ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Transformers: The Last Knight ចេញ​ឈុត​ខ្លីដំបូង!

Transformers: The Last Knight ចេញ​ឈុត​ខ្លីដំបូង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខ្សែភាពយន្ត Transformers ជាប្រភេទរឿង វិទ្យាសាស្រ្ត បែបច្នៃប្រឌិត ដែលមាន អ្នកគាំទ្រច្រើន នាពេលកន្លង មករហូតមក ដល់ពេលនេះ ដោយសារតែ ឈុតឆាកប្លែកៗ សង្គ្រាម មនុស្សយន្ត និងមនុស្ស កក្រើកក្នុង ភពមនុស្ស។ ពេលនេះបាន ចេញឈុតខ្លី ដំបូង ក្នុងវគ្គចុងក្រោយ Transformers: The Last Knight ដែលយើង ឃើញថា Optimus Prime ដែលជាតួ សំខាន់ក្នុងរឿង បែរជាក្លាយ ជាតួអង្គ ចិត្តអាក្រក់ ទៅកំទេចមនុស្សយន្ត ដទៃ ដែលជាមិត្តភក្ភិ របស់ខ្លួន ដូចជា Bumble Bee ទៅវិញ។

cover final-1000x150-copy

រឿងនេះដឹកនាំដោយលោក Michael Bay និងចូលរួម សម្តែងដោយ លោក Mark Wahlberg ដើរតួ Cade Yeager, Isabela Moner ដើរតួ Izabella, Josh Duhamel ដើរតួ Colonel William Lennox, Peter Cullen ដើរតួ Optimus Prime និងតួអង្គច្រើនទៀត។

ឈុតខ្លីខាងក្រោម៖

ខ្សែភាពយន្តនេះ នឹងចាក់បញ្ចាំង នៅសហរដ្ឋអាមេរិច មុនគេ ក្នុងថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2017 ខាងមុខ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:12 AM, 06 December
  • ប្រភព: YouTube
  • Tag: ភាពយន្ត