ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    ZenWatch 3 លក្ខណៈ​សម្បត្តិ​ខ្លាំង និង​មាន​ពណ៌ Rose Gold មើល​ទៅ​ស្រស់​ស្អាត​មែនទែន

ZenWatch 3 លក្ខណៈ​សម្បត្តិ​ខ្លាំង និង​មាន​ពណ៌ Rose Gold មើល​ទៅ​ស្រស់​ស្អាត​មែនទែន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Asus បានចេញនូវផលិតផលថ្មីទៀតហើយ សម្រាប់ បំណាច់ឆ្នាំ នេះ គឺ ZenWatch 3។ សម្រាប់ ZenWatch 3 នេះផងដែរ គឺជានាឡិកា ឆ្លាតវៃ ថ្មីរបស់ ក្រុមហ៊ុន Asus។ សម្រាប់ការចេញ នាឡិកាឆ្លាតវៃ​ របស់ក្រុមហ៊ុន Asus នេះផងដែរ គឺ Asus បានផ្លាស់ ប្ដូររូបរាង និងពណ៌ថ្មី ស្រស់ស្អាត ខ្លាំងណាស់ ដែលមានដូចជា ទឹកប្រាក់ ពណ៌ Gunmetal និងពណ៌ Rose Gold។

cover final-1000x150-copy

បើនិយាយ ពីលក្ខណៈសម្បត្តិ របស់ វាក៏គ្រាន់ បើផងដែរ ដោយវា​មាន បំពាក់ទៅដោយ  បន្ទះឈីប Snapdragon 400 ជាពិសេស នោះគឺ វាប្រើប្រាស់ បច្ចេកវិទ្យា Hypercharge ដោយអាចសាក ថ្មបានលឿន ។​ ដោយយើង ធ្វើការ សាកថ្មវា ត្រឹមតែ 15 នាទីបាន 60% ទៅហើយ។ រីឯរយៈពេល នៃការ ប្រើវិញនោះ គឺយើងអាចប្រើ វាក្នុងរយៈពេល 2 ថ្ងៃផងដែរ។ បើនិយាយពី ទំហំអេក្រង់ វិញ វាមានទំហំ 1.39 អ៊ីញ ហើយ ZenWatch 3 នេះអាចធ្វើការ បង្ហាញរូបភាព ក្នុងកម្រិត 400 x 400 និង មានដង់ស៊ីតេ ភិចសែល  287 ទៀតផង។ សម្រាប់ Watch Face ដែលយើងអាច ធ្វើការ ផ្លាស់ប្ដូរ Interface នៃរូបនាឡិកា  ក្នុង ZenWatch 3 នេះ គឺយើងអាច អាចផ្លាស់ប្ដូរ ទៅដល់ 50 ឯណោះ នៃ Watch Face ។

unspecified-1-1

ពោលគឺយើងអាចធ្វើការផ្លាស់ប្ដូរ បានដោយសេរី តាមចំណង់ចំណូលចិត្ត របស់អ្នក រឺតាមអារម្មណ៍ អ្នកចង់ ផ្លាស់ប្ដូរវា។ សម្រាប់ តម្លៃ ដាក់លក់ ​វិញក្នុងទីផ្សារ អន្តរជាតិ វាមានតម្លៃ 369$ ដែលមិត្តអ្នកអាច ធ្វើការកុម្ម៉ង់ ទិញបានតាម វេបសាយ អនឡាញនានា ប្រសិនបើមិត្ត អ្នកអានមានចំណាប់ អារម្មណ៍នោះ។ សរុបមក ZenWatch 3 នេះ ទាំងរូបរាង ពណ៌  និង ស្រស់ស្អាត និងលក្ខណៈសម្បតិ្ត អាចប្ដូរ Watch Face បានច្រើន ផងនោះ សាកមកណាស់ នឹងអ្នក ប្រើប្រាស់ទូទៅ និងជាពិសេស នោះគឺអ្នក ធ្វើការ តែម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 12:05 PM, 31 December
  • ប្រភព: VR Zone
  • Tag: នាឡិកាវៃឆ្លាត