ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    The Fast and the Furious 8 ចេញ​ឈុត​ខ្លី​វគ្គ​ថ្មីដំបូង!

The Fast and the Furious 8 ចេញ​ឈុត​ខ្លី​វគ្គ​ថ្មីដំបូង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាខ្សែភាពយន្ត​ បែបឧក្រិដ្ឋកម្ម បាញ់ប្រហារ និងមានឈុតឆាក សម្លាប់គ្នាគ្មាន ត្រាប្រណី សាហាវៗជាច្រើន ដូចនេះអ្នកទស្សនា ត្រូវមានអាយុ ចាប់ពី 13 ឆ្នាំឡើង ទើបអាច ទស្សនាបាន។ រឿងនេះបានចេញ ឈុតខ្លីដំបូង ដែលជាវគ្គមាន ចំណងជើងថា The Fate of the Furious ឬយើងអាច ហៅបានថា Fast 8 ឬ The Fast and the Furious 8 ក៏បានដែរ។ 

cover final-1000x150-copy

នៅក្នុងសាច់រឿងលើកនេះ យើងបានឃើញ ខុសប្លែកពី សាច់រឿងមុនៗ ដោយតួអង្គសំខាន់ Dominic ដែលដើរ តួដោយលោក Vin Diesel បានក្លាយជា តួចិត្តអាក្រក់ ក្បត់ក្រុមរបស់គាត់ ដែលធ្លាប់ឆ្លង កាត់ឧបសគ្គ ជាមួយគ្នានោះ នាពេលកន្លង ទៅតាម នារីម្នាក់ ដែលទើបបង្ហាញ មុខក្នុង សាច់រឿងនេះ គឺ Charlize Theron ។ ចំនែកឯ Luke Hobbs ដើរតួដោយ The Rock បែរជាជាប់ គុកទៅវិញ និងបានជួប ជាមួយ តួ Jason Statham ។ ក្នុងឈុតខ្លីនេះ បង្ហាញពីឈុតឆាក បាញ់ប្រហារគ្នា យ៉ាងខ្លាំង រវាងក្រុមចាស់របស់ Dominic តតាំងជាមួយ គាត់វិញ តែយើងមិន ទាន់ដឹងថា សាច់រឿងចុងក្រោយ ទៅជាយ៉ាងណា នៅឡើយទេ មានតែរង់ចាំ តាមដាន ពេលចាក់បញ្ចាំង។

សូមទស្សនាឈុតខ្លីខាងក្រោម៖

រឿងនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី 12 ខែមេសា ឆ្នាំ 2017 ខាងមុខ នៅលើទឹកដីប្រទេសបារាំង មុនគេ បន្ទាប់ប៉ុន្មានថ្ងៃ នឹងទៅដល់ ប្រទេសផ្សេងៗទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:16 AM, 12 December
  • ប្រភព: Comic Book
  • Tag: ភាពយន្ត