ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេម Super Mario Run ចេញ​ថ្មី​ត្រឹម​តែ 1 ថ្ងៃ​សោះ កើប​លុយ​បាន​ប្រមាណ​ជា 4 លាន​ដុល្លារ​ទៅហើយ

ហ្គេម Super Mario Run ចេញ​ថ្មី​ត្រឹម​តែ 1 ថ្ងៃ​សោះ កើប​លុយ​បាន​ប្រមាណ​ជា 4 លាន​ដុល្លារ​ទៅហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តប្រើប្រាស់ iPhone, iPad និង iPod Touch ភាគច្រើនប្រាកដជា បានទាញ យកហ្គេម Super Mario Run យកមកលេង រួចរាល់ទៅហើយ តែសម្រាប់ប្រិយមិត្ត ដែលមិនទាន់បាន ទាញវាយកមក លេងនោះ អ្នកអាចទាញយក មកលេងបាន ដោយមិនគិតប្រាក់ ចាប់ពីថ្ងៃនេះតទៅ តាមរយៈទីផ្សារ អេឡិចត្រូនិច App Store។ ហ្គេមនេះគឺជា ហ្គេមចេញថ្មី បង្កើតឡើង ដោយក្រុមហ៊ុន Nintendo ដ៏ល្បីល្បាញ ខាងផលិតម៉ាស៊ីន និងហ្គេម របស់ជប៉ុន ដោយបច្ចុប្បន្ន មានអ្នកកំពុង លេងហ្គេម Super Mario Run នេះ ចំនួន ច្រើនជាង 10 លាននាក់ទៅហើយ ពាសពេញ ពិភពលោក ដែលវាគឺជារឿង គួរឲ្យភ្ញាក់ផ្អើល មួយ ដែលថា ហ្គេមទើបនឹងចេញ បានប៉ុន្មាន ថ្ងៃសោះ អាត្រាអ្នកទាញយក ទៅលេងមានចំនួន ច្រើនហួស និស្ស័យទៅហើយ។

1cover final-1000x150-copy

ជាក់ស្ដែងហ្គេម Super Mario Run នេះត្រូវបាន ប្រភពពត៌មាន 9to5Mac ប្រកាសឲ្យដឹង ផងដែរថា ក្រុមហ៊ុន Nintendo បានកើបលុយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រឹមតែរយៈពេល មួយថ្ងៃប៉ុណ្ណោះ ដោយទទួលបាន នូវប្រាក់ចំនេញ ចេញពីហ្គេមនេះ លើសចំនួន 4 លានដុល្លារ អាមេរិកឯណោះ ហើយក៏កំពុង កើនឡើងជា បន្តបន្ទាប់យ៉ាង រហ័សផងដែរ ក្នុងរយៈពេល ប៉ុន្មានថ្ងៃ កន្លងមកនេះ។ ប្រិយមិត្តមួយ ចំនួនតូចអាច នឹងឆ្ងល់ថា ហេតុអ្វីបាន ជាហ្គេម Super Mario Run ដាក់ឲ្យទាញយក មកលេងដោយ មិនគិត ប្រាក់សោះ ហេតុអ្វីបាន ជាក្រុមហ៊ុន Nintendo បានកើបប្រាក់ ចំនេញលើស 4 លានដុល្លារ? សូមបញ្ជាក់ ត្រង់ចំនុចនេះ បន្តិចថា ហ្គេមនេះបើក ឲ្យលេងដោយ សេរីមែន តែយើងមិនអាច លេងបានពេញ 100% នោះទេ មានន័យថា Nintendo បើកសិទ្ធិឲ្យយើង លេងបានតែប៉ុន្មាន វគ្គប៉ុណ្ណោះ ដូច្នេះហើយបើ ចង់លេង ដល់វគ្គបញ្ចប់ ពេញមួយ ហ្គេមនោះ អ្នកលេងហ្គេម ទាំងអស់ ត្រូវចំនាយ 9.99$ ដើម្បីទិញហ្គេម នេះទើបបាន ដែលនេះហើយ ជាហេតុផល ចំបងមួយធ្វើឲ្យ Nintendo កើបលុយបាន មិនតិចនោះទេ ហើយក៏កំពុង បន្តរការ កើបជារៀងរាល់ ថ្ងៃទៀតផង។

2

បើទោះបីជា Super Mario Run បានកំពុងទទួលបាន ប្រជាប្រិយភាព ខ្លាំងក៏ពិតមែន តែបើ ប្រៀបធៀបជាមួយ នឹងហ្គេម Pokemon Go កាលពីប៉ុន្មាន ខែមុននេះ ឃើញថាវានៅ ចាញ់ហ្គេម Pokemon Go នៅឡើយទេ ដោយកាលនោះ Pokemon Go មានចំនួនអ្នកទាញ យកទៅ លេងលើស 100 លាននាក់ ថែមទាំងកើប ប្រាក់ប៉ុន្មានថ្ងៃ ដំបូងលើស 10 លានដុល្លារផងដែរ ហើយក៏បន្ត កើបបានជាង 1 លានដុល្លារនាថ្ងៃ បន្តបន្ទាប់រហូតមក ដល់សព្វថ្ងៃនេះ។ Super Mario Run បើទោះបីជា ឈានមិនទាន់ ដល់ហ្គេម Pokemon GO ក៏ពិតមែន តែមិនមែន មានន័យថាវា បរាជ័យនោះទេ ជាក់ស្ដែង រាល់ថ្ងៃនេះ Nintendo បានកើបលុយ មិនតិចនោះទេ ពីហ្គេមថ្មីនេះ របស់ខ្លួន! ដូច្នេះចង់ដឹង ថាវាសប្បាយ ឬមិនសប្បាយ យ៉ាងមិចនោះ អ្នកអាចទាញ យកវាមកលេង ដោយមិន គិតប្រាក់បាន កុំចាំយូរអីណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:25 AM, 20 December
  • ប្រភព: 9to5mac
  • Tag: កម្មវិធី & ហ្គេម