ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Asus នឹង​អាច​ចេញ​កុំព្យូទ័រ​យួរ​ដៃ Gaming ស្ដើង​ជាង Razer Blade Pro ទៅទៀត

Asus នឹង​អាច​ចេញ​កុំព្យូទ័រ​យួរ​ដៃ Gaming ស្ដើង​ជាង Razer Blade Pro ទៅទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Asus គឺជាក្រុមហ៊ុន ល្បីល្បាញ មួយផ្នែកកុំព្យូទ័រ មិត្តអ្នកអាន មួយចំនួន ធំ ច្បាស់ជា ស្គាល់ហើយ នូវក្រុមហ៊ុន មួយនេះ។ ហើយថ្មីៗ នេះផងដែរ ក៏បានលេចធ្លាយ ថា Asus នឹងអាច ចេញកុំព្យូទ័រ យួរដៃ Gaming ដែលបំពាក់ ក្រាហ្វិច កាត GTX 1080 នឹងអាចមាន កម្រាស់ ស្ដើងជាងគេ ដើម្បីប្រកួតប្រជែង ជាមួយក្រុមហ៊ុន Razer ទៀតផង។

cover final-1000x150-copy

ណាមួយ ក្រុមហ៊ុន Razer ក៏ទើបតែ ចេញនូវ កុំព្យូទ័រយួរដៃ Gaming ដ៏ស្ដើងមួយ គឺ Razer Blade Pro ហើយបំពាក់ ក្រាហ្វិចកាត GTX 1080 ទៀតផង។ សូមបញ្ជាក់ ផងដែរ ក្រាហ្វិចកាត GTX 1080 គឺជា ក្រាហ្វិចកាត ខ្លាំងមួយ របស់ក្រុមហ៊ុន Nvidia ដែលទើបតែ ចេញចុងក្រោយគេ បង្អស់ នៅឆ្នាំនះ ពីព្រោះហេតុតែ Razer ចេញនូវកុំព្យូទ័រ យួរដៃ Gaming នេះហើយ  Asus ដើម្បីប្រកួតប្រជែង ក្នុងទីផ្សារកុំព្យូទ័រ នោះ គឺក្រុមហ៊ុន មួយនេះក៏ប្រហែល ចង់ ចេញអោយស្ដើង ជាងនេះហើយ។ ដោយយោងតាម ពត៌មាន លេចធ្លាយបាន អោយដឹង Asus មានគម្រោងចេញ កុំព្យូទ័យួរដៃនោះ នឹងអាចចេញ មានកម្រាស់ ស្ដើង ដល់ទៅ 16.65mm ដោយ Razer Blade Pro មាន 22.5mm បើប្រៀបធៀបទៅ គឺ Razer Blade Pro ក្រាស់ជាង។

pic

ប្រសិន បើ Asus ចេញនូវ កុំព្យូទ័រកម្រាស់ ស្ដើង ដូចនេះមែននោះ វាជារឿង អស្ចារ្យមួយហើយដែល Asus ផលិតបាន កុំព្យូទ័រយួរដៃ Gaming ស្ដើងជាងគេ ជាមួយការ បំពាក់ទៅដោយ ក្រាហ្វិចកាតខ្លាំង  GTX 1080 ផងនោះ។ សម្រាប់កម្លាំង ម៉ាស៊ីន វិញនោះ Asus នឹងអាច ប្រើប្រាស់ CPU Intel Core i7-7700HQ ដែលជា CPU Kaby Lake ជំនាន់ទី 7 តែម្ដងគឺ CPU ជំនាន់ ចុងក្រោយ គេបង្អស់ ។ វាជាពិត អស្ចារ្យ ប្រសិនបើ Asus នឹងអាច ចេញដូច្នេះ នោះបាន ដោយបំពាក់នូវ ក្រាហ្វិចកាត ខ្លាំងបែបស្មើ ក្រាហ្វិចកាត Desktop នោះ។ រីឯ លក្ខណៈសម្បត្តិ ផ្សេងៗ ទៀតនោះគឺ មិនទាន់មាន ដំណឹងបង្ហើបពី Asus នៅឡើយនោះទេ។ បន្ថែមទៀតនោះ Asus ក៏នឹងអាច បង្ហាញកុំព្យូទ័រ យួរដៃ ដ៏ស្ដើង របស់ខ្លួន អាចនៅក្នុង ព្រឹត្តិការណ៍ ពិព័រណ៍ CES ក៏ថាបានដែរ។ សរុបមក នេះគ្រាន់ ជាតែពត៌មាន បង្ហើបតិចៗ ពីពត៌មាន លេចធ្លាយប៉ុណ្ណោះ គឺមិនទាន់ យកជាការ នៅឡើយ នោះទេ។ ប្រសិន បើចង់ដឹងច្បាស់នោះ ទាល់តែ ចាំមើល ទាំងអស់គ្នា ដែលមានអ្នក គិតជាច្រើន ថា Asus នឹង ចេញឆ្នាំក្រោយ នៅព្រឹត្តិការណ៍ធំៗ ណាមួយ ពុំខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 10:52 AM, 31 December
  • ប្រភព: WCCF Tech
  • Tag: កុំព្យូទ័រ