ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះ​គឺ​ជា​ក្ដារ​ចុច​សម្រាប់​លេង​ហ្គេម​ដ៏​ឡូយ ជាមួយ​នឹង​ភ្លើង​ចម្រុះ​ពណ៌ ល្អ​បំផុត​សម្រាប់ Gamer

នេះ​គឺ​ជា​ក្ដារ​ចុច​សម្រាប់​លេង​ហ្គេម​ដ៏​ឡូយ ជាមួយ​នឹង​ភ្លើង​ចម្រុះ​ពណ៌ ល្អ​បំផុត​សម្រាប់ Gamer

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្ដារចុចគឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការ ប្រើប្រាស់កុំព្យូទ័រ មិនថាអ្នក ប្រើម៉ាស៊ីន Laptop ឬម៉ាស៊ីន Desktop នោះឡើយ ដោយយើងម្នាក់ៗ តែងតែចង់បាន ក្ដារចុចណាមាន លក្ខណៈសម្បត្តិ ពិសេស ដូចជាមាន ភ្លើងជាដើម ហើយបើមាន ភ្លើងច្រើនពណ៌ ដែលផ្លាស់ប្ដូរ បានទៅតាម ការស្រលាញ់ ទៀតនោះ គឺកាន់ តែពិសេស។ ជាក់ស្ដែង ក្ដារចុច បច្ចុប្បន្ននេះ មានច្រើនម៉ាក និងច្រើន សណ្ឋានខ្លាំងណាស់ ទៅតាមតម្លៃ និងសមត្ថភាព ដែលវាមាន ធ្វើឲ្យយើងពិបាក នឹងជ្រើសរើស ថាគួរយកមួយ ណាមកប្រើប្រាស់ ខ្លាំងណាស់ តែបើយើង គិតថារបស់ ថ្លៃល្អនោះ គឺវាត្រឹម ត្រូវហើយ ព្រោះដូចក្ដារ ចុចម៉ាក Cougar Attack នេះអញ្ចឹង វាគឺជាក្ដារ ចុចបង្កើតឡើង យ៉ាងពិសេស បំផុតសម្រាប់ Gamers និង Designers ទាំងអស់​ ដែលចង់បាន ក្ដារចុចមាន ពណ៌ចម្រុះ ស្រស់ស្អាតដូចរូប ក្នុងអត្ថបទ ពត៌មាន នេះអញ្ចឹង។

1 final-1000x150-copy

ក្ដារចុចនេះមានឈ្មោះថា X3 RGB បង្កើតឡើងក្រោម ប្រេនយីហោរបស់ ក្រុមហ៊ុន Cougar Attack ដែលវាគឺជា ក្ដារចុចមាន ភាពរឹងមាំ និងលេចធ្លោ មិនធម្មតា នោះទេ ព្រោះវាជាក្ដារចុច ដែលមានភ្ជាប់ មកជាមួយ នឹងភ្លើង RGB បើកសិទ្ធិឲ្យម្ចាស់ របស់វាធ្វើការ ផ្លាស់ប្ដូរពណ៌ ទៅតាមប្រភេទ ដែលបាន កំណត់ដល់ ទៅ 9 ផ្សេងៗគ្នា ដែលភ្លើង ទាំងនោះនឹង រត់ញាក់ ទៅតាម Mode របស់វា។ កាន់តែពិសេស បំផុតនោះ គឺថា ក្ដារចុចនេះអនុញ្ញាត ឲ្យម្ចាស់របស់វា ធ្វើការផ្លាស់ប្ដូរ ពណ៌ទៅតាមចិត្ត ចង់ថែមទៀតផង តាមរយៈ កម្មវិធី Cougar UIX Software ផលិតឡើងដោយ Cougar Attack ផ្ទាល់។ និយាយអំពីភាព រឹងមាំវិញ X3 RGB ត្រូវបានក្រាល ការពារឡើងដោយ លោហៈធាតុ រឹងមាំ វាមានកម្រាស់ 40 មីលីម៉ែត្រ ទទឹង 170 មីលីម៉ែត្រ និងបណ្ដោយ 467 មីលីម៉ែត្រ ជាមួយនឹងទម្ងន់ 0.9 គីឡូក្រាម ដែលតម្រូវ ឲ្យយើង ដោតខ្សែតាម រយៈឌុយ USB ទៅកាន់កុំព្យូទ័រ ផ្ទាល់មាន ប្រវែង 1.8 ម៉ែត្រ។

2cover 3

សម្រាប់អ្នកកំពុងស្វែងរកក្ដារចុចមានគុណភាពខ្ពស់ ខុសប្លែកពីគេ ពិសេសមាន ភាពលេចធ្លោ និងមានឈ្មោះ ល្បីក្នុងឆាក អន្តរជាតិនោះ អ្នកគប្បីមើល Cougar Attack X3 RGB មួយនេះ ព្រោះតម្លៃរបស់ វាក្នុងទីផ្សារ អន្តរជាតិគឺ ចន្លោះចាប់ពី 110$ ទៅ 130$ ប៉ុណ្ណោះ ដោយនឹងចាប់ ផ្ដើមចេញ លក់ជាផ្លូវការ នៅថ្ងៃទី 4 ខែមករាត ទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 8:58 AM, 29 December
  • ប្រភព: VR Zone
  • Tag: Accessories