ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    G.Skill ចេញ Ram ស៊េរី​ថ្មី​ប្រភេទ DDR4 4266MHz ហើយ​មាន​ភ្លើង RGB ទៀតផង

G.Skill ចេញ Ram ស៊េរី​ថ្មី​ប្រភេទ DDR4 4266MHz ហើយ​មាន​ភ្លើង RGB ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន G.Skill គឺជាក្រុមហ៊ុន ផលិត ឧបករណ៍កុំព្យូទ័រ ហ្គេម មួយដ៏ល្បី។ សម្រាប់ មិត្តអ្នកអាន ដែលចូលចិត្ត build កុំព្យូទ័រ និងលេង ហ្គេមកុំព្យូទ័រ ច្បាស់ជាស្គាល់។ ដោយក្រុមហ៊ុន នេះភាគច្រើន គឺផលិតតែ ផលិតផល gaming របស់កុំព្យូទ័រ ប៉ុណ្ណោះ ដែលមាន Keyboard និង Ram ជាដើម។ ហើយថ្មីៗ នេះផងដែរ ក្រុមហ៊ុន នេះទើបតែ ចេញនូវ Ram សម្រាប់ កុំព្យូទ័រហ្គេម ថ្មីទៀតហើយ។

cover final-1000x150-copy

សម្រាប់ Ram ចេញថ្មីនេះ មានឈ្មោះ TridentZ RGB ជាប្រភេទ Ram ភ្លើង គ្រប់ពណ៌ តែម្ដង។ ដោយ Ram នេះមានភ្លើង RGB បែបនេះ ប្រសិនបើយើង យកមកតម្លើង ជាមួយកុំព្យូទ័រ ច្បាស់មានភាព ស្រស់ស្អាត ពីព្រោះវាមាន ភ្លើងពណ៌រំលេច ស្រាលៗ ដេញគ្នា តែម្ដង។ ហើយភ្លើង ពណ៌ចេញពី Ram នេះ យើងក៏ អាចធ្វើការ គ្រប់គ្រងភ្លើង បានដែរ ដោយតាមកម្មវិធី នៅក្នុងកុំព្យូទ័រ យើងតែម្ដង។ មិនត្រឹម តែប៉ុណ្ណោះ Ram នេះផងដែរ ជាប្រភេទ DDR4 កម្លាំងល្បឿន ដល់ទៅ 4266MHZ ថែមទៀតផង ងាយស្រួលក្នុន ការលេងហ្គេម រឺបើក ​ប្រើប្រាស់កម្មវិធី រលូនទៀតផង។

pic-1

Ram TridentZ RGB នេះនឹង ចេញលក់ នៅក្នុងឆ្នាំក្រោយ នេះផងដែរ គឺក្នុង ខែមករា ឆ្នាំ 2017។​ សម្រាប់ មិត្តអ្នកអាន ដែលមានចំណាប់ អារម្មណ៍ អាចធ្វើការ រង់ចាំបាន ប្រហែលទីផ្សារ កម្ពុជាក៏អាច មានហាង កុំព្យូទ័រ មួយចំនួន អាចនឹងយក មកផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 10:37 AM, 22 December
  • ប្រភព: G.SKill
  • Tag: កុំព្យូទ័រ