ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Spider-Man វគ្គ Homecoming ចេញ​ឈុត​ខ្លីដំបូង!

Spider-Man វគ្គ Homecoming ចេញ​ឈុត​ខ្លីដំបូង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពិតជាប្លែកជាមួយតួអង្គសម្តែងជា Spider-Man ថ្មី លោក Tom Holland មានភាពក្រមិចក្រមើម មើលទៅគួរ ឲ្យទាក់ទាញ ក្នុងវគ្គថ្មី នៃរឿង Spider-Man: Homecoming នេះ ដែលស្ថិតក្រោម ការគ្រប់គ្រង និងដឹកនាំ ដោយ Marvel Studio វិញ ដែលយើងបាន ដឹងថា នាពេលកន្លង មករឿង Spiderman គ្រប់គ្រង ដោយ SONY ។

cover final-1000x150-copy

នេះជាខ្សែភាពបែបវីរៈបុរសដែលដកស្រង់ចេញ ពីការនិពិន្ធ ឡើងក្នុង សៀវភៅថ្លុក និងជាប្រភេទ វិទ្យាសាស្រ្ត ច្នៃប្រឌិត រៀបរាប់ពីប្រវត្តិ និងជីវិតនៃវីរៈ បុរសម្នាក់ ដែលមានថាមពល ពិសេសខុសពី មនុស្សធម្មតា អាចដើរ លើជញ្ជាំង, បាញ់សំបុក ពីងពាង និងញាណ ដ៏អស្ចារ្យ អាចគេចពី ឧបទវហេតុ ផ្សេងៗ បានរហ័សជាង មនុស្សទូទៅ ទៀតផង ដែលយើង ហៅបុរសម្នាក់ នេះថា Spiderman ។

ក្នុងខ្សែភាពយន្តនេះ បានចេញឈុតខ្លីដំបូង ដែលយើងបាន ឃើញមានតួអង្គ ចូលរួមសម្តែងជា​ Spiderman គឺ Tom Holland, Robert Downey Jr. ដើរតួជា Iron Man (Tony Stark), Zendaya ដើរតួ Michelle, តួអង្គចិត្តអាក្រក់ធំ ក្នុងវគ្គនេះ Vulture ដើរតួដោយ Michael Keaton និងតារាសម្តែង បន្ទាប់បន្សំ ច្រើនទៀត។ ជាពិសេស មានការ ដឹកនាំសម្តែង ដោយលោក Jon Watts ។

ឈុតខ្លីនៅខាងក្រោម៖

រឿងនេះ នឹងចាក់បញ្ចាំងនៅថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2017 ខាងមុខ នៅសហរដ្ឋអាមេរិច មុនគេ បន្ទាប់ប៉ុន្មានថ្ងៃ នឹងបន្តទៅកាន់ ប្រទេស ផ្សេងៗទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 1:19 PM, 09 December
  • ប្រភព: Movie is life, Movie is Love
  • Tag: ភាពយន្ត