ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    watchOS ជំនាន់ 3.1.1 ចេញ​ជា​ផ្លូវ​ការ​ហើយ! អ្នក​ប្រើ Apple Watch កុំ​ភ្លេច Update ណា!

watchOS ជំនាន់ 3.1.1 ចេញ​ជា​ផ្លូវ​ការ​ហើយ! អ្នក​ប្រើ Apple Watch កុំ​ភ្លេច Update ណា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រព័ន្ធប្រតិបត្តិការកំពុងដំណើរការនៅលើនាឡិកាវៃឆ្លាត Apple Watch របស់អ្នកមាន ឈ្មោះថា watchOS បង្កើតឡើងដោយ ស្នាដៃក្រុម Developer ផ្នែកកម្មវិធីរបស់ Apple ផ្ទាល់តែម្ដង ដោយកាលពី Apple Watch ជំនាន់ទី 2 ប្រកាសចេញ កាលពីជាង 3 ខែមុននេះ វាដំណើរការដោយ watchOS ជំនាន់ 3.0 ហើយបច្ចុប្បន្ន សម្រាប់ប្រិយមិត្ត កំពុងប្រើប្រាស់ Apple Watch Series 1 និង Series 2 ទាំងអស់ អ្នកបាន កំពុងប្រើប្រាស់ នាឡិការបស់ខ្លួន ជាមួយ watchOS ជំនាន់ 3.1 ឬទាបជាងនេះ ដូច្នេះហើយហើយ វាដល់ពេលវេលា ថ្មីមួយ ផ្សេងទៀតដែល Apple បញ្ចេញកំណែ Update ថ្មីសម្រាប់អ្នក ជាមួយ watchOS ជំនាន់ 3.1.1 ថ្មី។

1 final-1000x150-copy

ដើម្បីបង្កើនសមត្ថភាព ក៏ដូចជាដោះស្រាយបញ្ហានានា កំពុងមាន នៅលើ watchOS ជំនាន់ 3.1 នេះ Apple បានបញ្ចេញ watchOS 3.1.1 ជាផ្លូវការហើយ ដោយវាមិន មែនជាការ Update ធំនោះឡើយ គ្រាន់តែជាការ Update កែប្រែបញ្ហា មួយចំនួនប៉ុណ្ណោះ ដូចខាងក្រោមនេះ៖

  • កែសម្រួលបញ្ហា Contact នៅពេលប្រើប្រាស់ជាមួយមុខងារ Messages និង Notification
  • ជួសជុលបញ្ហា ដែលប៉ះពាល់ទៅដល់មុខងារ Notification
  • ដោះស្រាយបញ្ហាកម្មវិធីដើម ដែលមិនអាចធ្វើការ Update បាន
  • ជួសជុលបញ្ហាដែលដាក់ឲ្យកម្មវិធី Maps នៅដំណើរការ បន្ទាប់ពី ប្រើមុខងារ Navigation ចប់
  • ជួសជុលផ្នែកថ្ងៃខែឆ្នាំ ដែលបង្ហាញខុសពេលវេលា ក្នុងកម្មវិធី Calendar
  • និងមួយចំនួនផ្សេងទៀត

ជាមួយ watchOS 3.1.1 អ្នកប្រើ Apple Watch Series 1 និង Series 2 ទាំងអស់ នឹងទទួលបាន នូវការបង្កើន សមត្ថភាពផ្នែកល្បឿន ដំណើរការឲ្យ កាន់តែប្រសើរ ជាងមុន មានន័យថា នាឡិកាឆ្លាតរបស់ អ្នកនឹងដំណើរការ បានរហ័សជាងមុន ពិសេសវាស្គាល់គ្នា ជាមួយនឹង Unicode 9.0 ហើយ ដែលយើងអាច ប្រើប្រាស់ Emoji បានដូចស្មាតហ្វូន អញ្ចឹងដែរ ពិតជាពិសេស ជាងមុន។

2cover

ដូច្នេះបើអ្នកទាំងអស់គ្នាកំពុងប្រើប្រាស់ Apple Watch ជំនាន់ទី 1 និងទី 2 អ្នកគប្បីធ្វើការ Update ឡើងទៅកាន់ ជំនាន់ 3.1.1 ថ្មីនេះភ្លាមទៅ ព្រោះអ្នកនឹង ទទួលបានអត្ថប្រយោជន៍ ច្រើនពីវា ដោយការ Update​ អ្នកអាច ធ្វើឡើងពី នាឡិកាផ្ទាល់ តែតម្រូវឲ្យអ្នក ភ្ជាប់វាទៅកាន់ អ៊ីនធឺណែតជាមុន សិនទើបបាន និងត្រូវមានថ្ម យ៉ាងហោចណាស់ 50% ទើបអាចដំណើរការ Update នេះបាន។ ក្នុងករណីអ្នក មិនអាច ធ្វើការ Update បាននាថ្ងៃនេះ អ្នកអាចព្យាយាម ឆែករកមើល Update នេះនៅ ថ្ងៃស្អែក ឬខាងស្អែក បន្តទៀត ព្រោះពេល ខ្លះកំណែ Update វាមិនទាន់ធ្លាក់ ដល់ស្រុក ខ្មែរយើង។ សង្ឃឹមថាអ្នកនឹង រីករាយ ជាមួយ watchOS 3.1.1 ថ្មីនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:19 AM, 13 December
  • ប្រភព: Redmond Pie
  • Tag: នាឡិកាវៃឆ្លាត