ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    ទាយ​មើល​ថា​កាមេរ៉ា​ស៊េរី​ចាស់​ម៉ាក Nikon នេះ​មាន​តម្លៃ​ប៉ុន្មាន? បើ​ដឹង​គឺ​ហួស​ចិត្ត​តែម្ដង!

ទាយ​មើល​ថា​កាមេរ៉ា​ស៊េរី​ចាស់​ម៉ាក Nikon នេះ​មាន​តម្លៃ​ប៉ុន្មាន? បើ​ដឹង​គឺ​ហួស​ចិត្ត​តែម្ដង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយដល់ការថតរូប អ្នកយល់ច្បាស់អំពីវា ប្រាកដជា ដឹងថា ការចំនាយប្រាក់ គឺច្រើន លើសលុប តែបើអ្នក មិនសូវយល់ ដឹងអំពីវាច្បាស់ នោះទេ អ្នកអាចនឹង គិតថា វាគ្មានអ្វីត្រូវ ចំនាយប្រាក់ ច្រើននោះទេ តែការពិត ទៅអ្វីដែល ទាក់ទង ទៅនឹង Photography គឺត្រូវចំនាយលុយ ច្រើនណាស់ ជុំវិញឧបករណ៍, ទឹកចិត្ត និងកម្លាំង កាយជាដើម ដើម្បីផលិតបាន រូបភាព មួយសន្លឹក ដែលមាន គុណភាព និងភាព អស្ចារ្យរបស់វា។ មានគំនិតមួយ ចំនួនបាន លើកឡើងថា មានតែការថត រូបសម័យ ថ្មីប៉ុណ្ណោះ ដែលត្រូវចំនាយប្រាក់ ច្រើនទៅលើ ឧបករណ៍ចេញ ថ្មីៗជាដើម ក៏ប៉ុន្តែ តើអ្នកធ្លាប់បាន គិតទៅ ដល់ម៉ាស៊ីន និងឧបករណ៍ស៊េរី ចាស់ៗដែរឬទេ?

1cover 2 3 4

final-1000x150-copy

ដូចកាមេរ៉ា Nikon ខាងលើនេះអញ្ចឹង វាគឺជាម៉ាស៊ីនកាមេរ៉ា DSLR ដំបូងគេរបស់ Nikon បានផលិតឡើង នៅអំឡុងឆ្នាំ 1948 មានចំនួន តិចជាង 100០ គ្រឿង វាមានឈ្មោះថា Nikon One ដែលសម័យកាល នោះ វាមានភាព ល្បីល្បាញខ្លាំងបំផុត ក្នុងការថតរូប អមមកជាមួយ នឹងកែវ លែនប្រភេទ F2 Nikkor H ប្រវែង 1-5 សង់ទីម៉ែត្រ ផលិតឡើង នៅប្រទេសជប៉ុន។ អ្នកអាចនឹង គិតថាវាមាន តម្លៃធូរថ្លៃ ក៏ប៉ុន្តែអ្វី ដែលអស្ចារ្យ របស់វានោះ គឺថា វាគឺជាម៉ាស៊ីន កាមេរ៉ាប្រវត្តិ សាស្ត្រមួយ ដែលកម្រនឹងរកបាន ហើយក៏មាន ឈ្មោះល្បីល្បាញ ផងដែរ ដែលបច្ចុប្បន្ន Nikon One ត្រូវបានដាក់ ដេញថ្លៃ នៅប្រទេស Austria នៅនៅក្នុង តម្លៃខ្ពស់កប់ ពពកដល់ទៅ 406,000$។

5 6 7 8

ការដាក់ដេញថ្លៃនេះគឺចាប់ពីតម្លៃ 95,000$ ឡើងទៅ ខណៈតម្លៃក្នុងទីផ្សារ អន្តរជាតិរបស់ កាមេរ៉ាថតរូបស ខ្មៅនេះ មានតម្លៃ ដល់ទៅ 190,000$ អាមេរិក។ កម្លាំងម៉ាស៊ីន របស់វាគឺមិន ខ្លាំងនោះឡើយ តែបើនិយាយ ដល់សម័យកាលនោះ វាគឺលេខ មួយហើយ ដោយវាមានល្បឿន Shutter Speed ចាប់ពី Bulb ឡើងទៅ 1/20, 1/30 រហូតអស់ត្រឹម 1/500 ចំនែកឯផ្នែក សំខាន់ៗផ្សេងទៀត ពុំបានបញ្ជាក់ ប្រាប់ឡើយ ដោយ ដឹងត្រឹមថា វាប្រើប្រាស់ ប្រភេទហ្វីលស៊េរីចាស់ ដើម្បីចាប់ យករូបភាព​ ហើយបច្ចុប្បន្ននេះ ម៉ាស៊ីននោះ នៅដំណើរការ នៅឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:56 AM, 05 December
  • ប្រភព: Slash Gear
  • Tag: កាម៉េរ៉ា