ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ខ្សែ​ភាពយន្ត Alien វគ្គ Covenant ចេញ​ឈុត​ខ្លី​ដំបូង!

ខ្សែ​ភាពយន្ត Alien វគ្គ Covenant ចេញ​ឈុត​ខ្លី​ដំបូង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាខ្សែភាពយន្តបែបវិទ្យាសាស្រ្តប្រឌិត រៀបរាប់ ពីពពួក Alien ដែលវាយប្រហារ ទៅលើក្រុម អាកាសយានិក ដែលបានទៅ ដល់តំបន់ ពួកគេ។ មានក្រុម អាកាសយានិក មួយក្រុម ស្វែងរកអាថ៌កំបាំង នៅវាលលំហ អាកាស រហូតដល់ ភពមួយ ដែលនៅឆ្ងាយពី ហ្គាឡាក់ស៊ី ក៏ជួបពពួក Alien ដ៏កាចសាហាវ វាយប្រហារ ទៅលើពួកគេ យ៉ាងព្រៃផ្សៃបំផុត។

cover final-1000x150-copy

ខ្សែភាពយន្តនេះដឹកនាំដោយលោក Ridley Scott និងចូលរួមសម្តែង ដោយតារាល្បីៗ ដូចជា Michael Fassbender ដើរតួ David, Katherine Waterston ដើរតួ Daniels, Noomi Rapace ដើរតួ Elizabeth Shaw និងតារាសម្តែង ច្រើនទៀត។ សូមទស្សនាឈុត ខ្លីនោះ នៅខាងក្រោម៖

រឿងនេះនឹងចាប់ផ្តើមចាក់បញ្ចាំងដំបូងគេនៅលើទឹកដី សហរដ្ឋអាមរិច ក្នុងថ្ងៃទី 19 ខែឧសភា ឆ្នាំ 2017 ខាងមុខនេះ ហើយបន្ទាប់នឹង ចាក់បញ្ចាំងនៅ តំបន់ផ្សេងៗ បន្តទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:36 AM, 26 December
  • ប្រភព: 20th Century Fox
  • Tag: ភាពយន្ត