ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    នាឡិកា​ឆ្លាត​វៃ​របស់ Huawei មួយ​នេះ មើល​ទៅ​ស៊ី​វីល័យ​ណាស់

នាឡិកា​ឆ្លាត​វៃ​របស់ Huawei មួយ​នេះ មើល​ទៅ​ស៊ី​វីល័យ​ណាស់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Huawei បានចេញ នូវផលិតផល ថ្មីជាច្រើន ហើយក៏ ប្លែកៗ ធ្វើអោយមហាជន ភ្ញាក់ផ្អើល។ ដោយផលិតផល ទាំងនោះសុទ្ធតែ សមត្ថភាព ល្អផងដែរ ហើយផលិតផល ខ្លះនោះបាន ទទួលការ ឌីហ្សាញពី ក្រុមហ៊ុនល្បីៗ ដូចស្មាតហ្វូន  មានការ ឌីហ្សាញពី Porche  ទៀតផង។ ហើយថ្មីៗ នេះ Huawei ក៏បាន ចេញនូវនាឡិកាឆ្លាតវៃ ថ្មីដោយមានការ ឌីហ្សាញស៊ីវីល័យ និងស្រស់ ស្អាតណាស់ សាកសម និងបុរស។

cover final-1000x150-copy

នាឡិកាឆ្លាតវៃ នេះគឺយើងអាច ធ្វើការ ភ្ជាប់បញ្ជាជាមួយ នឹងស្មាតហ្វូន Android ផ្សេងបានទៀតផង មិនចំពោះ ស្មាតហ្វូន Huawei ទាំងស្រុង នោះទេ។ ហើយវា ក៏បាន ចេញលក់ នៅខាងប៉ែក អាមេរិច ហើយ ដែលតម្លៃ របស់នាឡិកា ឆ្លាតវៃ របស់ Huawei នេះគឺសមរម្យ។ ដោយពណ៌និង រូបរាងថ្មីសម្រាប់ នាឡិកាឆ្លាតវៃ របស់ Huawei នេះគឺមាន 2 ពណ៌ ពណ៌មាស និតពណ៌ Rose Gold Plated ។  គ្រាន់តែ​តម្លៃ មិនទាន់ប្រាកដ បញ្ជានៅ ឡើយនោះទេ  ដោយគេឃើញថា ការលក់នៅ Amazon គឺលក់ការ លក់នោះគឺ តម្លៃតាមពណ៌។ ពណ៌មាស តម្លៃ 479.99$ រីតម្លៃ របស់ Rose Gold វិញ ថោកជាបន្តិច 399.99$។

1

សម្រាប់ នាឡិកាឆ្លាតវៃ របស់ Huawei គឺមិនទាន់មាន លក់នៅទីផ្សារ ប្រទេសកម្ពុជា នៅឡើយទេ។ ក៏ប៉ុន្តែ​ ប្រសិនបើមិត្ត អ្នកអានមាន ចំណាប់អារម្មណ៍ ចង់បាននោះ អាចធ្វើការ កុម្ម៉ង់ ពី Amazon បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:07 PM, 12 December
  • ប្រភព: GSM Arena
  • Tag: នាឡិកាវៃឆ្លាត