ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Monitor ល្អ​បំផុត​សម្រាប់​ដើម​ឆ្នាំ 2017 របស់ Samsung បង្កើត​ឡើង​សម្រាប់ Gamer, Designer និង Pro User

Monitor ល្អ​បំផុត​សម្រាប់​ដើម​ឆ្នាំ 2017 របស់ Samsung បង្កើត​ឡើង​សម្រាប់ Gamer, Designer និង Pro User

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការប្រើប្រាស់ Monitor គឺជាចំនុចសំខាន់ និងពិសេសជាងគេ មួយរបស់អ្នក ប្រើប្រាស់កុំព្យូទ័រ ទាំងអស់ ព្រោះវាគឺជា ឧបករណ៍ ផ្គត់ផ្គង់រូបភាព ឲ្យអ្នកប្រើប្រាស់ មានអារម្មណ៍អស្ចារ្យ ជាមួយនឹងពណ៌ ដុតស្រស់ មដ្ឋរលោង និងមើលទៅ ត្រជាក់ភ្នែក តែម្ដង។ សម្រាប់ដើមឆ្នាំ 2017 ខាងមុខនេះ Samsung ក៏នឹងមាន Monitor ពិសេសមួយម៉ូឌែល សម្រាប់យើង ទាំងអស់គ្នា ដោយ Samsung លើកឡើងថា វាល្អបំផុតសម្រាប់ អ្នកលេងហ្គេម, ឌីហ្សាញ និង Pro User ដែលមាន តម្រូវការ ខ្ពស់ចង់បាន Monitor មានអេក្រង់ធំ ហើយកោង ដែលផ្ដល់នូវ ពណ៌ស្រស់ស្អាត មិនធម្មតា។

1cover final-1000x150-copy

Monitor នោះមានឈ្មោះម៉ូឌែលហៅថា CH771 ត្រៀមបង្ហាញខ្លួន នៅក្នុង ព្រឹត្តិការណ៍ CES ប្រចាំឆ្នាំ 2017 នាសប្ដាហ៍ក្រោយ នេះឯង។ វាមានអេក្រង់ កោងយ៉ាង ពិសេសបែប Quantum Dot មើលទៅពេញភ្នែក ជាមួយទំហំ ដល់ទៅ 31.5 អ៊ីញ មានសមត្ថភាព បង្ហាញរូបភាពបាន ដល់កម្រិត 2560 x 1440p អាចធ្វើការ ផ្គត់ផ្គង់រូបភាព បានយ៉ាងប្រសើរ ពិសេសនោះ គឺថា ពេលយើងមើល ពីចំហៀង ក៏មិនធ្វើឲ្យ បាត់បង់គុណភាព រូបភាពផងដែរ ដូចយើងមើល ចំផ្ទៃអេក្រង់អញ្ចឹង ថែមទាំងអាច ប្រើបែប Horizontal (ផ្ដេក) និងបែប Vertical (បញ្ឈ) បានផងដែរ បើយើងទិញវា 2-3 គ្រឿងផ្គុំ បញ្ចូលគ្នា ដោយនិយាយ ឲ្យខ្លីទៅ Monitor នេះ Samsung បង្កើតឡើងសម្រាប់ ផ្គត់ផ្គង់ទៅដល់ អ្នកប្រើប្រាស់ កំពូលៗតែម្ដង មិនឲ្យចាញ់ Gaming Monitor នោះទេ។

2

លើសពីនេះទៅទៀត បច្ចេកវិទ្យា G-Sync និង FreeSync ក៏ត្រូវបាន បំពាក់នៅលើ Monitor នេះផងដែរ ដែល យើងពុំចាំបាច់ ព្រួយបារម្មណ៍ ទៅលើ បញ្ហាញាក់ ឬអង្កាញ់រូបភាព ពេលប្រើប្រាស់ឡើយ ទោះបីវាកំពុង បង្ហាញក្រាហ្វិច ធំៗក៏ដោយ តែអ្នកក៏ត្រូវមាន ក្រាហ្វិចកាត ស៊េរីខ្ពស់ៗដូចគ្នា ទើបបាន រីឯ Refresh Rate វិញនៅមិនទាន់ ប្រកាសចេញឲ្យ ដឹងនៅឡើយទេ គ្រាន់តែយើង អាចនិយាយ បានថា វាមិនក្រោម 120Hz ឡើយ ដូច្នេះរាល់ការ លេងហ្គេមមាន ក្រាហ្វិចកប់ៗ, ការឌីហ្សាញ បែបគំនូរ, គូរប្លង់, រចនាបែប Animation, កាត់តរូបភាព វីដេអូ, កាត់ភ្លេង បង្កើតភ្លេង ជាដើម ឬរាល់កិច្ច ការងារធំៗផ្សេង ដែលតម្រូវ ឲ្យប្រើប្រាស់ Monitor មានអេក្រង់ធំ ហើយច្បាស់នោះ CH771 អាចជួយ យើងបាន។

3

នេះគឺជាពត៌មានបឋមជុំវិញកំពូល​ Monitor សម្រាប់យកទៅប្រើប្រាស់ ជាមួយ កុំព្យូទ័ររបស់ Samsung ហើយ Cambo Report​ នឹងចេញផ្សាយ បន្ថែមទៀត ជុំវិញពត៌មាន លំអិតរបស់ Monitor ប្រចាំដើមឆ្នាំ 2017 ពី Samsung បន្ទាប់ពីវាត្រូវ បានបង្ហាញខ្លួន ជាផ្លូវការ នៅក្នុង ព្រឹត្តិការណ៍ CES 2017 រួច។ ចំនែកតម្លៃ វិញមិនទាន់ បានប្រកាសឲ្យ ដឹងនៅ ឡើយទេ គ្រាន់តែយើង ហ៊ាននិយាយថា វាមិនក្រោម 500$ ឡើយ តើបើទិញ ប្រើហើយ គឺដឹងតែ ពេញចិត្ត ប្រើមួយដឹង មួយតែម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:23 AM, 30 December
  • ប្រភព: GSM Arena
  • Tag: កុំព្យូទ័រ