ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុមហ៊ុន Yi បាន​ប្រកាស​ចេញ Drone កាបោន​មួយ សម្រាប់​ថត​ពី​លើ​អាកាស

ក្រុមហ៊ុន Yi បាន​ប្រកាស​ចេញ Drone កាបោន​មួយ សម្រាប់​ថត​ពី​លើ​អាកាស

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន មួយចំនួនធំច្បាស់ ជាស្គាល់ ក្រុមហ៊ុន បច្ចេកវិទ្យា របស់ចិន ឈ្មោះថា Yi មួយនេះហើយ។ ក្រុមហ៊ុន Yi គឺជាក្រុមហ៊ុន ផលិតបច្ចេកវិទ្យា ទំនើបៗ និងតម្លៃសមរម្យ ដែលមាន ដូចជាកាមេរ៉ា មានរាងតូច និងនាឡិកា ជាដើម។ ដោយទើប តែចេញ កាមេរ៉ា Yi 4k ដែលអាចថត បានកម្រិតរូបភាព 4K នោះ គឺថ្មីៗនេះ ក្រុមហ៊ុន​ Yi ក៏បាន ចេញនូវផលិតផល ថ្មីមួយទៀត ដែលអាច ប្រើបាន និងសាកសម ជាមួយ កាមេរ៉ា Yi 4K នោះគឺ Drone កាបោន។

cover final-1000x150-copy

សម្រាប់ Drone របស់ Yi នេះមានឈ្មោះថា Yi Erida។ Yi Erida គឺ Drone មានស្លាប កង្ហារអាចហោះ នៅលើលំហ បាននោះ ដោយមាន 3 ស្លាប និង 3 កង្ហារ។ ហើយ សម្រាប់តួខ្លួន របស់វា គឺធ្វើមកពី កាបោន ដែល ស្វិតស្រាល ល្អមិនងាយ បាក់បែក។ Drone Yi Erida នេះគឺហោះ នៅលើ លំហ បានយូរ គ្រាន់បើដែរ ដែលមាន រយៈពេល 40 នាទីឯណោះ។

pic-1

ហើយ Yi Erida ក៏អាចហោះបាន លឿន មានល្បឿនទៅ 120 គីម៉ែត្រក្នុង 1 ម៉ោងទៀត ផងដែរ។ មិនត្រឹមតែ ប៉ុណ្ណោះវា អាចភ្ជាប់ ជាមួយ កាមេរ៉ា Yi 4K ដែលជាកាមេរ៉ា ដ៏តូចអាចថត យកកម្រិត រូបភាព​ 4K បាន។ 

ដូច្នេះហើយយើងក៏អាច ថតពីលំហ  រឺទេសភាព ពីលើ ទៅក្រោម បានច្បាស់ល្អ ទៀតផង ជាមួយការ ភ្ជាប់ជាមួយ Drone Yi Erida នេះ។ សម្រាប់ការ គ្រប់គ្រងនូវ Drone នេះវិញ គឺមិន ពិបាកទេគឺ បញ្ជាតាមកម្មវិធី នៅលើស្មាតហ្វូន តែម្ដង។ រីឯតម្លៃ និងការចេញ លក់វិញគឺក្រុមហ៊ុន មិនទាន់បង្ហើប អោយដឹងច្បាស់ នៅឡើយ នោះទេ។ ប៉ុន្តែ Yi Erida នឹងមានការ ដាក់តាំងអោយ មើលក្នុង ឆ្នាំក្រោយ នេះហើយ ក្នុង ពិព័រណ៍ CES ឆ្នាំ 2017។ សរុបមក Yi Erida មានសមត្ថភាព ខ្ពស់មាន ល្បឿនលឿន និងអាចហោះ នៅលើលំហ បានយូរ គួរសម ងាយស្រួល ថត បានរាល់ សកម្មភាព ផ្សេងៗ ពីលើលំហ មកក្រោម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 10:51 AM, 29 December
  • ប្រភព: Cnet
  • Tag: Accessories