ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ជួប​ជាមួយ Lexus LIT IS ទើប​នឹង​ចេញ​ថ្មី! ធានា​ថា​បើ​បាន​ជិះ នឹង​ផ្អើល​ស្រុក​ខ្មែរ​តែម្ដង!

ជួប​ជាមួយ Lexus LIT IS ទើប​នឹង​ចេញ​ថ្មី! ធានា​ថា​បើ​បាន​ជិះ នឹង​ផ្អើល​ស្រុក​ខ្មែរ​តែម្ដង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រថយន្តម៉ាក Lexus​ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់បងប្អូន ប្រជាជនកម្ពុជាយើង ដោយវាមិន ត្រឹមតែធន់ និង រឹងមាំ នោះទេ វាក៏មានរូបរាង រចនាបថទាំង ផ្នែកខាងក្រៅ និងខាងក្នុង អស្ចារ្យផងដែរ ទៅតាមម៉ូឌែល និងឆ្នាំរបស់វា។ រូបរាងទាក់ទាញ ក៏ដូចជា គុណភាពនេះ ហើយបានធ្វើ ឲ្យយើងស្រលាញ់ និងទុក ចិត្តម៉ាក Lexus មួយនេះ ទោះបីម៉ូឌែលខ្លះ មានតម្លៃលើស 20 ម៉ឺនដុល្លារ ក៏ដោយ ក៏នៅមានអ្នក ទិញជិះមិន តិចនោះទេ ពិសេសក្នុង ទីក្រុងភ្នំពេញ នេះតែម្ដង។

1cover final-1000x150-copy

ប្រិយមិត្តអាចនឹងធ្លាប់ស្គាល់រថយន្តម៉ាក Lexus មានជាច្រើន ម៉ូឌែលនៅក្នុង ស្រុកខ្មែរយើង ឬដឹងតាមសារពត៌មានជាតិ និងអន្តរជាតិ ផ្សេងទៀត តែម៉ូឌែលខ្លះ ប្រិយមិត្តមួយចំនួន អាចនៅមិន ទាន់ស្គាល់ ដោយសារ វាគឺជាម៉ូឌែល Limited Edition ផលិតឡើង មានកំណត់ ដូច្នេះយើងកម្រ នឹងឃើញ វាមានវត្តមាន ខ្លាំងណាស់ ឬវាអាចជា ម៉ូឌែលទើបនឹង ប្រកាសក្ដៅៗ ជាដើម ហើយក្នុង នោះម៉ូឌែល LIT IS ស៊េរីឆ្នាំ 2017 ទើបនឹងប្រកាស ចេញក្ដៅៗ ម្សិលមិញនេះ អ្នកអាចនឹង ធ្លាប់បានឃើញ រូបរាងរបស់វា ជាមួយម៉ូឌែល 2016  តែសម្រាប់ LIT IS ថ្មីនេះវិញ គឺអស្ចារ្យត្រង់ថា វាត្រូវបានបង្កើត ឡើងជាមួយ នឹងការ តុបតែង បន្ថែម ជាមួយនឹង អំពូលភ្លើង LED ចំនួន 41,999 គ្រាប់ព័ទ្ធជុំវិញ រថយន្តទាំង មូលតែម្ដង ដែលបញ្ចេញ ភ្លើងភ្លឺ ហួសនិស្ស័យ។

2

លក្ខណៈពិសេសរបស់ LIT IS នេះគឺវាមានរូបរាង ខាងក្រៅទាក់ ទាញបំផុត ពិសេសនៅពេល យប់ដោយវា អាចបញ្ចេញ ភ្លើងចម្លែកអស្ចារ្យ ជាមួយនឹងមុខងារ ដាក់ភ្លើងនោះ ទៅតាមចិត្ត ម្ចាស់របស់ វាចង់ ដូចជាដាក់ភ្លើង ដោយលោតញាក់ ទៅតាមតន្ត្រី នៅក្នុង រថយន្ត, ភ្លើងលោតទៅ តាមការបញ្ជា ដោយប្រើប្រាស់ ម្រាមដៃ, ភ្លើងលោតដោយ ស្វ័យប្រវត្តិ តាមមុខងារ របស់កម្មវិធីបញ្ជា ចេញពីក្នុង រថយន្តផ្ទាល់ មានន័យថា រថយន្តនោះ នឹងផ្លាស់ប្ដូរ ពណ៌ប្លែកៗ ជាច្រើនដូច សត្វចម្លែក អញ្ចឹងដូចរូបមួយ ចំនួនខាង ក្រោមនេះ៖

អ្វីដែលគួរឲ្យស្ដាយនោះគឺថា Lexus LIT IS ពុំមានដាក់លក់ ក្នុងទីផ្សារ នោះទេ វាគឺជារថយន្ត គម្រូសម្រាប់ ដាក់តាំង ថតពាណិជ្ជកម្ម ជាដើម ដោយវា ត្រូវបាន យកទៅថត នៅក្នុងវីដេអូ តន្ត្រីឈ្មោះ Be the One រួចទៅហើយ ដែលច្រៀង ឡើងដោយ Dua Lipa ជាកិច្ចសហការណ៍ រវាងក្រុមហ៊ុន Lexus និង Vevo ផ្ទាល់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:55 AM, 06 December
  • ប្រភព: Techno Buffalo
  • Tag: យានយន្ត