ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេម Super Mario Run នឹង​មក​ដល់ Android ឆាប់​ៗ​ខាង​មុខនេះ!

ហ្គេម Super Mario Run នឹង​មក​ដល់ Android ឆាប់​ៗ​ខាង​មុខនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ហ្គេម Super Mario Run មានវត្តមាននៅក្នុងទីផ្សារ អេឡិចត្រូនិច App Store​ បានជិតមួយ ខែហើយ ដោយវា ទទួលបានជោគជ័យ យ៉ាងខ្លាំងពី សំណាក់អ្នកលេង ហ្គេមទូទៅ រហូតដល់ ក្រុមហ៊ុន Nintendo បានកើបលុយ បានយ៉ាងច្រើន លានដុល្លារ ពីហ្គេមមួយនេះ ទៀតផង។ សម្រាប់ប្រិយមិត្ត ដែលមិនមែន ជាអ្នក ប្រើប្រាស់ iPad, iPhone ឬ iPod Touch ប្រាកដជារាង អន់ចិត្តបន្តិច ជុំវិញការគ្មាន ហ្គេមមួយនេះលេង នៅលើស្មាតហ្វូន ឬថេប្លេត របស់ខ្លួន តែកុំបារម្មណ៍ រាល់ប្រិយមិត្ត កំពុងប្រើប្រាស់ ស្មាតហ្វូន និងថេប្លេត ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android អ្នកនឹងអាចទាញ យកហ្គេមនេះ មកលេងដោយ មិនគិតប្រាក់ បាននាពេល ឆាប់ៗនេះ បានហើយ។

1cover final-1000x150-copy

យោងតាមប្រភពពត៌មានបានចេញផ្សាយ ឲ្យដឹងថា Super Mario Run បានធ្លាក់មកដល់ ទីផ្សារអេឡិចត្រូនិច Play Store ហើយ តែមិនទាន់បើក ឲ្យធ្វើការ Download ទាញយកទៅលេង បាននៅឡើយ គឺបានត្រឹមតែ Register​ ទុកមួយ អន្លើសិន ដោយនៅពេល ហ្គេមនេះ ធ្លាក់មកដល់ អ្នកនឹង ទទួលបាន Notification ថាអាចទាញ យកហ្គេមនេះ ទៅលេង បានហើយ។ បច្ចុប្បន្ន Nintendo ពុំបានបញ្ជាក់ ប្រាប់ថា នៅថ្ងៃខែ ណានោះទេ ដែលហ្គេម Super Mario Run នឹងត្រូវបើក ឲ្យលេងជាផ្លូវការ នៅក្នុង ប្រព័ន្ធប្រតិបត្តិការ Android តែមិនយូរ នោះទេ អាចប៉ុន្មានថ្ងៃ ខាងមុខនេះ ឯងមើលទៅ ដូច្នេះសម្រាប់ ប្រិយមិត្ត កំពុង រង់ចាំចង់លេង ហ្គេមនេះនៅ លើម៉ាស៊ីន Android និង iOS អ្នកនឹងអាច លេងហ្គេមនេះ បានដូចគេដូចឯង នៅលើ iOS បានហើយ។

2

គួរបញ្ជាក់បន្តិចថា Super Mario Run គឺដាក់ឲ្យ Download យកទៅលេង Free តែលេងបាន វគ្គដំបូង គឺយើង ត្រូវចំនាយ 9.99$ ដើម្បីទិញហ្គេមនេះ យកមកលេង រហូតដល់វគ្គ បញ្ចប់បាន។ ចំនែកនៅលើ Android វិញ យើងមិនទាន់ បានដឹង ដូចគ្នា តែប្រហែលជា មិនខុស គ្នាពី iOS នោះឡើយ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:12 AM, 30 December
  • ប្រភព: GSM Arena
  • Tag: កម្មវិធី & ហ្គេម