ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    myTuner Radio ស្ដាប់​វិទ្យុ​លើ​ស្មាត​ហ្វូន​របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល

myTuner Radio ស្ដាប់​វិទ្យុ​លើ​ស្មាត​ហ្វូន​របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ពេលបច្ចុប្បន្ននេះតើមានមិត្ត​អ្នក​អាន​ណា​ខ្លះ​ដែល​នៅ​ស្ដាប់​វិទ្យុទៀត? ដោយ​សារ​តែអ្នក បាន​ផ្លាស់​ប្ដូរ​មក​ប្រើ​ស្មាន​ហ្វូន​សឹង​តែ​គ្រប់គ្នា​ទៅ​ហើយនោះ អញ្ចឹងអ្នកមិនបានចាប់អារម្មណ៍​លើការ​ស្តាប់​វិទ្យុ​ទៀតនោះទេ។ ភាគច្រើននៅពេលដែលអ្នកទាំងអស់គ្នា អផ្សុក រឺក៏ធុញទ្រាន់នឹងរឿងអ្វីមួយនោះ អ្នក​តែងតែយកស្មាតហ្វូនរបស់អ្នកមកស្ដាប់ចំរៀង មើលវីដេអូ YouTube លេង Facebook រឺលេង​ហ្គេម​ជាដើម។​ ប៉ុន្តែប្រសិនបើអ្នកងាកមកកំសាន្តអារម្មណ៍តាមការស្តាប់​វិទ្យុវិញនោះ ​ក៏អាច​ធ្វើ​អោយ​អ្នក​​បំបាត់ភាពអផ្សុកបានផងដែរ ដោយសារតាមវិទ្យុមាន ប៉ុស្តិ៍ជាច្រើន ដូចជា ពត៌មានសង្គម ការ​សំនូម​ពរ​បទចំរៀង ការនិទានរឿងព្រេង រឿងខ្មោច ការផ្តល់ចំនេះដឹងផ្សេងៗ ការពិភាក្សាលើបញ្ហា​សុខភាព បញ្ហាស្នេហាជាដើម និងនៅមានជាច្រើនទៀត។

cover

final-1000x150-copy

អញ្ចឹងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នានូវ​កម្មវិធីមួយដែលមានឈ្មោះថា​ myTunerRadio។ កម្មវិធី​មួយ​នេះ​អាចអោយអ្នកទាំងអស់គ្នាអាចបើកស្ដាប់នូវប៉ុស្តិ៍ជាច្រើនដែលមានក្នុងប្រទេសកម្ពុជាយើង មិន​ត្រឹម​តែ​ប៉ុណ្ណោះក៏នៅមាន ប៉ុស្តិ៍វិទ្យុតាមបណ្ដាប្រទេសជាច្រើននិងមានកម្មវិធីផ្សេងៗទៀតផងដែរ។

អ្នកទាំងអស់គ្នាអាចដោនឡូដបានតាមតំណរភ្ជាប់ខាងក្រោមនេះ៖

1

សំរាប់ប្រិយទាំងអស់គ្នាដែលប្រើប្រាស់ស្មាតហ្វូន ហើយចង់អាចស្ដាប់វិទ្យុបាននោះអាចដោនឡូដ កម្មវិធី myTuner Radio ទុកបានណា។ ហើយម្យ៉ាងទៀតវាក៍អាចផ្តល់ពត៌មានទាន់ហេតុការណ៍ និង ចំនេះដឹងផ្សេងៗដល់អ្នកទាំងអស់គ្នាបានផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Makara
  • 10:38 AM, 30 December
  • ប្រភព: App Store & Play Store
  • Tag: កម្មវិធី & ហ្គេម