ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    SONY ប្រកាស​ចេញ Cyber-Shot HX350 សម្រាប់​ថត Zoom ជាមួយ​តម្លៃ​ក្រោម 500$

SONY ប្រកាស​ចេញ Cyber-Shot HX350 សម្រាប់​ថត Zoom ជាមួយ​តម្លៃ​ក្រោម 500$

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាមេរ៉ាសម្រាប់ថត Zoom មានច្រើនម៉ូឌែល និងម៉ាកខ្លាំងណាស់ ដែលត្រូវបាន ផលិតឡើងពី សំណាក់ក្រុមហ៊ុន ជាច្រើន ដោយក្នុងនោះ SONY ក៏ជាក្រុមហ៊ុន ធំមួយ ក្នុងការ ប្រកួតប្រជែង ក្នុងទីផ្សារកាមេរ៉ា ផងដែរ ដែលកាលពី ម្សិលមិញនេះ SONY បានប្រកាសចេញ នូវកាមេរ៉ាស៊េរីថ្មី មួយទៀត របស់ខ្លួន វាមានឈ្មោះ ហៅជា ផ្លូវការថា Cyber-Shot HX350 ជាម៉ាស៊ីនបង្កើត ឡើងសម្រាប់ ផ្គត់ផ្គង់ទៅដល់ អ្នកចង់បាន កាមេរ៉ា ដែលភ្ជាប់មក ជាមួយនឹង កែវលែន Zoom អាចចាប់យក Object ពីចម្ងាយបាន ដោយមិនបាត់បង់ គុណភាពរបស់ រូបភាព និងវីដេអូ ជាដើម។

1cover final-1000x150-copy

Cyber-Shot HX350 គឺជាកំណែ Update ថ្មីសម្រាប់ឆ្នាំ 2017 ដោយម៉ាស៊ីនកាមេរ៉ានេះ ប្រើប្រាស់ សេនស័រប្រភេទ BSI-CMOS ទំហំ 6.17 x 4.55 មីលីម៉ែត្រ មានសមត្ថភាព ចាប់យករូបភាព បានច្បាស់ និងរហ័ស ប្រើប្រាស់ឈីប Processor ឈ្មោះ BIONZ X របស់ SONY ផ្ទាល់ ដោយវាអាច ថតយករូបភាព បានដល់ទំហំ 20 មេហ្គាភិចសែល ឯណោះ ដែលថតឡើង ជាប្រភេទ File រូបភាព JPEG មិនអាចថត ជាប្រភេទ RAW បានទេ។ ជាងនេះទៅទៀត វាមាន កម្រិតពន្លឺ ISO ចាប់ពី 80 ឡើងទៅដល់ 3200 ហើយអាចបង្កើន ឡើងដល់ទៅ 12800 ថែមទៀតផង គ្រាន់តែវា មានគ្រាប់ Noise រំខាន ច្រើនបន្តិច ព្រោះម៉ាស៊ីន នេះមិនមែន ជាម៉ាស៊ីន DSLR នោះឡើយ។ នៅខាងក្រោយ វាមាន អេក្រង់ប្រភេទ TFT LCD ទំហំ 3 អ៊ីញ មាន Dot ចំនួន 921,600 អាចធ្វើការ លើកចុះ ឡើងបាន សម្រួលទៅដល់ ស្ថានភាពថត មួយចំនួន!

2 3

ម៉ាស៊ីនកាមេរ៉ានេះមានល្បឿន Shutter Speed យឺតបំផុត 30 វិនាទី រហូតចូល ទៅដល់ Bulb ក៏បាន ហើយអាច ឡើងខ្ពស់ បំផុតត្រឹម 1/4000 វិនាទី ដែលវាមាន មុខងារថតរូប សរុបតែ 4 ប៉ុណ្ណោះដូចជា Program, AV, TV និង Manual ហើយមានមុខងារ Modes​ ជាច្រើនផ្សេងទៀត ដូចជា High, Sensitivity, Night Scene, Landscape, Portrait, Soft Skin, Beach, Snow, Firework និងមួយចំនួន ផ្សេងទៀត ជួយទៅដល់ ការថតរូប របស់ម្ចាស់កាមេរ៉ានេះ កាន់តែមានភាព ងាយស្រួល។ សម្រាប់សមត្ថភាព ថតវីដេអូវិញ កាមេរ៉ានេះ អាចថតវីដេអូ ជាប្រភេទ File បែប MPEG-4 និង AVCHD បាន ជាមួយនឹងទំហំ 1080p ឬ FullHD ក្នុងល្បឿន 60fps, 30fps និង 24fps ផងដែរ ដោយទាំងការ ថតរូប និងវីដេអូនេះ យើងអាច ធ្វើការ Zoom បានឆ្ងាយ ដល់ទៅ 50X ឯណោះ នោះក៏ដោយសារ តែវាត្រូវបាន ភ្ជាប់មកជាមួយ កែវលែន 24-1000 មីលីម៉ែត្រ មានកម្រិត Aperture ធំបំផុត f/2.8 និងធំបំផុត f/6.3 ហេតុនេះការថតរូប ឬប្រមាញ់ Object នៅឆ្ងាយៗ មិនមែនជារឿង ពិបាកសម្រាប់ កាមេរ៉ានេះ នោះទេ។

4 5

SONY នឹងដាក់ឲ្យ CyberShot DSC-HX350 ចេញលក់ក្នុងទីផ្សារ អន្តរជាតិ នៅខែមករា ឆ្នាំ 2017 ខាងមុខ ជាមួយនឹងតម្លៃ ប្រមាណជា 470$ ហើយក៏ប្រហែល ជានឹងពុំមានលក់ នៅស្រុកខ្មែរ យើងដូចគ្នា មានតែ ធ្វើការកុម្ម៉ង់ ទិញតាម Online ទើបបាន!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:04 AM, 26 December
  • ប្រភព: DP Review
  • Tag: កាម៉េរ៉ា