ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    លេច​លឺ​ថា Samsung ក៏​នឹង​ដាក់​បង្ហាញ​កាស​ញាត់​ត្រចៀក​ឥត​ខ្សែ សម្រាប់​ប្រើ​ជាមួយ Galaxy S8

លេច​លឺ​ថា Samsung ក៏​នឹង​ដាក់​បង្ហាញ​កាស​ញាត់​ត្រចៀក​ឥត​ខ្សែ សម្រាប់​ប្រើ​ជាមួយ Galaxy S8

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចប្រិយមិត្តទាំងអស់គ្នាដឹងហើយថា ដោយសារតែការ បាត់មុខ របស់ Galaxy note 7 ពីទីផ្សារ វាបានទុកឱកាស អោយគូប្រជែង ខ្លួនជាច្រើន ទាញយកប្រាក់ ចំណូលពី ទីផ្សារស្មាតហ្វូន នៅចុងឆ្នាំនេះ ហេតុដូច្នេះហើយ បានជា Samsung កំពុងដុតដៃ ដុតជើង ជាខ្លាំង ដើម្បីបង្កើត Galaxy S8 អោយបាន ល្អឥត ខ្ចោះបំផុត។ Galaxy S8 នឹងមិនត្រឹម តែមាន រូបរាងថ្មី កម្លាំងម៉ាស៊ីន ខ្លាំងក្លា កាមេរ៉ាល្អ និងមុខងារពិសេសៗ ជាច្រើននោះទេ តែ Samsung ក៏នឹងធ្វើការ ដាក់បង្ហាញ ឧបករណ៍ប្រើប្រាស់ ជាមួយវា (Accessories) ប្លែកៗព្រមគ្នា ផងដែរ ដើម្បីផ្តល់ បទពិសោធន៍ ដែលការ ប្រើប្រាស់ កាន់តែខ្ពស់។

cover final-1000x150-copy

ដោយយោងទៅតាមពត៌មាន លេចលឺថ្មីៗនេះ បានអោយដឹងថា Samsung ក៏នឹងធ្វើការ ដាក់បង្ហាញកាស ញាត់ត្រចៀក ឥតខ្សែព្រម គ្នាជាមួយ នឹង Galaxy S8 ផងដែរ ដែលស្តាប់ មើលទៅ វាអាចជា ដំណឹង ល្អផង និងដំណឹង អាក្រក់ផង។ ដំណឹងអាក្រក់ នោះគឺ Samsung អាចនឹង លុបបំបាត់ រន្ធកាស 3.5 មីលីម៉ែត្រដូច iPhone 7 ដែរ ហើយពត៌មាន ចចាមអារ៉ាមមុនៗ ក៏ធ្លាប់ បានលើក ពីចំណុចនេះ ដូចគ្នាដែរ។ ប្រសិនបើ Samsung គិតថា ការបំបាត់ រន្ធដោត កាស 3.5 មីលីម៉ែត្រនេះ គឺជារឿង ត្រឹមត្រូវ ដូចក្រុមហ៊ុន Apple គិតនោះ អ្នកប្រើប្រាស់ មួយចំនួនអាច នឹងមានសប្បាយ ចិត្តនោះទេ។ ចំណែកដំណឹង ល្អវិញនោះគឺ Samsung អាចនៅតែទុក រន្ធ​ដោតកាស 3.5 មីលីម៉ែត្រ ដដែលនោះទេ ពោលកាសថ្មីនេះ គ្រាន់តែជាកាស ជំនាន់ថ្មី មើលទៅ ស៊ិចស៊ី បញ្ចេញសម្លេង បានពិរោះ ហើយអាច ប្រកួតប្រជែង ជាមួយកាស Apple AirPods។ ថាមិនត្រូវ Samsung អាចនឹងផ្តល់ កាសនេះជូន ដោយឥតគិតថ្លៃ ទៀតផង ដើម្បីជាកាដូ ជូនទៅដល់ អ្នកប្រើប្រាស់ ពោលដូចរាល់ ឆ្នាំអញ្ចឹង ពេលយើងធ្វើការ កុម្ម៉ង់ទុក មុនម្តងៗ។

gear-icon-x_kv

គូសបញ្ជាក់ផងដែរថា Samsung មិនមែនកំពុងធ្វើការ ចំលងកាស Bluetooth ឥតខ្សែតាម Apple នោះទេ ព្រោះអី Samsung មានកាស ស្រដៀងគ្នានេះ មុន Apple ទៅទៀត នោះគឺ Gear icon​ X ដែលវាមាន ប្រអប់ សាកថ្ម និងរូបរាង តូចច្រឡឹងដូចគ្នា។ យ៉ាងណាមិញ វាគ្រាន់តែ នៅមិនទាន់ ល្អគ្រប់គ្រាន់​ សម្រាប់ ប្រើប្រាស់នៅ ឡើយទេ ជាហេតុ Samsung ត្រូវកៃច្នៃ វាបន្ថែមទៀត អោយកាន់តែ មានរូបរាងច្នៃប្រឌិត ហើយក៏ ងាយស្រួល ប្រើប្រាស់ កុំអោយចាញ់ កាស AirPods របស់ Apple។​ ចំពោះកាលបរិច្ឆេទ នៃការដាក់ បង្ហាញវិញ គឺអាចនៅ កំឡុងខែ មេសាព្រមគ្នា ជាមួយ នឹង Galaxy S8 ដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 10:32 AM, 30 December
  • ប្រភព: Sam Mobile
  • Tag: Accessories