ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Apple ដាក់​លក់ Apple Watch ជួស​ជុល​រួច ទាំង​ជំនាន់​ទី 1 និង​ទី 2 លើ​គេហទំព័រ​ផ្លូវ​ការ​ជាមួយ​តម្លៃ​សម​រម្យបំផុត!

Apple ដាក់​លក់ Apple Watch ជួស​ជុល​រួច ទាំង​ជំនាន់​ទី 1 និង​ទី 2 លើ​គេហទំព័រ​ផ្លូវ​ការ​ជាមួយ​តម្លៃ​សម​រម្យបំផុត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប៉ុន្មានម៉ោងមុននេះ Apple ទើបតែដាក់លក់នូវ ផលិតផល នាឡិកាឆ្លាត Apple Watch ដែលជួយជុលរួច ទាំងជំនាន់ទី 1 និងទី 2 លើគេហទំព័រ ផ្លូវការរបស់ Apple តែម្តង ហើយអ្វីដែល កាន់តែ ពិសេសនោះ តម្លៃរបស់វា ក៏សមរម្យផងដែរ បើប្រៀបធៀប ជាមួយរបស់ថ្មី។

cover final-1000x150-copy

ផលិតផលជួសជុលទាំងនេះ ភាគច្រើនជាផលិតផល ដែលគេប្រទះឃើញ មានបញ្ហា ជាពិសេស អ្នកដែលទិញយក ទៅជួបបញ្ហា ក៏ត្រលប់មក ដូរវិញ ទើប Apple យកទៅជួសជុល ឲ្យស្អាត និងដាក់លក់ ម្តងទៀត ហើយដែលចង់ បានតម្លៃមួយ ដ៏សមរម្យ អាចពិចារណា ទិញយកផលិតផល ទាំងនេះបាន។

ទោះបីជាទាំងនេះ ជាផលិតផលជួយជុលរួចក៏ដោយ ក៏វាលែងមាន បញ្ហាទៀត ហើយអ្នកទិញ អាចទិញបាន ជាមួយការវេច ខ្ចប់ស្អាត ដូចទៅនឹង របស់ថ្មីអញ្ចឹង។ Apple Watch Series 1 ពណ៌ Rose Gold ទំហំ 38mm តម្លៃត្រឹមតែ 229 ដុល្លារ, Apple Watch Series 1 ពណ៌ខ្មៅ ទំហំ 42mm តម្លៃត្រឹមតែ 249 ដុល្លារ ជាដើម​។ តាមគិតមើលទៅ តម្លៃវាថោកជាង របស់ថ្មី ប្រមាណ 14 ទៅ 16 ភាគរយ។

1

លើសពីនេះទៅទៀត អ្នកអាចទិញផលិតផល ទាំងនេះ បានទាំង ក្តីទុកចិត្ត ដោយ Apple បន្ថែមការធានា ពីលើ 1 ឆ្នាំទៀតផង  ថែមទាំងធ្វើការ ដឹកជញ្ជូនតាម តំបន់មួយចំនួន ដោយឥត គិតថ្លៃទៀត។ អ្នកអាចស្វែងរក និងធ្វើការទិញ តាម តំណរភ្ជាប់ នេះ។  

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:39 AM, 21 December
  • ប្រភព: Apple
  • Tag: នាឡិកាវៃឆ្លាត