ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    គិត​ម៉េច​ដែរ​ចំពោះ​កាស​ត្រចៀក AirPods ពណ៌ Jet Black បែបនេះ?

គិត​ម៉េច​ដែរ​ចំពោះ​កាស​ត្រចៀក AirPods ពណ៌ Jet Black បែបនេះ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

AirPods ជាកាសត្រចៀកឥតខ្សែដំបូងរបស់ Apple ដែលដាក់បង្ហាញ ដំណាលគ្នាជាមួយ នឹង iPhone 7 និង iPhone 7 Plus ក្នុងព្រឹត្តិការណ៍ តែមួយ តែដោយសារ តែមានបញ្ហា ក្នុងការផលិត ទើបកាសត្រចៀក ឥតខ្សែនេះ ត្រូវពន្យារពេល រហូតមក ដល់ពាក់ កណ្តាលខែធ្នូ ទើបប្រកាស លក់ជាផ្លូវការ ហើយកាសនេះ មានតម្លៃខ្ទង់ 159 ដុល្លារ ឯណោះ។ បន្ទាប់ពីការ ប្រើប្រាស់ មួយរយៈមក អ្នកប្រើប្រាស់ មួយចំនួនបាន ប្រទះឃើញ មានបញ្ហាដុំ ផ្ទុកថាមពល ឆាប់អស់ថ្ម និងងាយ របូតពេលពាក់កាស នេះប្រើប្រាស់ ជាដើម។

cover final-1000x150-copy

ទោះជាយ៉ាងក៏ដោយ នាយកប្រតិបត្តិរបស់ Apple លោក Tim Cook ក៏នៅតែ និយាយថា​ កាសនេះទទួល បានជោគជ័យ ខ្លាំងណាស់។ ជាការពិត កាសនេះមាន តែពណ៌សប៉ុណ្ណោះ តែមាន អ្នកជំនាញ Render កាសនេះឡើង ឲ្យមានពណ៌ Jet Black ឬយើងហៅថា ពណ៌ខ្មៅរលោង មួយទៀត ដែលមើលទៅ ក៏ស្អាត ម៉្យាងដែរ តែវា មិនមែនជាកាស ពិតនោះទេ។​

jet-black-airpods-mockup-martin-hajek-001 jet-black-airpods-mockup-martin-hajek-002 jet-black-airpods-mockup-martin-hajek-003 jet-black-airpods-mockup-martin-hajek-005 jet-black-airpods-mockup-martin-hajek-006

ការបង្កើត Render នេះឡើង ដោយគេហទំព័រ ឈ្មោះ Martin Hajek ដែលគេ តែងតែ Render ឡើងនូវផលិតផល ដែលពេញនិយម ជាមួយពណ៌ប្លែកៗ មើលទៅ ដូចពិតៗ និងទាក់ទាញ ចំណាប់អារម្មណ៍ ពីមហាជន បានច្រើនតែ គួរឲ្យសោកស្តាយ វាមិនមែនជា របស់ពិត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:29 AM, 31 December
  • ប្រភព: Martin Hajek
  • Tag: Accessories