ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    X-A10 ស៊េរី​ថ្មី​ចេញ​ហើយ​ណា! អ្នក​ចង់​ទិញ​កាមេរ៉ា​ត្រៀម​ឲ្យ​ហើយ​ទៅ វា​នឹង​មក​ដល់​ដើម​ខែ​ក្រោយ​នេះឯង

X-A10 ស៊េរី​ថ្មី​ចេញ​ហើយ​ណា! អ្នក​ចង់​ទិញ​កាមេរ៉ា​ត្រៀម​ឲ្យ​ហើយ​ទៅ វា​នឹង​មក​ដល់​ដើម​ខែ​ក្រោយ​នេះឯង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តនៅស្រុកខ្មែរយើង ពិសេសមិត្តៗយុវវ័យ ប្រាកដជាស្រលាញ់ ការថតរូបជាក់ ជាមិនខាន ហើយខ្លះបាន ទៅទិញម៉ាស៊ីន កាមេរ៉ាដើម្បី ទុកថតរូប និងវីដេអូឲ្យច្បាស់ ថែមទៀតផង ជាជាងការ ប្រើប្រាស់ ស្មាតហ្វូន ដូច្នេះហើយ អ្នកប្រាកដជា បានស្គាល់នូវ ម៉ាកកាមេរ៉ាច្រើន ដែលកំពុងមាន លក់ច្រើនក្នុង ទីផ្សារប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដោយ Cambo Report សង្កេតឃើញថា អ្នកទៅទិញ ម៉ាស៊ីនកាមេរ៉ា ភាគច្រើនគឺ សុទ្ធសឹងជា ម៉ាស៊ីនពពួក Mirrorless ម៉ាក Canon, Casio, Fujifilm ជាដើម ដែលវាមាន តម្លៃធូរថ្លៃទៅតាម អ្វីដែលពួកគាត់ អាចទិញយក ទៅប្រើប្រាស់បាន។

1

final

ក្នុងនោះម៉ាក Fujifilm ក៏ជាម៉ាកកាមេរ៉ាល្បី ហើយត្រូវបាន ទទួលការគាំទ្រ ខ្លាំងផងដែរ ពិសេសស៊េរី X-A3 ដែលកំពុង មានវត្តមានលក់ នៅស្រុកខ្មែរ យើងនេះ តែបើអ្នកគិត ថាម៉ូឌែល X-A3 នៅមិនទាន់អាច បំពេញតម្រូវការ ប្រើប្រាស់ជាប្រចាំ របស់អ្នក បាននោះ អ្នកអាចរង់ចាំ ទិញម៉ូឌែល X-A10 ដែលទើប នឹងប្រកាសចេញ ម្សិលមិញនេះ វិញក៏បាន ជាកាមេរ៉ាស៊េរី Mirrorless ចុងក្រោយគេ របស់ Fujifilm តែម្ដង។ វាមានរូបរាង ស្រស់ស្អាត ស្រោបឡើងដោយ លោហៈជុំវិញ និងស្បែកបង្កឲ្យ មានភាពងាយស្រួល ពេលចាប់កាន់ ពិសេសអេក្រង់ទំហំ របស់វាអាច ធ្វើការបត់ទៅលើ បានដល់ 180 ដឺក្រេ បង្កភាពងាយ ស្រួលសម្រាប់អ្នក ចូលចិត្តថត រូបបែប Selfie និងវីដេអូជាដើម។

2 3

Fujifilm X-A10 មានសមត្ថភាពថតរូបបានក្នុងទំហំ 16 មេហ្គាភិចសែល ដែលសាកថ្ម មួយពេញ វាអាចធ្វើការ ថតរូបបាន ចំនួន 410 ប៉ុស និងមានសមត្ថភាព ថតវីដេអូបាន ក្នុងកម្រិត FullHD ក្នុងល្បឿន 30fps, 25fps និង 24fps បានរយៈពេល 17 នាទី ក៏ដូចជាថត ក្នុងកម្រិត HD ជាដើម។ កម្រិត ISO​ វិញ X-A10 មានកម្រិត ISO ចាប់ពី 200 លើងទៅ 6400 ប៉ុណ្ណោះ តែអាចតម្លើង ទៅដល់ 12800 និង 25600 បានផងដែរ គ្រាន់តែរូបភាព នឹងបាត់បង់ គុណភាព ដោយមានគ្រាប់ Noise ច្រើនបន្តិច។ ចំនែកឯ សមត្ថភាពល្បឿន Shutter Speed វិញគឺអាច តម្លើងដល់ 1/32000 វិនាទី ដូច្នេះអ្នកអាច ប្រើប្រាស់កាមេរ៉ានេះ ថតរូបបាន គ្រប់ស្ថានភាព ពិសេសនោះគឺថា វាអាចធ្វើការ ផ្លោស់ប្ដូរ កែវលែនបាន ទៀតផង ជាប្រភេទ XC បង្កើតឡើងដោយ Fujifilm ផ្ទាល់ ដោយពេល ទិញមកភ្លាម យើងនឹងទទួលបាន កាមេរ៉ាមួយ អមមកជាមួយ កែវលែនប្រវែង 16-50 មីលីម៉ែត្រ មានកម្រិត Aperture ធំបំផុត f/3.5 ថែមទាំងមាន មុខងារការពារ រំញ័រ OIS ថែមទៀតផង។

4 5

ដូច្នេះហើយសម្រាប់ប្រិយមិត្ត ដែលស្រលាញ់ម៉ាស៊ីនកាមេរ៉ា មានរូបរាងតូច តែមានសមត្ថភាព ល្អប្រសើរនោះ X-A10 របស់ Fujifilm នឹងចេញលក់ ក្នុងទីផ្សារ នៅខែមករា ឆ្នាំ 2017 ខាងមុខ នេះឯង ដោយវានឹងមិន ធ្វើឲ្យអ្នកខក បំណងឡើង ជាមួយនឹងមុខងារ ដ៏ច្រើនសំបូរបែប របស់វា ពិសេសមិត្តនារីៗ ដែលចង់បាន កូនកាមេរ៉ា តាមខ្លួននោះ នឹងពេញចិត្ត ជាក់ជាមិនខាន រីឯតម្លៃវិញគឺ 499$ ក្នុងទីផ្សារ អន្តរជាតិ។ ដូច្នេះនៅពេល វាមានលក់ នៅស្រុកយើង ប្រាកដជាជាង 500$ ជាក់ជា មិនខាន។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:39 AM, 02 December
  • ប្រភព: Fujifilm
  • Tag: កាម៉េរ៉ា