ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    ប្រទះ​ឃើញ​ថេប្លេត 9.7 ស៊េរី​ថ្មី​របស់ Xiaomi ដែល​មាន​មុខងារ​ជា​កុំព្យូទ័រ​កូនកាត់

ប្រទះ​ឃើញ​ថេប្លេត 9.7 ស៊េរី​ថ្មី​របស់ Xiaomi ដែល​មាន​មុខងារ​ជា​កុំព្យូទ័រ​កូនកាត់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Xiaomi បន្ទាប់ពីប្រកាសចេញថេប្លេត Mi Pad ជំនាន់ទី 1 និងទី 2 រួចមកឃើញថា ថេប្លេតរបស់ ក្រុមហ៊ុនចិនមួយនេះ បានស្ងាត់ទៅវិញ តែ Xiaomi មិនបញ្ឈប់ត្រឹម នេះនោះទេ ព្រោះអតិថិជន ជាច្រើន របស់ខ្លួន មានសេចក្ដី ត្រូវការខ្លាំង ជុំវិញការប្រើប្រាស់ ផលិតផល អេឡិចត្រូនិច នាសម័យនេះ។ ជាក់ស្ដែង Mi Pad 3 នឹងមានវត្តមាន លក់ក្នុងទីផ្សារ នាពេលឆាប់ៗ ខាងមុខ នេះឯង ដោយវាកាន់តែ មានសមត្ថភាព ខ្លាំងជាង មុនច្រើន បង្កើតឡើងយ៉ាង យកចិត្តទុកដាក់ ទុកប្រកួតប្រជែង ជាមួយនឹងផលិតផល ថេប្លេតផ្សេងៗទៀត ពិសេសបំផុត នោះគឺថា ម្ចាស់របស់វា អាចប្រើប្រាស់ វាជាកុំព្យូទ័រ កូនកាត់ ទៀតផង។

1 final-1000x150-copy

Mi Pad 3 ត្រូវបានប្រទះឃើញរូបភាពបែកធ្លាយមួយចំនួន ដែលបង្ហាញ ឲ្យយើងដឹងថា វានឹងមានទំហំ អេក្រង់ 9.7 អ៊ីញ ហើយមានសមតុ្ថភាព បង្ហាញរូបភាពដល់ ទៅកម្រិត 2048 x 1536p ឯណោះ ជាមួយនឹងកម្រាស់ ស្ដើងត្រឹមតែ 6.08 មីលីម៉ែត្រ និងទម្ងន់ 380 ក្រាមប៉ុណ្ណោះ ងាយស្រួលកាន់ ប្រើប្រាស់ ទុកដាក់ និងមាន អារម្មណ៍ថាវាថ្លៃ ជាមួយនឹងតួខ្លួន ស្រោបឡើងពី លោហៈធាតុ យ៉ាងពិសេស។ កម្លាំងម៉ាស៊ីន វិញក៏មិន អន់ដែរ ប្រភពពត៌មាន បានបន្ថែមថា Mi Pad 3 នឹងបំពាក់មក ជាមួយឈីប CPU របស់ Intel ជំនាន់ទី 7 ឈ្មោះ Core M3 ដែលមាន កម្លាំងខ្លាំង ឡើងកម្ដៅតិច មិនចាំបាច់ប្រើ កង្ហារឡើយ អមមកជាមួយ RAM ទំហំ 8GB និងមានអង្គផ្ទុក ទិន្នន័យទំហំ 128GB និង 256GB​ តាមការជ្រើសរើស របស់អ្នកទិញផ្ទាល់។

2cover

លក្ខណៈពិសេសដូចខ្ញុំបានរៀបរាប់ខាងដើមនោះគឺថា យើងអាចប្រើវាជា ថេប្លេតផង និងកុំព្យូទ័រ កូនកាត់ផង មានន័យថា ថេប្លេតនេះអាច ដំណើរការបាន ដូចកុំព្យូទ័រ អញ្ចឹងដែរ អរគុណទៅដល់ ប្រព័ន្ធប្រតិបត្តិការ Windows 10 ដែលបំពាក់នៅ លើថេប្លេតនេះ ក៏ដូចជាមាន ក្ដារចុចពិសេស អាចបន្ថែមពីខាង ក្រៅដូចទៅ នឹងកុំព្យូទ័រ Surface របស់ Microsoft ដែរ។ Mi Pad 3 មានកាមេរ៉ា ខាងមុខទំហំ 8 មេហ្គាភិចសែល និងខាងក្រោយ ដល់ទៅ 16 មេហ្គាភិចសែល អមមក ជាមួយនឹងភ្លើង LED Flash សម្រាប់ជំនួយ ដល់ការថតរូប និងវីដេអូនៅ ទីកន្លែងមាន ពន្លឺតិច និងពេល យប់ជាដើម។ ការប្រើប្រាស់ គឺនឹងអស់ ក្ដីបារម្មណ៍ព្រោះថា វាមានកម្លាំងថ្ម ដល់ទៅ 8290mAh អាចប្រើប្រាស់ បានរាប់សិប ម៉ោងឯណោះ ដោយសាកថ្ម តាមរយៈរន្ធ USB ប្រភេទ C។

3

Mi Pad 3 នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី 30​ ខែធ្នូ ចុងឆ្នាំ 2016 នេះតែម្ដង ជាមួយនឹងតម្លៃ ប្រមាណជា 289$ សម្រាប់ម៉ូឌែល មានអង្គ ផ្ទុកទិន្នន័យ 128GB និង 332$ សម្រាប់ម៉ូឌែល មានអង្គផ្ទុក ទិន្នន័យទំហំ 256GB ដែលតម្លៃនេះ ពុំភ្ជាប់មកជាមួយ នឹងក្ដារចុច នោះទេ ដោយយើងត្រូវ ទិញវាដាច់ដោយ ឡែកក្នុង តម្លៃត្រឹម 14$ ប៉ុណ្ណោះ។ Cambo Report សូមបញ្ជាក់ បន្តិចថា ថេប្លេត កុំព្យូទ័រកូនកាត់ នេះអាចនឹង មានតម្លៃ ថ្លៃជាងនេះបន្តិច នៅពេលមក ដល់ស្រុក ខ្មែរយើង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:59 AM, 15 December
  • ប្រភព: GSM Arena
  • Tag: ថេបប្លេត