ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Apple នៅ​តែ​ធ្វើ​ការ​លើ​គំរោង​បង្កើត​រថយន្ត​បើក​បរ​ដោយ​ស្វ័យប្រវត្តិ!

Apple នៅ​តែ​ធ្វើ​ការ​លើ​គំរោង​បង្កើត​រថយន្ត​បើក​បរ​ដោយ​ស្វ័យប្រវត្តិ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

គំរោងនេះ មិនមែនទើបតែចាប់ផ្តើម​នោះទេ ដោយ Apple បានសិក្សាលើ គំរោងនេះ យូរមកហើយ ដោយមិនទាន់ មានអ្នកដឹងថា រថយន្ត ដែលមាននៅ ក្នុងគំរោងនេះ នឹងបង្ហាញខ្លួន នៅពេលណា នៅឡើយទេ។ នាពេលថ្មីៗនេះ តាមរបាយការណ៍ បង្ហាញឲ្យដឹងពីសារ ក្នុងសបុត្រ ដែល Apple បានផ្ញើទៅកាន់ អង្គភាព U.S National Highway Traffic Safety Administration បានឲ្យដឹងថា Apple នៅតែធ្វើការ លើគំរោង សាកល្បង បង្កើតរថយន្ត ដែលអាចបើកបរ បានដោយ ខ្លួនឯង ឬយើង និយាយបានថា បើកបរ ដោយស្វ័យប្រវត្តិ បើយោងតាម ការសរសេរ ដោយលោក Steve Kenner ជានាយកធំ គ្រប់គ្រងផ្នែក ផលិតផលរបស់ Apple។

cover final-1000x150-copy

ការសិក្សាបន្តលើគំរោងបង្កើតរថយន្តនេះ Apple មានអាទិភាពច្រើន ដោយសារ Apple មិនមែនជា ក្រុមហ៊ុន ផលិតឡាន ដូចនេះពួកគេ អាចរំលង ស្ថាប័ន Federal Motor Vehicle Safely Standards បាន ដោយមានសិទ្ធិ ប្រើប្រាស់ផ្លូវ សាធារណៈ ដោយពុំចាំបាច់ ស្នើរសុំពី ស្ថាប័ននេះទេ។ តាមសំបុត្រ ខាងលើនេះ ក៏បានបង្ហាញថា Apple បានធ្វើការ សាកល្បង ទៅលើ រថយន្តមួយគ្រឿង ដែលមិនបាន បញ្ជាក់ម៉ាករួច ហើយ កាលពី ថ្ងៃទី 22 ខែវិច្ឆិកា។

1

លើគំរោងនេះ Apple នៅមានដៃគូសហការ ជាមួយ NHTSA និងដៃគូ ច្រើនទៀត ដូចនេះការ បង្កើតរថយន្ត នេះឡើង មានការទទួល ខុសត្រូវខ្ពស់, សុវត្ថិភាព និងភាពជោគជ័យ ខ្ពស់ផងដែរ។ គំរោងនេះ នៅត្រូវការពេល បន្ថែមទៀត ដូចនេះប្រហែល យើងត្រូវ ទន្ទឹងរង់ចាំ យូរបន្តិចទៀត ទើបបានឃើញ ពីសមិទ្ធផល រថយន្តនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:51 AM, 05 December
  • ប្រភព: Venture Beat
  • Tag: យានយន្ត