ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តារាង​ចំណាត់​ថ្នាក់ Box Office សម្រាប់​ចុង​ខែធ្នូ

តារាង​ចំណាត់​ថ្នាក់ Box Office សម្រាប់​ចុង​ខែធ្នូ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំង មួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរ តំណែងកំពូល នៅក្នុងតារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Rogue One: A Star Wars Story ជាប្រភេទរឿង វិទ្យាសាស្រ្ត បែបប្រឌិត ដែលរៀបរាប់ ពីការប្រមូលផ្តុំ ជាក្រុមនៃអ្នក ខ្លាំងមកពី គ្រប់តំបន់ ក្នុងគោលបំណង លួចយក Death Star ដែលជា អាណាចក្រ ផលិតអាវុធ ដើម្បីចង់រក្សា សុវត្ថិភាព ពីបាតដៃ Darth Vader ។

cover final-1000x150-copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Sing ជាប្រភេទរឿង គំនូរជីវចល របស់ Illumination Entertainment ដែលបង្ហាញពី ទិដ្ឋភាពក្នុង សង្គមផង អមជាមួយការចម្រៀង និងបញ្ចូលសំលេង ដោយតារាល្បីៗ ទៀតផង និងខ្សែ ភាពយន្ត Passengers ជាប្រភេទរឿង វិទ្យាសាស្រ្តប្រឌិត ដែលរៀបរាប់ ពីយានអវកាស ផ្ទុកដោយ អាកាសយានិក ក្នុងលំហទៅកាន់ ទីលំនៅថ្មី របស់ពួកគេ​ តែស្រាប់តែ មានមនុស្ស 2 នាក់ ភ្ញាក់ឡើង 90 ឆ្នាំមុនពេល ទៅដល់ ដូចនេះពួកគេ បានជួប បញ្ហាធំៗ មួយចំនួន នៅពេលនោះ។  ហើយនៅមាន ខ្សែភាពយន្ត ច្រើនទៀត ក៏នៅជាប់ក្នុង តារាងនេះដែរ ទោះបីជា បានចាក់បញ្ចាំង ប៉ុន្មានសប្តាហ៍ មកក៏ដោយ និងខ្លះទៀត ចាក់សប្តាហ៍ដំបូង គឺមិនបាន ប្រាក់ចំណូលច្រើន ក៏មានដែរ។

ខាងក្រោមជាតារាង Box Office ដែលយើងបាន ជ្រើសរើស ខ្សែភាពយន្តចំនួន 10 ដែលរក ប្រាក់ចំណូល បានច្រើនគេ នាសប្តាហ៍នេះ ៖

  1. Rogue One: A Star Wars Story

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 64 លានដុល្លារ និងសរុប 286 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. Sing

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 35 លានដុល្លារ និងសរុប 55 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Passengers

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 14 លានដុល្លារ និងសរុប 22 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3 

  1. Why Him?

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 11 លានដុល្លារ និងសរុប 11 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. Assassin’s Creed

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 10 លានដុល្លារ និងសរុប 17 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. Moana

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 180 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. Fences

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 6 លានដុល្លារ និងសរុប 6 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. La La Land

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 5 លានដុល្លារ និងសរុប 13 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8 

  1. Office Christmas Party

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 5 លានដុល្លារ និងសរុប 42 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9 

  1. Collateral Beauty

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 15 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10 

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ Rogue One: A Star Wars Story ហើយខ្សែ ភាពយន្តនេះ មានចាក់ បញ្ចាំងនៅក្នុង ប្រទេសយើងហើយ ដូចនេះប្រសិន បើអ្នកចាប់ អារម្មណ៍អាចរក ទស្សនាបាននៅ តាមរោងភាពយន្ត ដែលនៅជិត ផ្ទះអ្នក បំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:52 AM, 27 December
  • ប្រភព: IMDB
  • Tag: ភាពយន្ត