ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    LG ទើបតែចេញ G Pad III 10.1 ថ្មី​កម្មាំង​ខ្លាំង​ជាង​មុន និង​ថាមពលថ្ម 6000mAh ទៀត​ផង

LG ទើបតែចេញ G Pad III 10.1 ថ្មី​កម្មាំង​ខ្លាំង​ជាង​មុន និង​ថាមពលថ្ម 6000mAh ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

LG G Pad III នេះ គឺជា Tablet ជំនាន់​ទី 3 នៃ​ត្រកូល G Pad របស់​ក្រុម​ហ៊ុន LG ហើយ។ LG G Pad​ ​នេះ​គឺចេញរួចហើយគ្រាន់តែ ការចេញ លើកមុន ទំហំអេក្រង់ ត្រឹមតែ 8 អ៊ីញ។ ហើយថ្មីៗ នេះ​ក្រុម​ហ៊ុន LG ក៏បានចេញនូវ ស៊េរីដដែលប៉ុន្តែ ពង្រីករូបរាង និង មានសមត្ថភាពបន្ថែម។

cover

final-1000x150-copy

LG បានចេញ G Pad III ទំហំអេក្រង់ 10.1 អ៊ីញបន្ថែមទៀត ហើយដោយការចេញ នេះផងដែរ គឺ LG ក៏បានបន្ថែមសមត្ថភាព បន្តិចបន្តួយអោយខ្លាំងជាងស៊េរីមុនៗ ទៀផង។ ប៉ុន្តែសម្រាប់ការមេរ៉ា LG ពុំ​បាន​បន្ថែមអ្វីឡើយ គឺ 5 មេហ្កាភិចសែល ទាំងមុខទាំងក្រោយ និង អាចថតបានកម្រិត 1080p។

pic-1

 អ្វីដែលពិសេស​នៅលក្ខណៈ សម្បត្តិនោះគឺ វាអាចប្រើប្រាស់ បានយូរជាងមុន ពីព្រោះវាមានថាមពល​ថ្ម​ដល់​ទៅ 6000mAh ឯណោះ និងមានប្រព័ន្ធ 4GB LTE ទៀតផង។ សម្រាប់កម្លាំងម៉ាស៊ីន Octa-core 1.5GHZ ប៉ុន្តែ Ram វិញត្រឹមតែ 2GB​ ដដែល និង ទំហំអង្គផ្ទុកទិន្នន័យ 32GB ប៉ុណ្ណោ។ LG G Pad III 10.1 នេះក៏បានលក់ហើយនៅប្រទេសកូរ៉េ ដោយមានតម្លៃ  360$ សម្រាប់មិត្តអ្នកអានមាន​ចំណាប់​អារម្មណ៍​នោះ​អាចធ្វើការ រង់ចាំបានពីព្រោះ ទីផ្សារប្រទេសកម្ពុជាវិញក៏នឹងអាច មានលក់ ឆាប់ៗនេះ​ផង​ដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:21 PM, 19 December
  • ប្រភព: Gsm Arena
  • Tag: ថេបប្លេត