ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ឡូយទៀតហើយ​​ជាមួយ​នឹង Scooter អគ្គីសនីថ្មី​របស់ Xiaomi អាច​ជូន​អ្នក​ដើរ​លេង​បាន 30 គីឡូ​ម៉ែត្រ​ឯណោះ

ឡូយទៀតហើយ​​ជាមួយ​នឹង Scooter អគ្គីសនីថ្មី​របស់ Xiaomi អាច​ជូន​អ្នក​ដើរ​លេង​បាន 30 គីឡូ​ម៉ែត្រ​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការរស់នៅរបស់មនុស្សជាតិលើភពផែនដី កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​បច្ចេកវិទ្យា​បាន​កំពុង​រីក​ចំរើន​ខ្លាំង​ឡើងៗ និង​មាន​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ផលិតផលបច្ចេកវិទ្យាទាំងនោះ មិន​ត្រឹម​តែ​ប្រើ​ទៅ​ដល់​សេចក្ដីត្រូវការរបស់មនុស្សម្នាក់ៗក្នុងតំបន់មួយនោះទេ វាបើក​សិទ្ធិឲ្យ​យើង​ធ្វើកា​រ​ទាក់​ទង​គ្នាទៅវិញទៅមកជាមួយមនុស្សជាទីស្រលាញ់របស់យើង ខ្លះសម្រួលទៅដល់កិច្ចកា​រ​ប្រចាំ​ថ្ងៃ​ផង​ដែរ ដូចជាផលិតផលប្រើប្រាស់តាមខ្លួន, ក្នុងផ្ទះ, ក្នុងកន្លែងធ្វើការ និងយានជំនិះជាដើម។

1 2

final-1000x150-copy

ក្រុមហ៊ុនចិន Xiaomi ក៏បានលូកដៃចូលក្នុងរឿងនេះផងដែរ ហើយក៏ទើបនឹងប្រកាសចេញ​នូវឧបករណ៍​ធ្វើដំណើរ Scooter ស៊េរីថ្មីមួយរបស់ខ្លួនមួយទៀតសម្រាប់ចុងឆ្នាំ 2016 នេះ វាមានឈ្មោះហៅ​ជាផ្លូវ​ការ​ថា Mijia ជាយានជំនិះអគ្គីសនីទំនើបមួយ ប្រើប្រាស់អាគុយផលិតឡើងដោយក្រុមហ៊ុន LG មាន​កម្លាំង​ភ្លើង 280Wh អាចដឹកម្ចាស់របស់វាពីកន្លែងមួយទៅ កន្លែងមួយទៀតជាមួយនឹងល្បឿនលឿនបំផុត 25 គីឡូម៉ែត្រ​ក្នុង​មួយម៉ោង អាចជិះបានចម្ងាយ 30 គីឡូម៉ែត្រ ជាមួយនឹងទម្ងន់អាចទ្រទ្រង់បាន 75 គីឡូ​ឯណោះ ដែលអាចជិះបានទាំងក្មេង ចាស់ ប្រុសស្រី ស្គម និងធាត់ជាដើម។

3cover

ជាងនេះទៅទៀត Mijia អាចដឹកម្ចាស់របស់វាបានស្ទើរគ្រប់ស្ថានភាពផ្លូវដូចជាផ្លូវការកៅស៊ូ, គ្រួស​តិចៗ, គ្រួសក្រហម ជាដើម បើយកមកប្រើនឹងស្រុកខ្មែរយើងគឺស្រួលតែម្ដង អគុណ​ទៅ​ដល់​សំបក​កង់​កៅ​ស៊ូដ៏ស្វិតរបស់វា ម្យ៉ាងវិញទៀតវាមានទម្ងន់ត្រឹម 12.5 គីឡូក្រាម អាចកាច់បត់កបាន ងាយស្រួល​យក​តាម​ខ្លួន ទុកដាក់ក្នុងផ្ទះ ឬយកដាក់ឡានទៅតាមខេត្តជាដើម ពិតជាឡូយមែន។ សម្រាប់ប្រព័ន្ធ​សុវត្ថិភាព​វិញ វាបានបំពាក់មកជាមួយនឹងហ្វ្រាំងឌីស ប្រភេទ ABS ដូចឡាន និងម៉ូតូអញ្ចឹងដែរ អាច​ឈប់​បានទៅកុងទ័រ 0KM ក្នុងរយៈចម្ងាយ 4 ម៉ែត្រ បើអ្នកប្រើវាបើកវាក្នុងល្បឿន 25KM។

Mijia នឹងចេញលក់នៅក្នុងទីផ្សារស្រុកចិនដំបូងគេនាថ្ងៃទី 15​ ខែធ្នូ ឆ្នាំ 2016 នេះតែម្ដង ដោយវាមាន​ពីរ​ពណ៌សម្រាប់​ជ្រើសរើសគឺ ស និង ខ្មៅ ជាមួយនឹងតម្លៃត្រឹមតែ 290$ ប៉ុណ្ណោះ ហើយវា​ក៏​នឹង​ត្រៀម​មាន​វត្ត​មាន​លក់ក្នុងទីផ្សារស្រុកខ្មែរយើងផងដែរ បើអ្នកចង់បាន ដោយធ្វើការកម្មង់កក់ទុកមុនជាដើម តាម​រយៈហាងផ្ដល់សេវាកម្មមួយចំនួន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:56 PM, 14 December
  • ប្រភព: Xiaomi
  • Tag: យានយន្ត