ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    សាក​ថ្ម​បាន​ហើយ ផ្ទុក​ថ្ម​បាន​ទៀត! ឆ្នាំង​សាក​ពិសេស​​សម្រាប់​ឆ្នាំ​ 2017!

សាក​ថ្ម​បាន​ហើយ ផ្ទុក​ថ្ម​បាន​ទៀត! ឆ្នាំង​សាក​ពិសេស​​សម្រាប់​ឆ្នាំ​ 2017!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឆ្នាំ 2017 បានចូលមកដល់ លាហើយឆ្នាំ 2016 ដូច្នេះយើងត្រូវមានគំនិតថ្មី ក៏ដូចជាកែច្នៃ​ ការប្រើប្រាស់របស់យើង ម្នាក់ៗឲ្យបានកាន់តែ ប្រសើរឡើង កុំឲ្យមានភាពយឺតយ៉ាវ ឬសាំញ៉ាំច្រើន ដូចសព្វមុនដង។ ដូច្នេះហើយ ថ្ងៃនេះសម្រាប់ដើមឆ្នាំ 2017 ស្រាប់ ខេមបូរីផតសូមធ្វើការ ណែនាំនូវឆ្នាំ សាកដ៏ពិសេសមួយ ដែលម្ចាស់ iPhone ឬ iPod Touch គប្បីមិនគួរមើល រំលងឡើយ ព្រោះថាវាមានលក្ខណៈ សម្បត្តិពិសេសច្រើន ដែលអាចជួយ សម្រួលទៅដល់ ការប្រើប្រាស់របស់ អ្នកបានប្រសើរ។

1 2final-1000x150-copy

ឆ្នាំសាកនោះមានឈ្មោះថា NomadPlus Battery ដែលវាដើរតួជា ឆ្នាំងសាកផង និងដូច Power Bank ផងដែរ មានន័យថាពេល​អ្នកប្រើប្រាស់​ឆ្នាំងសាកនេះ យកទៅសាកថ្ម គឺអ្នកបានយកវា​ ទៅសាកថ្មម៉ាស៊ីនផង និងសាកថ្មឲ្យឆ្នាំង សាកនេះផងដែរ ព្រោះវាបានភ្ជាប់មក ជាមួយនឹងកម្លាំងថ្ម នៅខាងក្នុងទំហំ 1800mAh ដែលមាន Output គិតជាកម្លាំង 5V/1A អាចសាកថ្ម iPhone របស់អ្នកបាន តែមិនខ្លាំងក្លាដូច Power Bank នោះទេ។ យ៉ាងណាមិញ សម្រាប់ចំនុចលេចធ្លោ របស់វាគឺទំហំ និងរូប​រាងងាយស្រួល យកតាមខ្លួននោះតែម្ដង ដែលយើងពុំចាំបាច់ កាន់ដុំ Power Bank តាមខ្លួននោះឡើយ ពិសេសក្បាលឆ្នាំង សាកនេះគឺជា ផលិតផលសុទ្ធពី Apple​ ទៀតផង ដែលមិនប៉ះពាល់ទៅ ដល់ការឆ្លងភ្លើង ដូចក្បាលឆ្នាំង សាកធម្មតា ឬ Copy ឡើយ ហើយបើប្រើទៅ ខូចក៏យើងអាចដោះដូរ ក្បាលថ្មីបានផងដែរ ដូចរូបខាងក្រោម។

3

បច្ចុប្បន្នឆ្នាំសាក NomadPlus បានកំពុងលក់បញ្ចុះតម្លៃដល់ទៅ 52% សម្រាប់ឱកាសបុណ្យ ចូលឆ្នាំសកល 2017 នេះ ជាមួយនឹងការ កម្មង់ទិញតាម Online ត្រឹមរយៈពេល 7 ថ្ងៃ ដោយតម្លៃដើមគឺ 39.95$ តែបន្ទាប់ពីបញ្ចុះតម្លៃ រួចគឺសល់ត្រឹម 18.99$ ប៉ុណ្ណោះ ដោយអ្នកអាចកម្មង់ ទិញបានតាមរយៈតំណរ Link ខាងក្រោមនេះ៖

កម្មង់ទិញ NomadPlus Battery

តាមរយៈការកម្មង់ទិញតាម Link ខាងលើគឺសម្រាប់តែ សេវាកម្មទិញទៅ សហរដ្ឋអាមេរិកប៉ុណ្ណោះ យ៉ាងណាមិញអ្នកក៏ អាចស្វែងរកបានតាម គេហទំព័រទីផ្សារ Online ដូចជា Ebay និង Amazon ឬ New Egg បានផងដែរ តែតម្លៃអាចនឹង មានការប្រែប្រួល។

4cover

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:33 PM, 02 January
  • ប្រភព: iPhoneHack
  • Tag: Accessories