ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហៅ​ភ្លាម​បាន​ភ្លាម! ហៅ​ម៉ូតូ​កង់​បី​និង​តាក់​ស៊ី ដែល​នៅ​ជិត​អ្នក​បំផុត​តាម​រយៈ​កម្មវិធីនេះ!

ហៅ​ភ្លាម​បាន​ភ្លាម! ហៅ​ម៉ូតូ​កង់​បី​និង​តាក់​ស៊ី ដែល​នៅ​ជិត​អ្នក​បំផុត​តាម​រយៈ​កម្មវិធីនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាធម្មតា នៅពេលដែលយើង ចង់ហៅតាក់ស៊ី ឬម៉ូតូកង់បី ជិះទៅ ទីណាមួយ យើងត្រូវស្វែង រកពួកគេ ឬក៏ត្រូវការ លេខទូរស័ព្ទ ដើម្បីខលទៅ ដូចនេះវាហាក់បី ដូចជាមាន ភាពស្មុគស្មាញ និងសុំាញុំាបន្តិច ដូចនេះហើយ យើងចង់ណែនាំ មិត្តអ្នកអាន ពីកម្មវិធីមួយ ដែលមាន ប្រយោជន៍ច្រើន ជួយសម្រួល ដល់អ្នក ទាំងអស់គ្នា នៅពេលដែល ចង់ហៅម៉ូតូ កង់បី និងតាក់ស៊ី ដែលនៅ ក្បែរអ្នក ដើម្បីឆាប់ បានជិះ។

cover final-1000x150-copy

នេះកម្មវិធី PassApp Taxi in Cambodia ដែលជាប្រភេទ កម្មវិធីបង្កើតឡើង ក្នុងគោលបំណង សម្រួល ដល់អ្នកចូលចិត្ត ជិះតាក់ស៊ី ឬម៉ូតូកុងបី ជាញឹកញាប់ និងអ្នកដែលត្រូវការ ចាំបាច់នៅពេល ណាមួយ ក៏អាចទាញយក ទុកប្រើបានដែរ គ្រាន់ពេល ត្រូវការ អាចហៅ បានភ្លាម។

ជាដំបូង អ្នកត្រូវចុះឈ្មោះក្នុងកម្មវិធីនេះ ដោយវាយលេខទូរស័ព្ទ និងចាំទទួលកូដ បញ្ជាក់ ទើបបន្តវាយចូល ឲ្យបានត្រឹមត្រូវ ទើបកម្មវិធីនេះ អនុញ្ញាតឲ្យអ្នក ដាក់ឈ្មោះខ្លួនឯង, អ៊ីម៉ែល និងលេខ សម្ងាត់ចូល ដើម្បីបញ្ជាក់ ពីអត្តសញ្ញាណ របស់អ្នក ច្បាស់ ទើបមិន ខកនៅពេល ហៅតាក់ស៊ី ឬម៉ូតូកង់បី ទាំងនោះ។

***ចុចត្រង់នេះ សម្រាប់ iOS

***ចុចត្រង់នេះ សម្រាប់ Android

1

បញ្ជាក់៖ កម្មវិធីនេះ អាចហៅតាក់ស៊ី និងម៉ូតូកង់ របស់ក្រុមហ៊ុន ដែលបាន សហការជាមួយគ្នា មិនមែនហៅបាន តាក់ស៊ីបាន គ្រប់ក្រុមហ៊ុន ផ្សេងៗនោះទេ ហើយតម្លៃ គឺគិតជាម៉ែត្រ ហើយអ្នកអាច បង់ប្រាក់តាម កាតក៏បាន ឬអោយជា សាច់ប្រាក់ក៏ បានដែរ។

និយាយរួមទៅ កម្មវិធីនេះ មានប្រយោជន៍ តែយើងអាច និយាយបានថា​ សម្រាប់ យុវវ័យ ងាយស្រួលប្រើ ប៉ុន្តែសម្រាប់ មនុស្សវ័យ ចំណាស់ អាចពិបាកបន្តិច ដូចនេះកូនៗ អាចបង្រៀន គាត់ឲ្យចេះប្រើ កម្មវិធីនេះបាន ដើម្បីងាយស្រួល ដល់អ្នក ទាំងអស់គ្នា នៅពេលចាំបាច់ ចង់ហៅតាក់ស៊ី នៅពេល ណាមួយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:09 AM, 24 December
  • ប្រភព: App Store, Play Store
  • Tag: កម្មវិធី & ហ្គេម