ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ជឿ​អត់​ថា Core i7 ជំនាន់​ទី 7 អាច​ធ្វើ​ការ Overclock បង្កើន​ល្បឿន​លើស 7.0GHz?

ជឿ​អត់​ថា Core i7 ជំនាន់​ទី 7 អាច​ធ្វើ​ការ Overclock បង្កើន​ល្បឿន​លើស 7.0GHz?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅពេលឆ្នាំ 2017 ចូលមកដល់ យើងនឹងឃើញមាន CPU របស់ Intel ជំនាន់ទី 7 ជាច្រើនចេញ មុខលក់ក្នុង ទីផ្សារជំនួស ជំនាន់ទី 6 ដែលយើង ប្រើប្រាស់សព្វថ្ងៃ ដោយក្នុងនោះ មានម៉ូឌែល ធំៗចំនួន 3 ដូចជា Core i3, i5 និង i7 ដែលនឹងត្រៀម ទទួលបាន ទីផ្សារខ្ពស់ ជាងគេ ព្រោះទាំងម៉ាស៊ីន Laptop និង Desktop ភាគច្រើន គឺប្រើប្រាស់ ឈីបទាំង 3 ម៉ូឌែលនេះច្រើន ទៅតាមកម្លាំង និងតម្លៃ របស់វា។ ជុំវិញរឿង CPU ជំនាន់ទី 7 ថ្មីនេះ តើប្រិយមិត្តណាខ្លះ បានដឹងអំពី ពត៌មាននានា ទាក់ទងទៅនឹង លក្ខណៈសម្បត្តិ របស់វា? តើអ្នកធ្លាប់គិត ដែរឬទេថា ឈីប Kaby Lake នេះអាចស៊ី ដាច់ឈីប Skylake? ចុះកម្លាំង របស់វាវិញ តើខ្លាំងដល់ កម្រិតណាទៅ?

1 final-1000x150-copy

ជុំវិញសំនួរទាំងនេះ គឺវាមានចម្លើយច្រើន ព្រោះទាំង CPU ជំនាន់ទី 6 និងទី 7 មានច្រើនលេខ របស់វាណាស់ បើយើងយក CPU ជំនាន់ទី 7 លេខទាប ទៅប្រៀបធៀប ជាមួយ CPU ជំនាន់ទី 6 លេខខ្ពស់ ក៏វាមិនត្រឹមត្រូវ នោះដែរ តែបើ និយាយឲ្យខ្លី ហើយរួម គឺថាឈីប ជំនាន់ទី 7 ប្រាកដជាខ្លាំង ជាងទី 6 ហើយ។ ជាក់ស្ដែងដូច Core i7-7700K ជាឈីប CPU សម្រាប់ប្រើប្រាស់ ជាមួយនឹងម៉ាស៊ីន Desktop នេះអញ្ចឹងគឺថា វាត្រូវបានអ្នក ជំនាញខាង Overclock ឈ្មោះ Allen Splave Golibersuch យកទៅធ្វើ តេស្ដសាកល្បង Overclock លេង ដោយទទួលបាន នូវលទ្ធផលមិន គួរឲ្យជឿ ដោយល្បឿនរបស់ Core i7-7700K លោតខ្ពស់ ឡើងលើស 7.0GHz ទៅទៀត ខណៈល្បឿនធម្មតា របស់វារត់ត្រឹម 4.2GHz ប៉ុណ្ណោះ និងអាច Boost ឡើងទៅ 4.5GHz។

2

មូលហេតុដែលធ្វើឲ្យ Core i7-7700K រត់ដល់ល្បឿន 7.0GHz នៅពេលវា ត្រូវបាន Overclocked នោះ ដោយសារ តែលោក Allen Splave Golibersuch បានបិទ មុខងារ HyperThreading និងបិទមិន ឲ្យគ្រាប់ Core ចំនួន 2 ផ្សេងទៀត មិនឲ្យវា ដំណើរការ មានន័យថា Core i7-7700K ដំណើរការតែ Core ចំនួន 2 គ្រាប់ប៉ុណ្ណោះ នៅពេលវា បង្កើនល្បឿនដល់ 7022.6GHz ដូចរូបភាព ខាងលើ។ ជាមួយនឹងការ Overclocked នេះត្រូវបានយក ទៅធ្វើតេស្ដ នៅលើ Motherboard របស់ AsRock ម៉ូឌែល Z170M OC Formula ហើយលទ្ធផល គឺដំណើរការ បានធម្មតា ដោយគ្មានបញ្ហា អ្វីទាំងអស់​ តែអ្វីដែលគួរ ឲ្យស្ដាយនោះ គឺប្រភពពត៌មាន ពុំបានបញ្ជាក់ប្រាប់ អំពីកម្ដៅរបស់ CPU និងកង្ហារសម្រាប់ យកទៅបន្ថយ កម្ដៅរបស់ឈីប Core i7-7700K នៅពេល Overclock ឡើយ ព្រោះនៅពេល Overclock ម្ដងៗ គឺ CPU ឡើងកម្ដៅ ខ្លាំងណាស់ តែវាអាចនឹង មិនឡើងកម្ដៅ ខ្លាំងផងដែរ ព្រោះការធ្វើតេស្ដ នោះគ្រាន់តែ Overclock ទៅលើ Core ចំនួន 2 ប៉ុណ្ណោះ ដោយទុកឲ្យ Core 2 ផ្សេងទៀត មិនដំណើរការ។

3cover

Cambo Report សូមបញ្ជាក់ប្រាប់ផងដែរថា ការធ្វើតេស្ដនេះ គ្រាន់តែជាការ សាកល្បងប៉ុណ្ណោះ ដោយវាមិន ត្រូវបាន ណែនាំឲ្យអ្នក ប្រើប្រាស់ធម្មតា និងទូទៅ ធ្វើឡើយ ព្រោះវាអាចនឹង ធ្វើឲ្យឆេះខូច ឥតប្រយោជន៍ ទាំងឈីប CPU និង Motherboard ថែមទៀតផង។ លទ្ធផលនៃការ ធ្វើតេស្ដ Overclock នេះក៏អាចបញ្ជាក់ ប្រាប់ឲ្យយើង បានដឹង ផងដែរថា Core i7 លេខ 7700K នេះពិតជា មានសមត្ថភាពខ្លាំង តែមិន ខ្លាំងជាង Core i7-6700K ច្រើនហួសហេតុ ពេកនោះដែរ គ្រាន់តែវា មានល្បឿន Clock Speed ខ្លាំងជាង បន្តិចប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:26 AM, 29 December
  • ប្រភព: Tech
  • Tag: កុំព្យូទ័រ