ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    នេះ​កម្មវិធី​រចនានុ​ក្រម​ខ្មែរ ដែល​កូន​ខ្មែរ​គួរ​ទាញ​យក​ទៅ​ប្រើប្រាស់!

នេះ​កម្មវិធី​រចនានុ​ក្រម​ខ្មែរ ដែល​កូន​ខ្មែរ​គួរ​ទាញ​យក​ទៅ​ប្រើប្រាស់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សៀវភៅវចនានុក្រមខ្មែរ សម្តេច ជួន ណាត ដែលមាននៅ បណ្ណាល័យ មានទំហំធំ និងក្រាស់ ពិបាកយកតាមខ្លួន នៅពេលត្រូវការ ម៉្យាងទៀត ពេលអ្នកប្រើប្រាស់ ចង់ស្វែងរកពាក្យ ណាមួយ ត្រូវចំណាយ ពេលរក ដោយហេតុនេះហើយ ទើបក្រុមអ្នក អភិវឌ្ឍន៍កម្មវិធី កូនខ្មែរ មានគំនិតបង្កើត ឡើងនូវកម្មវិធី វចនានុក្រមមួយ ដែលប្រមូលផ្តុំ ដោយពាក្យដក ស្រង់ចេញ ពីសៀវភៅ វចនានុក្រម ធំនោះ។

cover final-1000x150-copy

នេះជាកម្មវិធីឈ្មោះ Chuon Nath Digital Dictionary ដែលបង្កើតឡើង ដោយកូនខ្មែរ ដោយ ក្រោមការ គ្រប់គ្រងរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដោយមានការ គាំទ្រពី សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ  និងអគ្គិសនី កម្ពុជា។ កម្មវិធីនេះ អាចឲ្យអ្នក ស្វែងរកពាក្យ 2 ម៉ឺនពាក្យ ត្រឹមតែ 1 វិនាទី ជាមួយនឹង និយមន័យ ពេញលេញ។ ប្រសិនបើអ្នក ចាប់អារម្មណ៍ អ្នកអាចធ្វើការ ទាញយកបាន នៅខាងក្រោម៖

***ចុចត្រង់នេះ សម្រាប់ Android  

1

ខាងក្រោមនេះ ក៏ជាវចនានុក្រម សម្តេចជួនណាត ដែលបង្កើត ឡើងដោយស្នាដៃ កូនខ្មែរដែរ តែគ្រាន់អ្នកបង្កើត ឡើងខុសគ្មា ពីអ្នកបង្កើតកម្មវិធី ខាងលើនេះ ហើយកម្មវិធីនេះ សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ iOS ។

***ចុចត្រង់នេះ សម្រាប់ iOS

2

នេះជាវចនានុក្រមទើបចេញថ្មី សម្រាប់អ្នកប្រើប្រាស់ ស្មាតហ្វូន Android ហើយក៏ជា កម្មវិធីមួយ ដែលមាន ប្រយោជន៍ ដែលកូនខ្មែរ គួរតែទាញ យកទុកប្រើ នៅពេលណាមួយ ដែលចាំបាច់ ងាយស្រួល រកពាក្យខ្មែរ និងយល់ពាក្យ ខ្មែរកាន់តែ ច្បាស់ផងដែរ។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:50 AM, 22 December
  • ប្រភព: Marry Kong
  • Tag: កម្មវិធី & ហ្គេម