ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    តម្លើង​កម្មវិធី​នេះ​លើ iPhone ហើយ អ្នក​អាច​ទាញ​វីឌីអូ/ MP3ពី Youtube បាន​យ៉ាង​ស្រួល!

តម្លើង​កម្មវិធី​នេះ​លើ iPhone ហើយ អ្នក​អាច​ទាញ​វីឌីអូ/ MP3ពី Youtube បាន​យ៉ាង​ស្រួល!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចអ្នកដែលកំពុងប្រើប្រាស់ iPhone បានដឹងស្រាប់ហើយថា ដើម្បីបញ្ចូលចម្រៀង វីឌីអូ រឺក៏ទាញយក មកទុកមើល នៅពេលក្រោយ មិនមែនជារឿង ងាយស្រួលទេ ហើយក្រុមហ៊ុន Apple ក៏បានបិទ និងលុបចោល កម្មវិធីជាច្រើនផងដែរ ចេញពី Appstore ដើម្បីបង្ការ មិនអោយយើង ធ្វើការទាញយក វីឌីអូបាន។ យ៉ាងណាមិញ​ យើងក៏អាច លេងផ្លូវកាត់ ដើម្បីតម្លើងកម្មវិធី ទាញយកវិឌីអូ និងចម្រៀង ពី Youtube បានយ៉ាងងាយស្រួល ផងដែរ ដែលវិធីនេះ​អាចធ្វើបាន លើគ្រប់ទូរស័ព្ទ គ្រប់ជំនួនាន់ iOS ហើយក៏មិនត្រូវការ Jailbreak ឡើយ។

លក្ខណៈពិសេសរបស់កម្មវិធីនេះ

  • វាជាកម្មវិធី Youtube កែច្នៃ ហេតុដូច្នេះហើយ វាស្រួលប្រើ ដូចកម្មវិធីដើម គ្រាន់តែចុច ប៊ូតុងមួយ គឺអាចទាញយកបានហើយ។
  • អាចទាញបាន វិឌីអូដល់ទំហំ 1080 Full HD រឺទាញយក ជា Audio
  • អាចបញ្ជូនវីឌីអូ និងចម្រៀងដែល ទាញហើយ ទៅចូលក្នុង Camera Roll រឺកម្មវិធីផ្សេងទៀតបាន
  • ឥតគិតថ្លៃ ហើយប្រើបានរហូត
  • អាចលេងវីឌីអូ/ចម្រៀង ក្នុង Background និងពេល Lock Screen

 coverfinal-1000x150-copy

ពិសេសណាស់មែនទេ? តោះតម្លើងវា យកទៅប្រើប្រាស់ទាំងអស់គ្នា!

តម្រូវការ

  • ត្រូវការកុំព្យូទ័រ Windows រឺ Mac មួយគ្រឿង ហើយបានភ្ជាប់ទៅកាន់ អ៊ីនធឺណែត
  • ឧបករណ៍ iDevice មានដូចជា iPhone, iPad រឺ iPod Touch
  • មានកម្មវិធី Cydia Impactor ដែលត្រូវដោនឡូដ វាដាក់លើកុំព្យូទ័រ ហើយ Extract ដា់លក់ Desktop។ ចុចទីនេះ ដើម្បីដោនឡូដ
  • ទាញយកកម្មវិធី Youtube++ ពីទីនេះ ហើយទុកលើ Desktop
  • លុបកម្មវិធី YouTube ដែលអ្នកមាននៅលើទូរស័ព្ទ ចោលសិន
  • Log Out គណនី Apple ID របស់អ្នកសិន

វិធិធ្វើ

  • ដោតទូរស័ព្ទអ្នកចូល កុំព្យូទ័រ រួចហើយបើកកម្មវិធី Cydia Impactor ដែលអ្នកបាន ទាញយកខាងលើ

1

  • ចាប់អូសកម្មវិធី Youtube ដែលយើងបានដោនឡូដខាងលើ ចូលក្នុងកម្មវិធី Cydia Impactor
  • បំពេញគណនី Email និង លេខសំងាត់ របស់គណនី Apple ID ហើយចាំប្រហែលរយៈពេល 1 ទៅ 2 នាទី នោះអ្នកនឹងឃើញកម្មវិធី Youtube ថ្មីមួយលោត​លើអេក្រង់អ្នកជាក់ជាក់ជាមិនខាន។

2 img_1739

ឥលូវននេះ អ្នកអាចធ្វើការ ទស្សនាវីឌីអូ នៅលើ YouTube បណ្តើរ រឺអាចទាញ វាមកទុកស្តាប់ រឺមើល នៅពេលក្រោយទៀតបានហើយ។​ រឺមួយយើងក៏អាច ទាញវាយកទៅប្រើ ជាមួយកម្មវិធី ដទៃទៀតបានផងដែ រ​ដោយចុចសញ្ញា អុចបី នៅលើ វីឌីអូ រឺចម្រៀងនោះ ហើយចុច Share ទៅជាការស្រេច។ ដោយសារតែ​នេះ គឺជាកម្មវិធីឥតគិតថ្លៃនោះ អ្នកអាចឃើញមាន ពាណិជ្ជកម្ម ស្ថិតនៅក្នុងរបារខាងក្រោម បន្តិច ហើយសូមកុំបារម្ភពី Apple ID និង​ លេខសំងាត់អ្នកអី ព្រោះអីវាប្រើ ដើម្បីតម្លើងកម្មវិធីនេះប៉ុណ្នោះ ពុំមាននរណាម្នាក់អាច លួច រឺយកគណនីអ្នក ទៅប្រើឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 12:27 PM, 02 January
  • ប្រភព: Cambo Report
  • Tag: កម្មវិធី & ហ្គេម