ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ដើម​ឆ្នាំ 2017 អ្នក​អាច​កុម្ម៉ង់​ទិញ CPU Kaby Lake ជំនាន់​ទី 7 របស់ Intel បានហើយ

ដើម​ឆ្នាំ 2017 អ្នក​អាច​កុម្ម៉ង់​ទិញ CPU Kaby Lake ជំនាន់​ទី 7 របស់ Intel បានហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្នកុំព្យូទ័រស៊េរីថ្មីៗជាច្រើនបានកំពុង ប្រើប្រាស់ឈីប CPU ជំនាន់ទី 6 របស់ក្រុមហ៊ុន Intel ចែកចេញ ជាច្រើនស៊េរី ពុំទាន់មានកុំព្យូទ័រ ណាបំពាក់មក ជាមួយឈីប ជំនាន់ទី 7 នោះទេ តែក៏មាន មួយៗដែរគ្រាន់ តែវានៅមិនទាន់ សំបូរបែប លក់ពាសពេញ ទីផ្សារនៅឡើយ នោះក៏ដោយសារ តែឈីប CPU ជំនាន់ទី 7 ឈ្មោះ Kaby Lake នេះនៅមិន ទាន់ត្រូវបាន Intel បញ្ចេញលក់ ជាផ្លូវការ នៅឡើយ ដោយរង់ចាំ រហូតដល់ឆ្នាំ 2017 ចូលមក ដល់សិន។

1 final-1000x150-copy

ជាក់ស្ដែងឈីប CPU ជំនាន់ទី 7 ចុងក្រោយគេរបស់ Intel នឹងបើកលក់ ជាផ្លូវការ នៅថ្ងៃទី 5 ខែមករា ឆ្នាំ 2017 ខាងមុខ ឆាប់ៗនេះ ដោយវាចេញមុខ ជំនួសឈីប ជំនាន់ទី 6 នាពេលបច្ចុប្បន្ន ដូច្នេះហើយ អ្នកដែលចង់ ធ្វើការ Upgrade ឈីប CPU ឬឡើង ស៊េរីកុំព្យូទ័រ អ្នកអាចធ្វើការ កុម្ម៉ង់ទិញឈីប CPU ជំនាន់ទី 7 នាខែក្រោយ ឆ្នាំថ្មីខាង មុខតែម្ដង ដោយវាចែក ចេញជា 3 ម៉ូឌែលសិន រួមមានឈីប Core i7, Core i5 និង Core i3 សម្រាប់ម៉ាស៊ីន Desktop ប៉ុណ្ណោះ ចំនែកឈីប CPU សម្រាប់ Laptop គឺមិនត្រូវបាន ដាក់លក់ឡើយ ព្រោះជាទូទៅ អ្នកប្រើ Laptop គឺកម្រនឹងធ្វើ ការឡើងស៊េរី CPU ណាស់។ អមមកជាមួយ នឹងការប្រកាស ចេញលក់ឈីប ជំនាន់ទី 7 នេះ Intel ក៏នៅ មានឈីប CPU ស៊េរី Pentium ជំនាន់ចុង ក្រោយគេលក់ ផងដែរ សម្រាប់ប្រើប្រាស់ ជាមួយនឹងម៉ាស៊ីន Desktop ដូចគ្នា បង្កើតឡើង សម្រាប់អ្នកមិន សូវមានប្រាក់ ឬចង់បាន CPU ធម្មតាសម្រាប់ បម្រើការ ប្រើប្រាស់សមញ្ញ ទូទៅប៉ុណ្ណោះ។

2cover

Cambo Report សូមបញ្ជាក់ថាឈីប CPU ជំនាន់ទី 7 របស់ Intel នេះគឺសុទ្ធសឹង ជាប្រភេទ CPU ដែលមាន Core ចំនួន 2-4 ប៉ុណ្ណោះ ទៅតាមលេខ សំគាល់របស់វា អមមកជាមួយនឹង បច្ចេកវិទ្យា HyperThreading ដាក់ឲ្យគ្រាប់ CPU ទាំងនោះដំណើរការ ឈីបមួយ ចេញជាពីរ បើកសិទ្ធិឲ្យឈីប CPU របស់វា ឡើងពី 2 ទៅ 4 និងឡើងពី 4 ទៅ 8 ធ្វើឲ្យឈីប កាន់តែខ្លាំង អាចទ្រទ្រង់ ទៅនឹងមុខងារ ច្រើនក្នុងពេល តែមួយបាន។ Intel នឹងមិនបញ្ឈប់ការ ចេញឈីប CPU របស់ខ្លួនត្រឹម នេះនោះទេ តែនឹងមានប្រភេទ CPU ជាប្រភេទ Edition ចេញនាពេល ក្រោយៗទៀត ដូចជា Extreme Edition ជាដើម ដែលមានតម្លៃ រាប់ពាន់ ដុល្លារឯណោះ ដូច Intel ប្រកាសលក់ កាលពីជំនាន់ទី 6 កន្លងទៅនេះ អញ្ចឹងដែរ។

3

ដូច្នេះឈីបជំនាន់ទី 7 នឹងមានវត្តមាននៅស្រុកខ្មែរ យើងនាខែ ក្រោយឆាប់ៗ នេះដូចគ្នា នៅតាមហាង លក់កុំព្យូទ័រ ជាច្រើន នៅស្រុកខ្មែរ ហេតុនេះអ្នក មិនចាំបាច់ កុម្ម៉ង់ក៏បាន អាចទៅទិញ ពីហាងកុំព្យូទ័រ បានដូចគ្នា ដែលអាចជ្រើសរើស ទៅតាមកម្លាំង និងសមត្ថភាព របស់ CPU ផ្ទាល់! ចំនែកអ្នកប្រើ Laptop វិញ អាច រង់ចាំរហូត Laptop ស៊េរីចុងក្រោយ ចេញពីរោងចក្រ បំពាក់មក ជាមួយឈីប ជំនាន់ទី 7 ដូចគ្នា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:45 AM, 22 December
  • ប្រភព: Intel
  • Tag: កុំព្យូទ័រ