលមានលេខ Build NMF26F8 ភ្ជាប់មកជាមួយ នឹងប្រព័ន្ធ សុវត្ថិភាព ប្រចាំខែធ្នូ ធ្វើឲ្យប្រព័ន្ធដំណើរការ នេះមាន សុវត្ថិភាពកាន់តែខ្ពស់ ពិសេសបទពិសោធន៍ ថ្មីក្នុងការ ប្រើប្រាស់ទៅលើ មុខងារថ្មីៗ ជាច្រើន ដែលមានបំពាក់ នៅលើ Android Nougat ស្រាប់ ធ្វើឲ្យម្ចាស់ Xperia X ទាំងអស់ ទទួលបាន ចំណីអារម្មណ៍ថ្មី ហើយប្លែក។ ជាងនេះ ទៅទៀតមុខងារ Restart Option ក៏ត្រូវបានធ្វើការ កែប្រែផងដែរ ហើយ SONY បានធ្វើការ ជួសជុលផ្នែក Software របស់កាមេរ៉ា ឲ្យវាបើកបាន និងដំណើរការ បានកាន់តែប្រសើរ ជាងមុន ផងដែរ ពិសេស គឺមុខងារថ្មី ដែលអាច ប្រើប្រាស់ជាមួយ នឹងមុខងារ PS4 Remote-play អាចឲ្យយើង លេងហ្គេមលើអេក្រង់ ទូរស័ព្ទបាន ទៀងតផង គ្រាន់តែបច្ចុប្បន្ន Xperia X មិនទាល់ ស្គាល់ដៃហ្គេម DualShock 4 នៅឡើយ។

3 4

ខេមបូរីផត សូមបញ្ជាក់ផងដែរថា ម្ចាស់ Xperia X ទាំងអស់ មិនទាន់អាច នឹងទទួល បានកំណែ Update បានទាំង អស់គ្នានោះទេ ដោយបច្ចុប្បន្ន មានតែ Xperia X ប្រើ Experiment Track ប៉ុណ្ណោះ ទើបអាច Update បានមុនគេ ចំនែកអ្នក ប្រើប្រាស់ធម្មតា អាចនឹងត្រូវ រង់ចាំមួយ រយៈពេលខ្លីទៀត តែអ្នកក៏ អាចធ្វើការ Search សម្រាប់ស្វែងរក Update ថ្មីផងដែរ។

5cover

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:39 AM, 03 January
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ