ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ទាញ​មើល​ថា​នេះ​ជា​អ្វី? តូច​ហើយ​ប្លែក​ទៀត អាច​កាច់​បត់​បែន​បាន តែ​តម្លៃ​កប់​ពពក​ឯណោះ

ទាញ​មើល​ថា​នេះ​ជា​អ្វី? តូច​ហើយ​ប្លែក​ទៀត អាច​កាច់​បត់​បែន​បាន តែ​តម្លៃ​កប់​ពពក​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ចុងឆ្នាំ 2016 នេះ Xiaomi ទើបនឹងប្រកាសចេញ Scooter ថ្មីមួយ មានឈ្មោះថា Mijia ដែលវាមាន លក់ក្នុងទីផ្សារ ស្រុកចិនក្នុង តម្លៃប្រហាក់ប្រហែល 290$ ប៉ុណ្ណោះ អាចជូនយើង ដើរលេងជំនួសការ ដើរបាន ថែមទាំងមាន សុវត្ថិភាពខ្ពស់ ថែមទៀត ពិសេសអ្នកអាច ធ្វើការ កុម្ម៉ង់ទិញ ដើម្បីយកមក ប្រើប្រាស់ នៅស្រុក ខ្មែរយើង ថែមទៀតផង។ Scooter របស់ Xiaomi នោះវាមាន រូបរាងធម្មតា មិនសូវ ជាទាក់ទាញ ឬចម្លែកខ្លាំង ប៉ុន្មាននោះទេ តែបើយើង មើលទៅលើ Scooter ថ្មី របស់ក្រុមហ៊ុន Green Ride ដែលត្រៀមចេញ លក់នាឆ្នាំ 2017 ខាងមុខនេះ វិញឃើញថា វាប្លែកខ្លាំង មែនទែន សាកសមបំផុត សម្រាប់មនុស្សសម័យថ្មី ពិសេសនោះ គឺថា ម្ចាស់របស់វា អាចយក តាមខ្លួន កាច់បត់ទុកដាក់ បានយ៉ាងងាយ ស្រួលថែមទៀតផង។

1 final-1000x150-copy

ឧបករណ៍ Scooter នោះមានឈ្មោះហៅជា ផ្លូវការថា INU បង្កើតឡើង យ៉ាងមានភាព ច្នៃប្រឌិតខ្ពស់ បំផុត ដូចរូបរាងដែល អ្នកឃើញក្នុង អត្ថបទពត៌មាន នេះអញ្ចឹង។ ផ្នែកឌីហ្សាញ របស់វា ត្រូវបានប្រមូលគំនិត ជាច្រើនរបស់ ក្រុមជំនាញ របស់ក្រុមហ៊ុន Green Ride មើលទៅដូច កង់កូនក្មេង តែវាមាន ភាពឆ្លាតវៃ និងសុវត្ថិភាពខ្ពស់ ហើយអ្វីដែល ពិសេសជាង គេនោះគឺ បង្កើតវាឡើង ដើម្បីកាត់បន្ថយ ការបំពុលបរិស្ថាន តាមរយៈផ្សែង ចេញពីយានយន្ត ផងដែរ ព្រោះ INU នេះប្រើប្រាស់ អគ្គិសនីសម្រាប់ ដំណើរការទៅមុខ។ តួខ្លួនរបស់ INU ត្រូវបានបង្កើត ឡើងពី លោហៈធាតុ អាឡុយមីញ៉ូម (ALLOY) គុណភាព លេខមួយ មានងាយ ច្រេះស៊ី មិនងាយបាក់ ឬកំពិតឡើយ ដោយវាភ្ជាប់គ្នា ជាបំណែក អនុញ្ញាតឲ្យយើង កាច់បត់ទុក ដាក់វាបាន ដោយប្រើដៃ, បញ្ជាពីកម្មវិធី តាមស្មាតហ្វូន ឬថេប្លេត ដំណើរការដោយ iOS និង Android ពិសេសបញ្ជា តាមរយៈសម្លេង ជាភាសាអង់គ្លេស ទៀតផង ពិតជាទំនើប និងឆ្លាតវៃមែន ហើយថែមទាំង អត់ចាំបាច់ ប្រើដៃកាច់ បត់ទៀត រកឯណាបាន?

2cover

ជាងនេះទៅទៀត INU ត្រូវបានបង្កើតឡើង ដោយធ្វើយ៉ាងណា មិនឲ្យវាមាន ភាពរញ៉េរញ៉ៃ ច្រើនឡើយ រាល់ខ្សែ ភ្លើងនានា ត្រូវបានបង្កប់ ក្នុងតួខ្លួនរួច រាល់ជាស្រេច​ ដោយក្នុងនោះ រួមមានទាំង អាគុយដ៏ មានគុណភាព ខ្ពស់មួយ ផងដែរ សម្រាប់ផ្ដល់ កម្លាំងទៅដល់ Scooter តូចនេះ ដំណើរការ ទៅមុខបាន ហើយវាក៏ជា ចំនុចធំជាង គេមួយ ដើម្បីកំណត់ តម្លៃរបស់ INU ផងដែរ ដោយវា ចែកចេញជា 3 ម៉ូឌែលធំៗ ដូចជា៖

  • INU អាចជិះបាន 19 គីឡូម៉ែត្រ តម្លៃក្នុងទីផ្សារ 2,999$
  • INU អាចជិះបាន 29 គីឡូម៉ែត្រ តម្លៃក្នុងទីផ្សារ 3,999$
  • INU អាចជិះបាន 39 គីឡូម៉ែត្រ តម្លៃក្នុងទីផ្សារ 4,999$

INU​ ទាំង 3 ជម្រើសខាងលើអាចជិះបានល្បឿនលឿន បំផុតត្រឹម 25 គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយយើងអាច មើលទៅលើ មុខងារផ្សេងៗ ជាច្រើនដូចជា កម្លាំងភ្លើង នៅសល់, ល្បឿនកំពុងរត់, រយៈចម្ងាយ, ទីតាំង……. តាមរយៈអេក្រង់ របស់វានៅ កន្លែងដៃ ចង្កូតបាន ដោយនៅដៃ ចង្កូតនោះ រួមបញ្ចូល ទាំងប៊ូតុងសុវត្ថិភាព ជាច្រើន ផងដែរ ដូចជាបើកភ្លើង ពេលជិះ ពេលយប់, ស៊ីភ្លេ, ហ្វ្រាំង, ស៊ីញ៉ូ, ចុចលើកទូរស័ព្ទ, បន្ធូ និងបន្ថែមសម្លេង ជាដើម -ល-។

3 4 5 6 7 8

សូមបញ្ជាក់ប្រាប់ប្រិយមិត្តអ្នកអានឲ្យដឹងថា INU ត្រូវបានបង្ហាញ ខ្លួនឲ្យពិភពលោក បានដឹងកាល ពីឆ្នាំ 2015 ហើយត្រូវបាន ប្រាប់ឲ្យដឹងថា វានឹងបើក លក់ចុងឆ្នាំ 2016 នេះ តែត្រូវ រំសាយទៅវិញ ដោយក្រុមហ៊ុន Green Ride នឹងប្រកាស ចេញលក់ INU​ ជាផ្លូវការ នៅខែកញ្ញា ឆ្នាំ 2017 ខាងមុខ នេះវិញ។ បច្ចុប្បន្ន សម្រាប់អ្នក មានលុយច្រើន ហើយចង់បាន វាមួយទុក ជិះកំសាន្តលេង ដូចជាទៅផ្សារ, ទៅញ៉ាំកាហ្វេ, ជួបជុំមិត្តភក្ដិ ជិតៗ ឬទៅធ្វើការ អាចចាប់ផ្ដើម កុម្ម៉ង់ទិញ INU បានហើយ ជាមួយនឹង តម្លៃដូច Cambo Report បញ្ជាក់ខាង លើអញ្ចឹង តាមរយៈ គេហទំព័រ INU.CITY ផ្ទាល់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:09 PM, 28 December
  • ប្រភព: INU
  • Tag: យានយន្ត