ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត Tesla ជួយ​សង្គ្រោះ​ជីវិត​ម្ចាស់​ដោយ​ប្រាប់​ម្ចាស់​ថា​នឹង​មាន​រថយន្ត​បុក​គ្នា​នៅ​ខាង​មុខ មុន​ពេល​កើតហេតុ!

រថយន្ត Tesla ជួយ​សង្គ្រោះ​ជីវិត​ម្ចាស់​ដោយ​ប្រាប់​ម្ចាស់​ថា​នឹង​មាន​រថយន្ត​បុក​គ្នា​នៅ​ខាង​មុខ មុន​ពេល​កើតហេតុ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួន ប្រហែលជាបានដឹងថា រថយន្តម៉ាក Tesla បានដាក់លក់ នូវរថយន្ត របស់ខ្លួន ដែលមាន Autopilot ឬយើងអាច និយាយបានថា មុខងារបើកបរ ដោយស្វ័យប្រវត្តិ ទៅដល់អ្នក ប្រើប្រាស់ហើយ។ តែនៅមាន មនុស្សជាច្រើន មិនទាន់ ទុកចិត្តលើ មុខងារនេះ ដោយសារពី មុនក៏មានដំណឹង មិនល្អចំពោះ រថយន្តដែលប្រើប្រាស់ មុខងារនេះដែរ តែក៏មានអ្នក ប្រើប្រាស់មួយចំនួន សរសើរដែរ។

cover final-1000x150-copy

ពេលថ្មីៗនេះ មានហេតុការណ៍មួយកើតឡើង ដែលយើងស្មាន មិនដល់ តែរថយន្ត Tesla ដែលមាន មុខងារ Autopilot ដឹងហេតុការណ៍ នឹងកើត ឡើងមុន បានលោតជា ដំណឹងប្រាប់ ដល់ម្ចាស់ឲ្យ ប្រយ័ត្នទៀតផង។ មានវីដេអូមួយ បានបង្ហាញ ថាមុខងារនេះពិត ជាឆ្លាត នៅពេលដែល ឃើញរថយន្ត នៅខាងមុខ បើកក្នុងល្បឿន មួយលឿន ខុសប្រក្រតី រថយន្ត Tesla ក៏ចាប់ផ្តើម បង្អង់ល្បឿនភ្លាម មិនយូរប៉ុន្មាន រថយន្តនៅខាង មុខក៏បុកគេភ្លាម ស្របពេលនោះ ល្បឿនរថយន្ត Telsa បានបន្ថយ ល្បឿនហើយ ក៏ចាប់ហ្រ្វាំង ឈប់តែម្តង ដោយមិនធ្វើ ឲ្យម្ចាស់ ភិតភ័យឡើយ។  

នេះជាមុខងារមួយ ដែលមានប្រយោជន៍ តែគ្រាន់តែ ត្រូវការអ្នក ប្រើប្រាស់ជំនាញ ប្រើដែរប៉ុណ្ណោះ ទើបមិនធ្វើឲ្យ បច្ចេកវិទ្យានេះ ក្លាយជា អត់ប្រយោជន៍ ដូចនេះអ្នក ប្រើប្រាស់ទាំងនោះ គួរស្វែងពីការ ប្រើប្រាស់ មុខងារនេះ ឲ្យបាន ច្បាស់សិន ចាំប្រើ ក៏មិនហួស ពេលដែរ ណាមួយបើ យើងចេះ ប្រើវាស្ទាត់ ក៏មិនអាច ជៀសវាងបញ្ហា បានច្រើនដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:24 AM, 30 December
  • ប្រភព: Business Insider
  • Tag: យានយន្ត