ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តារាង​ចំណាត់​ថ្នាក់ Box Office ក្នុង​សប្តាហ៍​ទី 3 ខែធ្នូ

តារាង​ចំណាត់​ថ្នាក់ Box Office ក្នុង​សប្តាហ៍​ទី 3 ខែធ្នូ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំង មួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរ តំណែងកំពូល នៅក្នុងតារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Rogue One: A Star Wars Story ជាប្រភេទរឿង វិទ្យាសាស្រ្ត បែបប្រឌិត ដែលរៀបរាប់ ពីការប្រមូលផ្តុំ ជាក្រុមនៃអ្នក ខ្លាំងមកពី គ្រប់តំបន់ ក្នុងគោលបំណង លួចយក Death Star ដែលជាអាណាចក្រ ផលិតអាវុធ ដើម្បីចង់រក្សា សុវត្ថិភាព ពីបាតដៃ Darth Vader, បន្ទាប់ជាប់ចំណាត់ ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Moana ជាប្រភេទរឿង គំនូរជីវចលរបស់ Disney ដែលបង្ហាញពី ទឹកចិត្តក្មេង ស្រីជំទង់ម្នាក់ ទៅកម្ចាត់បីសាច ដើម្បីការពារអ្នក ភូមិរបស់នាង និងខ្សែភាពយន្ត Office Christmas Party ជាប្រភេទ រឿងកំប្លែងរៀបរាប់ ពីក្រុមការងារ មួយក្រុម ធ្វើអ្វីប្លែកៗ នៅថ្ងៃ បុណ្យណូអែល ហើយនៅមាន ខ្សែភាពយន្ត ច្រើនទៀត ក៏នៅជាប់ក្នុង តារាងនេះដែរ ទោះបីជាបាន ចាក់បញ្ចាំងប៉ុន្មាន សប្តាហ៍មក ក៏ដោយ និងខ្លះទៀត ចាក់សប្តាហ៍ដំបូង គឺមិនបាន ប្រាក់ចំណូលច្រើន ក៏មានដែរ។

cover final-1000x150-copy

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើស ខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនគេ នាសប្តាហ៍នេះ ៖

  1. Rogue One: A Star Wars Story

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 155 លានដុល្លារ និងសរុប 155 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

Star Wars: Rogue One..L to R: Actors Riz Ahmed, Diego Luna, Felicity Jones, Jiang Wen and Donnie Yen..Photo Credit: Jonathan Olley..?Lucasfilm 2016

  1. Moana

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 11 លានដុល្លារ និងសរុប 161 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Office Christmas Party

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 8 លានដុល្លារ និងសរុប 31 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3 

  1. Collateral Beauty

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 7 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4 

  1. Fantastic Beasts and Where To Find Them

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 5 លានដុល្លារ និងសរុប 207 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. Manchester by the Sea

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 14 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6 

  1. La La Land

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 5 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7 

  1. Arrival

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 5 លានដុល្លារ និងសរុប 81 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8 

  1. Doctor Strange

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 4.6  លានដុល្លារ និងសរុប 222 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9 

  1. Nocturnal Animals

ចាក់បញ្ចាំងនាសប្តាហ៍ទី 4  បានប្រាក់ចំនូល 3.19 លានដុល្លារ និងសរុប 6 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេ ក្នុងសប្តាហ៍នេះ គឺ Rogue One: A Star Wars Story ហើយខ្សែភាពយន្ត នេះ មានចាក់ បញ្ចាំងនៅក្នុង ប្រទេសយើងហើយ ដូចនេះប្រសិន បើអ្នកចាប់ អារម្មណ៍អាចរក ទស្សនាបាន នៅតាមរោង ភាពយន្តដែល នៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:27 AM, 20 December
  • ប្រភព: IMDB
  • Tag: ភាពយន្ត