ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះ​គឺ​ជា Speaker ចេះ​ហោះ មាន​អាវ​ក្រោះ​ការពារ​ទឹក​បាន​ទៀត! ប្រកាស​ចេញ​សប្ដាហ៍​ក្រោយ​នេះ (រក​ឯ​ណាបាន)

នេះ​គឺ​ជា Speaker ចេះ​ហោះ មាន​អាវ​ក្រោះ​ការពារ​ទឹក​បាន​ទៀត! ប្រកាស​ចេញ​សប្ដាហ៍​ក្រោយ​នេះ (រក​ឯ​ណាបាន)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដោយសារតែវិស័យបច្ចេកវិទ្យាកាន់តែទំនើបឡើងៗ ជារៀងរាល់ថ្ងៃនេះ បានធ្វើឲ្យមាន ការកែប្រែខ្លាំង មែនទែន ជុំវិញការ ប្រើប្រាស់ឧបករណ៍ អេឡិចត្រូនិច នាពេលបច្ចុប្បន្ន ពិសេសក្រុមហ៊ុន បច្ចេកវិទ្យាធំៗ ជាច្រើនបាន ខិតខំច្នៃប្រឌិត រកគំនិតថ្មីៗ សម្រាប់ប្រកួតប្រជែង ក្នុងទីផ្សារ ដើម្បីដាក់លក់ ផលិតផលខ្លួន ឲ្យឈ្នះគូប្រជែង ជាច្រើន។ ក្នុងនោះរួមមាន ក្រុមហ៊ុន LG ផងដែរ ដែលតែងតែ មានផលិតផល ជាច្រើន រាប់មិនអស់ សម្រាប់លក់ រួមមានផលិតផល ប្រើប្រាស់ក្នុងផ្ទះ, តាមខ្លួន, ការិយាល័យ, ផ្សារ និងផ្សេងៗ ទៀតជាច្រើន ហើយសម្រាប់ឆ្នាំ 2017​ ខាងមុខ LG ក៏មានឧបករណ៍ អេឡិចត្រូនិចមួយ ផ្សេងទៀត សម្រាប់បង្ហាញឲ្យ ពិភពលោក បានឃើញ នោះគឺធុង បំពងសម្លេង (Speaker) ដែលមាន រូបរាងតូច តែប្លែកមិនធម្មតា! គឺថា វាអាច ហោះបាន!

1 final-1000x150-copy

Speaker ដែលអាចហោះបាននោះមានឈ្មោះហៅជា ផ្លូវការថា PJ9 ដែលជា Speaker គ្មានខ្សែ ដោយយើងអាច ចាក់តន្ត្រី ឬទស្សនាវីដេអូ តាមរយៈស្មាតហ្វូន, ថេប្លេត​ និងកុំព្យូទ័រ បាន ដោយភ្ជាប់ ទៅកាន់ Speaker នោះតាមរយៈ ប្រព័ន្ធគ្មានខ្សែ Bluetooth ហើយអ្វីដែល យើងទទួលបាន នោះគឺសម្លេង មានគុណភាព អាចទទួល យកបាន បើទោះបីជា វាមានរូបរាង តូចក៏ដោយ។ PJ9 មានលក្ខណៈពិសេស ត្រង់ថា វាអាចហោះបាន នៅពេលយើង ចាក់តន្ត្រីម្ដងៗ មើលទៅដូចជា យានអាវកាស អញ្ចឹងដែរ ដូចរូបខាងលើ និងខាង ក្រោមអញ្ចឹង  ដោយវាប្រើប្រាស់ ដែកឆក់ក្នុងការ រុញច្រានឲ្យ វាហោះឡើយ ជាមួយនឹង កម្លាំងថ្ម ប្រើប្រាស់បាន ដល់ទៅ 10 ម៉ោងឯណោះ។

2

កាន់តែពិសេសជាងនេះទៅទៀត អ្នកអាចយក PJ9 តាមខ្លួនទៅជិត អាងហែលទឹក ឬនៅតាមឆ្នេរ សមុទ្របាន ព្រោះវាអាច ការពារទឹកបាន ដែលអាច ដាក់ចូល ទៅបានជម្រៅ 1 ម៉ែត្រ រយៈពេល 30 នាទី ល្អបំផុតសម្រាប់អ្នក ចូលចិត្ត ដើរលេង តែមិនមែន មានន័យថាអ្នក មិនអាចប្រើប្រាស់ វាក្នុងផ្ទះ ឬការិយាល័យ បាននោះទេ ព្រោះវាបង្កើតឡើង សម្រាប់មនុស្ស សម័យថ្មី ជាមួយនឹងអ្វី ដែលប្លែកមិន ធ្លាប់មានពី មុនមកជាមួយ នឹងឧបករណ៍ បំពងសម្លេងចេះ ហោះបែបនេះ ដូចទៅនឹង រឿងវិទ្យាសាស្ត្រ អញ្ចឹងដែរ។ សូមបញ្ជាក់ ផងដែរថា PJ9 នឹងបង្ហាញ ខ្លួនជាផ្លូវការ នៅក្នុង ព្រឹត្តិការណ៍ CES ឆ្នាំ 2017 សប្ដាហ៍ក្រោយនេះ ជាមួយនឹង តម្លៃមិនទាន់ ប្រកាសនៅឡើយ តែប្រហែលជា មិនមែនក្រោម 300$ ឡើយ។

3cover

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!​

subscribe1-23

  • ដោយ: Por
  • 11:15 AM, 27 December
  • ប្រភព: Phone Arena
  • Tag: Accessories