ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ក្រុមហ៊ុន ស្ទូឌីយូ Game មួយ​ត្រូវ​បាន​រដ្ឋា​ភិ​បាល​ប្រទេស តួគី ផ្ដល់​ប្រាក់​ជំនួយ ជាង 500 លាន​ដុល្លា!

ក្រុមហ៊ុន ស្ទូឌីយូ Game មួយ​ត្រូវ​បាន​រដ្ឋា​ភិ​បាល​ប្រទេស តួគី ផ្ដល់​ប្រាក់​ជំនួយ ជាង 500 លាន​ដុល្លា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនហ្គេមរបស់អាល្លឺម៉ង ឈ្មោះថា Crytek  ចាប់ផ្តើមដំណើរការ យូរណាស់មកហើយ តាំងពីឆ្នាំ 1999 ប៉ុន្តែបច្ចុប្បន្ន ត្រូវបានល្បីថាជិតក្ស័យធន ទៅហើយ។ Crytek  បានផលិតហ្គេមធំៗ មួយចំនួនមានភាពល្បីល្បាញ ក្រាហ្វិចច្បាស់ល្អទៀតផង។ ហ្គេមទាំងនោះមានដូចជា Crysis  និង Ryse: Son of Rome ជាដើម និងមានហ្គេម ជាច្រើនទៀត ក៏មានអ្នកគាំទ្រ លេងច្រើនដែរ។ សម្រាប់ការចេញហ្គេម Ryse: Son of Rome ក៏មានអ្នកលេងមួយ ចំនួនច្រើន គាំទ្រនិង បោះឆ្នោតអោយហ្គេម មានក្រាហ្វិចច្បាស់ ល្អទៀតផង។  ប៉ុន្តែផ្ទុយទៅវិញក្រុមហ៊ុន នេះបែជាជិតក្ស័យធន ទៅវិញដោយ រកចំណូលបាន តិចជាងឆ្នាំមុនៗ ខ្លាំងណាស់។

cover

final-1000x150-copy

បន្ថែមពីនេះ Crytek ត្រូវការលុយ បង្កើតនូវគម្រោង​ និង ហ្គេមថ្មីៗ ទៀតនោះ ប៉ុន្តែហ្គេមដែលចេញ​ លក់កន្លងមកនោះ មិនបានចំណេញផង ធ្វើអោយ ក្រុមហ៊ុន មួយនេះពុំមាន ការបើកប្រាក់ខែ អោយដល់ បុគ្គលិករបស់ខ្លួនឡើយ។ ប៉ុន្តែសំណាងល្អក៏មកដល់ គឺ ក្រុមហ៊ុនហ្គេមអាល្លឺម៉ង់ មួយនេះ នឹងត្រូវបានទទួល លុយជំនួយ ដល់ទៅ 500 លានដុល្លា ឯណោះ ពីរដ្ឋាភិបាលប្រទេសតួគី។ បានជារដ្ឋាភិបាល តួកគី ហ៊ានចំណាយលុយ​ ច្រើនយ៉ាងនេះ ក្នុងការជួយក្រុមហ៊ុន មួយនេះ នោះគឺមកពីក្រុមហ៊ុន Crytek នឹងធ្វើការ បង្កើតសាខាខ្លួន មួយទៀត នៅក្នុងប្រទេស តួគីតែម្ដង។

pic-1

សរុបមកការធ្វើបែបនេះ នឹងអាចអោយ ប្រជាជនរបស់តួគី មានការងារ ច្រើនទៀត។ ហេតុនេះហើយ ទើបបានជារដា្ឋភិបាល ប្រទេសតួគី ហ៊ានចំណាយ លុយច្រើន បែបនេះដើម្បីជា​ ផលប្រយោជន៍ការងារ ដល់ប្រជាជនរបស់ខ្លួនផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:23 PM, 29 December
  • ប្រភព: Tech4gamers
  • Tag: កម្មវិធី & ហ្គេម