ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តារាង​ចំណាត់​ថ្នាក់ Box Office ក្នុង​សប្តាហ៍​ចុង​ក្រោយ​ខែវិច្ឆិកា

តារាង​ចំណាត់​ថ្នាក់ Box Office ក្នុង​សប្តាហ៍​ចុង​ក្រោយ​ខែវិច្ឆិកា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំង មួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរ តំណែងកំពូល នៅក្នុងតារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Moana ជាប្រភេទរឿង គំនូរជីវចល របស់ Disney ដែលបង្ហាញពី ទឹកចិត្តក្មេងស្រី ជំទង់ម្នាក់ ទៅកម្ចាត់បីសាច ដើម្បីការពារ អ្នកភូមិ របស់នាង, បន្ទាប់ជាប់ ចំណាត់ថ្នាក់លេខ 2 ខ្សែភាពយន្ត Fantastic Beasts and where to find them ជាប្រភេទរឿង ប្រើវេទមន្តប្លែកៗ តាមលំនាំរឿង Harry Potter និងបន្ទាប់រឿង ដែលចាក់ បញ្ចាំងបាន 4 សប្តាហ៍រួចមក គឺរឿង Doctor Strange បែប Superhero ចេះវេទមន្តរបស់ Marvel ហើយនៅមាន ខ្សែភាពយន្ត ច្រើនទៀត ក៏នៅជាប់ក្នុង តារាងនេះដែរ ទោះបីជា បានចាក់ បញ្ចាំងប៉ុន្មានសប្តាហ៍ មកក៏ដោយ និងខ្លះទៀត ចាក់បញ្ចាំងក្នុង សប្តាហ៍ដំបូង គឺមិនបាន ប្រាក់ចំណូលច្រើន ក៏មានដែរ។

cover

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើស ខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនគេ នាសប្តាហ៍នេះ ៖

  1. Moana

ចាក់បញ្ចាំងនាសប្តាហ៍ដំបូង បានប្រាក់ចំនូល 55 លានដុល្លារ និងសរុប 55 លានដុល្លារ សម្រាប់ សប្តាហ៍នេះ។

1

  1. Fantastic Beasts and Where To Find Them

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 45 លានដុល្លារ និងសរុប 156 លានដុល្លារ សម្រាប់ សប្តាហ៍នេះ។

2

  1. Doctor Strange

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 13 លានដុល្លារ និងសរុប 205 លានដុល្លារ សម្រាប់ សប្តាហ៍នេះ។

3

  1. Allied

ចាក់បញ្ចាំងនាសប្តាហ៍ដំបូង បានប្រាក់ចំនូល 13 លានដុល្លារ និងសរុប 13 លានដុល្លារ សម្រាប់ សប្តាហ៍នេះ។

 4

  1. Arrival

ចាក់បញ្ចាំងនាសប្តាហ៍ទី 3  បានប្រាក់ចំនូល 11 លានដុល្លារ និងសរុប 62 លានដុល្លារ សម្រាប់ សប្តាហ៍នេះ។

 5

  1. Trolls

ចាក់បញ្ចាំងនាសប្តាហ៍ទី 4  បានប្រាក់ចំនូល 10 លានដុល្លារ និងសរុប 135 លានដុល្លារ សម្រាប់ សប្តាហ៍នេះ។

6

  1. Almost Christmas

ចាក់បញ្ចាំងនាសប្តាហ៍ទី 3  បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 36 លានដុល្លារ សម្រាប់ សប្តាហ៍នេះ។

 7

  1. Bad Santa 2

ចាក់បញ្ចាំងនាសប្តាហ៍ដំបូង បានប្រាក់ចំនូល 6 លានដុល្លារ និងសរុប 9 លានដុល្លារ សម្រាប់ សប្តាហ៍នេះ។

 8

  1. Hacksaw Ridge

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 5 លានដុល្លារ និងសរុប 52 លានដុល្លារ សម្រាប់ សប្តាហ៍នេះ។

9

  1. The Edge of Seventeen

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 2 លានដុល្លារ និងសរុប 10 លានដុល្លារ សម្រាប់ សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុង សប្តាហ៍នេះ គឺ Moana ហើយខ្សែភាពយន្តនេះ មានចាក់បញ្ចាំង នៅក្នុងប្រទេស យើងហើយ ដូចនេះប្រសិនបើ អ្នកចាប់អារម្មណ៍ អាចរកទស្សនា បាននៅតាមរោង ភាពយន្តដែល នៅជិតផ្ទះអ្នក បំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Hong
  • 11:02 AM, 28 November
  • ប្រភព: IMDB
  • Tag: ភាពយន្ត