ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេម​ឆ្លង​ឧបសគ្គ TimeCube ដែល​អ្នក​អាច​លេង​កំដរ​អារម្មណ៍បាន!

ហ្គេម​ឆ្លង​ឧបសគ្គ TimeCube ដែល​អ្នក​អាច​លេង​កំដរ​អារម្មណ៍បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួនប្រហែលជាមិនសូវ ប្រទះឃើញហ្គេម បែបនេះទេ ដូចនេះហើយទើប យើងណែនាំហ្គេម ប្រភេទនេះ ឲ្យអ្នកទាំងអស់គ្នា បានស្គាល់។ មិនត្រឹមតែ ប៉ុណ្ណោះទេ ហ្គេមនេះពិត ជាប្លែក ខុសពី ហ្គេមដែលមាន រូបរាង ស្រដៀងគ្នានេះ។ វាមានលក្ខណៈ ក្នុងការលេង ខុសពីគេ ហើយក៏មិន ធ្លាប់មាន ពីមុនដែរ ដូចនេះមិន បង្អង់យូរ សូមអានការ ណែនាំនៅ ខាងក្រោម។

cover final-1000x150-copy

ហ្គេមនេះមានឈ្មោះថា TimeCube ជាប្រភេទហ្គេម Arcade ដែលងាយស្រួល ក្នុងការលេង, មានរចនាបថ មិនសុំាញុំា, អាចឲ្យអ្នកលេង បញ្ជាលើចលនា របស់សត្រូវ ដែលនៅខាង មុខបាន ដើម្បីឲ្យយាន របស់យើង ធ្វើដំនើរបាន ដោយសុវត្ថិភាព និងមិនប៉ះរាល់ សត្រូវទាំងនោះ។ ហ្គេមនេះ មានប៊ូតុង 2 សំរាប់ឲ្យអ្នក បញ្ជាទៅលើ សត្រូវ ឬឧបសគ្គ នៅខាង មុខបាន គឺប៊ូតុងនៅ ខាងឆ្វេងសំរាប់ បញ្ជាលើដំនើរ ឲ្យយឺត ជាងមុន និងប៊ូតុង ខាងស្តាំសំរាប់បញ្ជា លើដំនើរឲ្យ លឿនជាងមុន ដូចនេះមិត្ត អ្នកអានអាច ងាយស្រួលយល់ និងលេងបាន មិនរញ៉េរញ៉ៃ។​ ចុចប៊ូតុង ខាងក្រោម ដើម្បីតទៅកាន់កន្លែង ដោនឡូដ៖

***ចុចត្រង់នេះ សម្រាប់ iOS

***ចុចត្រង់នេះ សម្រាប់ Android

សូមទស្សនាវីដេអូបង្ហាញពីសកម្មភាពលេងហ្គេមនេះនៅខាងក្រោម៖

សំរាប់មិត្តអ្នកអានដែលប្រើប្រាស់ឧបករណ៍ ដែលដំនើរការប្រព័ន្ធ ប្រតិបត្តិការ iOS6 ឡើងទៅ និងប្រព័ន្ធ ប្រតិបត្តិការ Android 2.3 ឡើងទៅ អាចដោនឡូដ ហ្គេមនេះយកទៅ លេងបានដោយ ឥតគិតថ្លៃ។ កុំគិតថាហ្គេម មើលទៅសាមញ្ញ ងាយស្រួល លេងនោះ មិនមែនទេ ឃើញវា ធម្មតាៗពិតមែន ប៉ុណ្ណោះសត្រូវ ឬឧបសគ្គ នៅខាងមុខ ពិបាកក្នុងការ ឆ្លងកាត់គ្រាន់ បើដែរតើ ដូចនេះអ្នកទាំង អស់គ្នាអាច សាកលេង បានដោយ រីករាយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:49 AM, 28 December
  • ប្រភព: App Store, Play Store
  • Tag: កម្មវិធី & ហ្គេម