ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Bose ចេញ Speaker ដែល​មាន​ទំហំ​តូច និង​អាច​ការពារ​មិន​អោយ​ចូល​ទឹកបាន

Bose ចេញ Speaker ដែល​មាន​ទំហំ​តូច និង​អាច​ការពារ​មិន​អោយ​ចូល​ទឹកបាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Bose គឺជាក្រុមហ៊ុន​ល្បី​ល្បាញ​ក្នុង ផលិតផល Speaker ប្រហែល​មិត្ត​អ្នក​អាន​ច្បាស់​ជា​ស្គាល់​ហើយ នូវ Brand មួយនេះ។ សម្រាប់ Bose នេះ​ផង​ដែរ ក៏​បាន ចេញ​នូវ Speaker Bluetooth ជាច្រើនស៊េរីផងដែរ។ ប៉ុន្តែគឺមិនបានចេញនូវ Speaker Bluetooth ដែលអាចការពារ ទឹកដូច brand JBL និង brand ផ្សេង ទៀតឡើយ។

cover

final-1000x150-copy

 ដោយហេតុនេះហើយ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ ឈរឈ្មោះបានយូរទៀត នោះថ្មីៗនេះ ក្រុមហ៊ុន Bose ក៏បានចេញនូវ Speaker Bluetooth មានអាវក្រោះការពារទឹក​ហើយ គឺ SoundLink Color II។ ដែលវា ចេញយូរហើយ ក៏ប៉ុន្តែ Bose បានធ្វើការផលិត ម្ដងទៀតដោយមានបំពាក់អាវក្រោះការពារទឹក IPX4។ ​អាវក្រោះការពារទឹក នេះផងដែរ គឺអាចការពារត្រឹមតែការ ជះទឹកដាក់ រឺធ្លាក់ ចូលទឹកលើកមក​វិញ​តែមួយ​ភ្លែតប៉ុណ្ណោះ គឺមិនអាចនៅបានយូរនោះទេ នេះប្រហែលជាការសាកល្បងរបស់ Bose តែប៉ុណ្ណោះ។ ហើយយើងសង្ឃឹមថា Bose នឹងចេញ ស៊េរីក្រោយៗទៀត គឺអាចការពារទឹកបានល្អជាង​មុន​​ ដូចទៅនឹង Brand JBL ផងដែរ។ សម្រាប់ SoundLink Color II នេះគឺមាន លក្ខណៈ សម្បត្តិ​ល្អ​ច្រើន​​ វាមិនត្រឹមតែបំពាក់អាវ ក្រោះការពារទឹកទេ វាអាចអោយយើងយកវា ទៅតាមខ្លួន បានគ្រប់កន្លែង ទៀត​ផង ដោយមិនបាច់ប្រើប្រាស់ថាមពលអគ្គីសនី។ ​ព្រោះវា​ប្រើប្រាស់ ដោយសាកថ្ម​ ដែល​អាច​ប្រើប្រាស់ បាន 8 ម៉ោងទៀតផង។

pic1

វាមានភាពងាយស្រួលក្នុងការប្រើណាស់ គ្រាន់តែ ធ្វើការ ភ្ជាប់ Bluetooth ពីស្មាតហ្វូន យើងទៅនឹង Speaker នេះជាការស្រេច។ SoundLink Color II នេះចេញលក់នៅប្រទេស Singapore ហើយ សម្រាប់ តម្លៃ វិញគឺ 129$ វាថ្លៃបន្តិចហើយ និងថ្មក្នុងការប្រើប្រាស់ បាន​រយៈ​ពេលតិចទៀត ហើយក៏ការពារទឹក នៅស្ទើរដែរ។ ដូច្នេះក្នុងតម្លៃនេះមិត្តអ្នកអានអាច រកស្វែងរក​នូវ brand ផ្សេង ដូចជា JBL  Flip 3 តម្លៃសមរម្យ ហើយអាចការពារទឹកបានល្អនឹង ប្រើប្រាស់ក្នុងការចាក់​តន្ត្រីបាន​យូរទៀតផង​នោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:34 AM, 30 December
  • ប្រភព: Vr-Zone
  • Tag: Accessories