ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Instagram Stories បន្ថែម Sticker ថ្មី​ជា​លើក​ដំបូង សម្រាប់​ស្វាគមន៍​បុណ្យ​ណូអែល!

Instagram Stories បន្ថែម Sticker ថ្មី​ជា​លើក​ដំបូង សម្រាប់​ស្វាគមន៍​បុណ្យ​ណូអែល!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មុខងារ Story របស់ Instagram គឺជាមុខងារមួយ ដែល​អាចឲ្យ អ្នកប្រើប្រាស់ បង្ហោះរូបភាព និងវីដេអូ បណ្តោះអាសន្ន ក៏មានន័យថា រូបភាពទាំងនោះ បង្ហោះត្រឹម 24 ម៉ោង នឹងលុបចោល ទៅវិញ យើងអាចបន្ថែម Emoji, drawing ឬ អក្សរ នៅលើ វីដេអូ ក៏ដូច​ជា​រូបភាព។

cover final-1000x150-copy

មុខងារនេះ បង្ហាញខ្លួនលើ Instagram មួយរយៈមកហើយ អ្នកប្រើប្រាស់ ភាគច្រើន បានដឹងថា នេះជា មុខងារមួយ ដែលមាន នៅលើ កម្មវិធី Snap chat រួចទៅហើយ តែមុខងារនេះ បែរជាធ្វើឲ្យ អ្នកប្រើប្រាស់ Instagram កាន់តែច្រើន ឡើងៗ ទៅវិញ។

នៅពេលនេះ គ្រប់គ្នា ដែលកំពុងតែប្រើប្រាស់ Instagram នឹងទទួលបានការអាប់ដេតថ្មី អាចឲ្យអ្នកប្រើប្រាស់មុខងារ Stories ដោយបន្ថែម Sticker ថ្មីទៅលើរូបភាព និងវីដេអូបាន ក្នុងមុខងារនេះ ខុសកាលពីមុន យើងអាចដាក់ត្រឹមតែ Emoji ប៉ុណ្ណោះ។

***ចុចត្រង់នេះ សម្រាប់ iOS

***ចុចត្រង់នេះ សម្រាប់ Android

2016-12-21_085456

ការអាប់ដេតបន្ថែម Sticker ថ្មីនេះ ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ iOS និងប្រព័ន្ធ ប្រតិបត្តិការ Android ទទួលបានការ អាប់ដេតនេះ ដូចគ្នា ដូច្នេះអ្នក អាចអាប់ដេត និងសាកល្បង ដាក់បន្ថែមនូវ Sticker ថ្មី លើរូបភាព ឬវីដេអូក្នុងមុខងារ Stories របស់អ្នកបាន។  

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:06 AM, 21 December
  • ប្រភព: Instagram
  • Tag: កម្មវិធី & ហ្គេម