ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    នេះ​គឺ​ជា​អនាគត! កាមេរ៉ា​ពិសេស ថត​រូប​ប្រើ​ប្រាស់​កែវ​លែន និង​សេនស័រ​ច្រើន​ក្នុង​ពេល​តែ​មួយ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ!

នេះ​គឺ​ជា​អនាគត! កាមេរ៉ា​ពិសេស ថត​រូប​ប្រើ​ប្រាស់​កែវ​លែន និង​សេនស័រ​ច្រើន​ក្នុង​ពេល​តែ​មួយ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាមេរ៉ានាពេល​បច្ចុប្បន្ន​បាន​កំពុង​វិវឌ្ឍន៍​ខ្លួន​កាន់​តែ​ខ្លាំង​ឡើងៗ ជាមួយ​នឹង​សមត្ថភាព​ថត​យ​ក​រូបភាព និង​វីដេអូ​បាន​កាន់​តែ​ច្បាស់ និង​ទទួល​បាន​គុណ​ភាព​ខ្ពស់ មិន​ថា​ជា​ប្រភេទ​ម៉ាស៊ីនកាមេរ៉ា ឬកាមេរ៉ា​បំពាក់​នៅ​លើស្មាតហ្វូននោះឡើយ។ កាមេរ៉ាទាំងនោះវាប្រើប្រាស់កែវលែន និងសេនស័រចំនួន 1 ដើម្បី​ចាប់​យក​រូបភាព និងវីដេអូ ហើយបើវាជាកាមេរ៉ាថ្លៃទៀតនោះគឺថា ការផលិតរូបភាពរបស់វា​គឺពិ​ត​ជា​អស្ចារ្យ មិនសរសើរមិនបាន ចុះអ្នកធ្លាប់គិតដល់ចំនុចមួយប្លែកខុសពីគេឬទេ? គឺថាកាមេរ៉ាមួយប្រើ​ប្រាស់​លែន និងសេនស័រច្រើនដើម្បីចាប់យករូបភាពមួយសន្លឹក ហើយផលិតបានជារូបភាព​ល្អឥត​ខ្ចោះ​មួយ?

1

final-1000x150-copy

ជួបជាមួយ L16 កាមេរ៉ាថ្ងៃអនាគត ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ ផលិតឡើងក្រោម​ស្នាដៃរបស់​ក្រុម​ហ៊ុន Light ដែលទើបនឹងប្រកាសចេញជាផ្លូវការថ្មីៗកន្លងទៅនេះ។ វាគឺជាកំពូលកាមេរ៉ាដ៏ច​ម្លែក​មួយ មិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយវាជាម៉ាស៊ីនកាមេរ៉ា មានកែវលែន និង​សេនស័រ 17 នៅលើម៉ាស៊ីនតែមួយ ដោយវាដំណើរការបានយ៉ាងល្អ ក្នុងការថតយករូបភាពមួយសន្លឹក ដោយ​វា​ប្រើប្រាស់កែវលែន និងសេនស័រទាំងអស់ថតយករូបមួយសន្លឹក ហើយផ្គុំបញ្ចូលគ្នា ធ្វើឲ្យម្ចាស់​កាមេរ៉ា​នេះ​ទទួលបានរូបភាពល្អដិតពណ៌ល្អ មានការរំខានពីគ្រាប់ Noise តិចបំផុត ប្រៀបបាន​ដូច​យើង​ប្រើប្រាស់​ម៉ាស៊ីន​កាមេរ៉ា​ពពួក DSLR ថតយករូបអញ្ចឹងដែរ ពិសេសនោះគឺថាវាល្អជាង​ពពួក​កាមេរ៉ា​ប្រភេទ Digital និងកាមេរ៉ាបំពាក់នៅលើកំពូលស្មាតហ្វូននាពេលបច្ចុប្បន្ន។

2 3

កែវលែនដ៏ច្រើនរបស់វាមានកម្រិតមុំខុសគ្នា​ ក្នុងការចាប់យករូបភាពដោយកែវលែនខ្លះមានប្រវែងវែង ហើយ​ផ្សេង​ទៀតខ្លី និងមានទំហំសេនស័រខុសគ្នាផងដែរ ដែលពេលប្រើថតរូបរួចវានឹងផ្គុំរូបបញ្ចូលគ្នា ធ្វើ​ឲ្យយើងទទួលបានរូបភាពស្រស់ស្អាត។ ក្រុមហ៊ុន Light មានគោលបំណងបង្កើតកាមេរ៉ា L16 នេះ​ឡើង​ដើម្បីជំនួសកាមេរ៉ារបស់ស្មាតហ្វូន ដោយវាមានទំហំតូចល្មមប៉ុន្មានស្មាតហ្វូនមានទំហំអេក្រង់ 5 អ៊ីញ ឡើងលើ បង្កឲ្យមានភាពងាយស្រួលយកតាមខ្លួន និងទុកដាក់ជាដើម ពិសេសវាមានអេក្រង់ Touchscreen នៅ​ផ្នែកខាងក្រោយ សម្រាប់ចុចបញ្ជាដោយប្រើប្រាស់ម្រាមដៃ ក្នុងការចុចបញ្ជា​មុខងារ​សំខាន់ៗ​ជា​ច្រើន​ដូច​ជាកំណត់កម្រិតពន្លឺ ISO, ល្បឿន Shutter Speed, កម្រិត Exposure និងមុខ​ងារ​ដ៏ច្រើនដំបូងបែបផ្សេងទៀត។

4cover 5

កម្រិតជម្រៅរូបភាព ឬ Aperture វិញត្រូវបានក្រុមហ៊ុន Light ប្រាប់ឲ្យដឹងថា កាមេរ៉ានេះមានកម្រិត Aperture ចំនួន 2 ផ្សេងៗគ្នាទៅតាមប្រវែងកែវលែនដូចខាងក្រោម៖

  • កែវលែនប្រវែង 70 មីលីម៉ែត្រ មានកម្រិត Aperture ធំបំផុត f/2.0
  • កែវលែនប្រវែង 28 មីលីម៉ែត្រ មានកម្រិត Aperture ធំបំផុត f/2.0
  • កែវលែនប្រវែង 150 មីលីម៉ែត្រ មានកម្រិត Aperture ធំបំផុត f/2.4

កម្រិត Aperture នេះគឺដើរតួយ៉ាងសំខាន់នៅពេលកំពុងថតរូប និងថតរូបរួច។ បើអ្នកចេះប្រើ​កាមេរ៉ា​ទៀត​នោះ អ្នកនឹងពេញចិត្តនូវសត្ថភាព ដែលវាអាចធ្វើទៅបាន ដោយអ្នកអាច​កំណត់​ជម្រៅ​រូបភាព​បាន​ល្អ ដូចអ្នកមានកែវលែនច្រើនអញ្ចឹង ពិសេសពេលថតរូបរួច យើងអាចកំណត់ចំនុច Focus បានយ៉ាង​ប្រសើរ ធ្វើឲ្យ Background ព្រិលបានល្អ។ ខាងក្រោមគឺជារូបភាពចំនួន 4 សន្លឹក ថតឡើងដោយ Light ម៉ូឌែល L16 នេះ៖

6 7 8 9

គួរបញ្ជាក់ប្រាប់ប្រិយមិត្តផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Light បានកំពុងអភិវឌ្ឍន៍ L16 របស់ខ្លួន​តាមរយៈ​គម្រោង​គម្រូ ដោយ​វា​មិនទាន់ប្រកាសចេញលក់ក្នុងទីផ្សារនោះទេ តែម៉ាស៊ីន L16 នេះនឹងចាប់​ផ្ដើម​ការ​ផលិត​នៅរោងចក្រនៅចន្លោះខែមេសា ទៅខែមិថុនា ឆ្នាំ 2017 ខាងមុខនេះឯង ហើយពេល​ផលិត​បាន​ច្រើន​គ្រឿង​ហើយ វានឹងបើកលក់ជាផ្លូវការនៅក្នុងទីផ្សារអន្តរជាតិ ដូច្នេះពេលវាមានវត្តមានក្នុងទីផ្សារ យើងអាចធ្វើ​ការកម្មង់ទិញតាម Online បាន ហើយលក្ខណៈសម្បត្តិកាន់តែស៊ីជម្រៅ​របស់​នឹងត្រូវ​លាត​ត្រដាង​បន្ថែម ពិសេសគឺតម្លៃរបស់វាតែម្ដង។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:11 PM, 08 December
  • ប្រភព: Light
  • Tag: កាម៉េរ៉ា