ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Flash Drive ថ្មី​អាច​ដាក់​មេម៉ូរី​បន្ថែម​សម្រាប់ iPhone, iPad !

Flash Drive ថ្មី​អាច​ដាក់​មេម៉ូរី​បន្ថែម​សម្រាប់ iPhone, iPad !

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងដឹងថា មិត្តអ្នកអាន ដែលប្រើប្រាស់ឧបករណ៍ iOS ដែលមានអង្គផ្ទុក ទិន្នន័យត្រឹម 16GB ច្បាស់ជាប្រើមិនគ្រាន់ទេ ដោយសារតែវាគ្មាន រន្ធបន្ថែមមេម៉ូរី ហើយណាមួយ ពេលដែលពេញ មិនដឹងថាត្រូវលុប កម្មវិធីណា ឬរូបណា ឬវីដេអូណាចោលទេ ដើម្បីឲ្យសល់ទំហំទំនេរ។

cover

final-1000x150-copy

ដោយហេតុនេះហើយ យើងចង់ណែនាំ ដល់អ្នកទាំងអស់គ្នា ជាមួយតំណដាក់មេម៉ូរីបន្ថែម សម្រាប់ជំនួយ ការផ្ទេរទិន្នន័យ ទៅវិញទៅមក ពីឧបករណ៍ដែលដំនើរការ ប្រព័ន្ធប្រតិបត្តិការ iOS ទៅកាន់ឧបករណ៍ផ្សេងទៀត។ តំណដាក់មេម៉ូរីបន្ថែមនេះ មានភ្ជាប់មកមេម៉ូរី 16GB មកស្រាប់ជាមួយតំណនេះ ហើយអ្នកក៏អាច បន្ថែមបានរហូតដល់ 128GB បានផងដែរ។ ដោយសារតែ iPhone, iPad មិនអាចបន្ថែមមេម៉ូរីបាន ទើបអ្នកប្រើប្រាស់មួយ ចំនួនត្រូវការតំណនេះ ដើម្បីដាក់បន្ថែមមេម៉ូរីបាន។

អ្នកក៏អាចផ្ទុកវីដេអូ, រូបភាព និងទិន្នន័យផ្សេងៗបាន, ការរក្សាទិន្នន័យបានល្អ មានសុវត្ថិភាព, អាចបើកមើលរូបភាព ឬវីដេអូដែលបានផ្ទេរ ទៅលើតំណនោះក៏បាន និងមានល្បឿនផ្ទេរទិន្នន័យ 8MB ក្នុងមួយវិនាទី។ ហើយអ្វីដែលកាន់ តែពិសេស វាអាចដោតជាមួយ កុំព្យូទ័រក៏បាន និង iPhone ក៏បានដែរ។

images

អង្គផ្ទុកទិន្នន័យនេះមានតម្លៃប្រមាណ 59.99 ដុល្លារ ហើយអ្នកអាចរកទិញ បាននៅលើគេហទំព័រ លក់អនឡាញអន្តរជាតិ មួយនេះ ឬអ្នកអាចស្វែងរកតាម ហាងលក់ទូរស័ព្ទនៅក្នុង ប្រទេសយើងក៏បានដែរ តែប្រហែលជាមានតម្លៃថ្លៃ ជាងលក់នៅលើ ស្រុកគេបន្តិច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 1:21 AM, 25 December
  • ប្រភព: Deal iPhonehacks
  • Tag: Accessories