ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ឡាន​ស្ព័រ​ល្បឿន​លឿន​ជាង​គេ​លើ​ភព​ផែន​ដី បើក​ដោយ​ពុំ​ចាំបាច់​ចាក់​សាំង! បង្កើត​ឡើង​ដោយ​ចិនណា!

ឡាន​ស្ព័រ​ល្បឿន​លឿន​ជាង​គេ​លើ​ភព​ផែន​ដី បើក​ដោយ​ពុំ​ចាំបាច់​ចាក់​សាំង! បង្កើត​ឡើង​ដោយ​ចិនណា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពេលនិយាយដល់ឡានស្ព័រ យើងម្នាក់ៗដឹងយ៉ាងច្បាស់ថា វាគឺជាប្រភេទ រថយន្តមាន ល្បឿនលឿន និងមានរូបរាង រចនាបថ Sexy ជាមួយនឹងតម្លៃ ថ្លៃជាជាង រថយន្តធម្មតា តែបើនិយាយដល់ រថយន្តប្រើ អគ្គិសនីវិញ យើងប្រាកដជាគិត ទៅដល់ល្បឿន របស់វាវិញថា ឡានដែលប្រើ អគ្គិសនីមិន អាចបើកបរ បានក្នុង ល្បឿនលឿន នោះទេ គឺអាច បានក្រោម 100 គីឡូម៉ែត្រ ក្នុងមួយម៉ោង អីហ្នឹង អស់ហើយ។ ជាការពិតឡាន ប្រើប្រាស់ អគ្គិសនីផ្ទុកក្នុង អាគុយរបស់វា នាពេល បច្ចុប្បន្ន ដែលជាទូទៅ យើងហៅ ថាពពួក Hybrid នោះ វាមានល្បឿន មិនលឿន នោះទេ បើចង់បើកលឿន គឺត្រូវប្រើសាំង ទើបបាន។

1 2 3cover

យ៉ាងណាមិញ ចិនអាចនឹងធ្វើការផ្លាស់ប្ដូរការគិត របស់យើងម្នាក់ៗ ជាមួយនឹងរថយន្ត ស្ព័ររបស់គេ ដែលទើប នឹងចេញថ្មី ពិសេសនោះ គឺវាប្រើប្រាស់ អគ្គិសនី តែល្បឿន និងកម្លាំងម៉ាស៊ីន ខ្លាំងមិនធម្មតា ផលិតឡើងក្រោម ស្នាដៃរបស់ក្រុមហ៊ុន NextEV បានផលិតចេញនូវ រថយន្តត្រកូល NIO របស់ខ្លួន ជាផ្លូវការ វាមានឈ្មោះ ហៅជា ផ្លូវការថា EP9 ជាឡានស្ព័រ មានរូបរាងកាច និងស្រស់ស្អាត មិនចាញ់ម៉ាកល្បីៗ ផ្សេងៗ ទៀតឡើយ ដោយបច្ចុប្បន្ននេះ EP9 បានកំពុងឈរ ឈ្មោះនៅក្នុង ដំណែង ឡានប្រើប្រាស់ អគ្គិសនីមានល្បឿនលឿន ជាងគេលើ ភពផែនដីដោយឡាននេះ ចំនាយពេល ត្រឹមតែ 45 នាទីប៉ុណ្ណោះ ក្នុងការបញ្ចូល អគ្គិសនី ហើយអាចធ្វើការ បើកបរបានរយៈ ចម្ងាយដល់ទៅ 426 គីឡូម៉ែត្រ ឯងណោះ ពិតជាពិសេស និងអស្ចារ្យ គ្មានរថយន្តស្ព័រ ណាមួយ លើលោកអាចធ្វើ បាននៅឡើយ។

4 5 %e1%9f%a6

NIO EP9 ត្រូវបានយកទៅបើកបរ នៅក្នុងទីតាំងបើកឡាន ធ្វើតេស្ដ ល្បឿនឈ្មោះ Nurbhurgring Nordschliefe នៅក្នុង ប្រទេសអាឡឺម៉ង់ ដ៏ល្បីល្បាញ មួយដូចវីដេអូ ខាងក្រោម ដោយ EP9 ចំនាយពេលត្រឹម 7.1 វីនាទីប៉ុណ្ណោះ ដើម្បីរត់ចាប់ ពីកុងទ័រ 0 ឡើងទៅដល់ 321 គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយប្រើប្រាស់ កម្លាំងម៉ាស៊ីន 1360 កម្លាំងសេះ។ NIO EP9 មិនត្រូវបាន ក្រុមហ៊ុនចិន NextEV ប្រាប់ឲ្យដឹងថា នឹងចេញលក់ វាឬក៏យ៉ាង ណានោះទេ តែប្រហែលជា អត់ច្រើនជាង ព្រោះក្រុមហ៊ុនចិន មួយនេះទើប នឹងចាប់កំនើត តែប៉ុណ្ណោះ ដូច្នេះរថយន្ត NIO EP9 ប្រើអគ្គិសនីនេះ ប្រហែលជាគ្មាន ម្ចាស់នោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Por
  • 11:17 AM, 28 November
  • ប្រភព: Tech Crunch
  • Tag: យានយន្ត