ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Xaomi ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ កុំព្យូទ័រ Mi Notebook Air 4G ហើយ!

Xaomi ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ កុំព្យូទ័រ Mi Notebook Air 4G ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Xaomi គឺក្រុមហ៊ុនបច្ចេកវិទ្យា និងជាក្រុមហ៊ុនផលិត ឧបករណ៍អេឡិចត្រូនិច ធំមួយ នៅក្នុងប្រទេសចិន។ ដែលក្រុមហ៊ុន បានចេញលក់ នូវផលិតផល ជាច្រើនរបស់ ខ្លួនធ្វើតែ គ្រប់ ផលិតផលបច្ចេកវិទ្យាហើយ។ តាមការពិតទៅ Mi Notebook Air គឺបានចេញនៅ ប៉ុន្មានខែមុននេះមកហើយ។ គ្រាន់ការចេញលើកនេះ បន្ថែមសមត្ថិភាព ថ្មីមួយចំនួន បន្តិចបន្តួច ប៉ុណ្ណោះ។

cover

final-1000x150-copy

 អ្វីដែលថ្មី​នូវការចេញ  លើកនេះគឺ Mi Notebook Air មានប្រព័ន្ធ 4G បន្ថែមទៀតផង ដោយ Xaomi បានសហការជាមួយ ក្រុមហ៊ុន ទូរស័ព្ទ ដៃ នៅក្នុងប្រទេសចិនមួយ ក្នុងការបង្កើតប្រព័ន្ធ 4G លើ Mi Notebook Air នេះ។ មិនត្រឹមតែប៉ុណ្ណោ ប្រភេទ Mi Notebook Air ក៏មានលក្ខណៈសម្បត្តិ មិនសូវខុសគ្នាពី ស៊េរីមុនប៉ុន្មានទេទាំង ទំហំអេក្រង់ និងកម្លាំងម៉ាស៊ីន។ សម្រាប់ Mi Notebook Air 4G មានតែ សម្រាប់ 13 អ៊ីញ ប៉ុណ្ណោះ​ ហើយវាមានកម្លាំងម៉ាស៊ីន ភ្ជាប់មកនូវជាមួយ CPU Intel ជំនាន់ទី 6 Core i5-6600 Ram 8GB និង​ក្រាហ្វិចកាត Nvidia GTX 940MX។

pic-1

ទំហំអេក្រង់របស់ Mi Notebook Air នេះចែកចេញជាពីរ ប្រភេទ 12.5 អ៊ីញ មានតម្លៃ 680$ និង 13 អ៊ីញ 1010$  ជាមួយនឹង 4G តែម្ដង។ សរុបមកនេះគឺជាបច្ចេកវិទ្យា និងផលិតផលថ្មីផងដែរ របស់ក្រុមហ៊ុន Xaomi ដែលមានកុំព្យូទ័រ យួរដៃប្រើប្រាស់ 4G បានដែលយើងអាច ប្រើប្រាស់អ៊ីនធឺណេត គ្រប់ទីកន្លែងដោយ មិនបាច់មាន Wifi ឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:05 PM, 25 December
  • ប្រភព: GSMArena
  • Tag: កុំព្យូទ័រ